ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធី​​រាយ​ខ្សែលួស​ឆក់​​កណ្តុរស្រែ​នេះ គ្រោះថ្នាក់ខ្លាំង​ណាស់​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់ខណៈ​ទៅ​មើល​ស្រែ ក្រោយ​ដើរ​ជាន់​ខ្សែលួស​បង្កៃ​ប្រើ​ចរន្ត​អា​គុយ​ដែល​អ្នក​ធ្វើស្រែ​ជាប់​គ្នា​រាយឆក់​កណ្ដុរនៅ​ដីស្រែ​ប្រាំង​របស់​ឈ្មោះ សុ​ឹ​ម ម៉ា​ប់ក្រោយ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ។ មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បានឱ្យ​ដឹង​ថា​…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់ខណៈ​ទៅ​មើល​ស្រែ ក្រោយ​ដើរ​ជាន់​ខ្សែលួស​បង្កៃ​ប្រើ​ចរន្ត​អា​គុយ​ដែល​អ្នក​ធ្វើស្រែ​ជាប់​គ្នា​រាយឆក់​កណ្ដុរនៅ​ដីស្រែ​ប្រាំង​របស់​ឈ្មោះ សុ​ឹ​ម ម៉ា​ប់ក្រោយ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ។ មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ វ៉ា​យ ទឹម អាយុ​៥៦​ឆ្នាំ នៅ​ក្នុងភូមិ​ឃុំ​ខាងលើ បាន​ត្រូវ​ឆក់​ស្លាប់ ​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែឧសភា ។ ចំណែក​អ្នក​រាយ​ខ្សែលួស​ឆក់​កណ្ដុរ​ គឺ​ឈ្មោះ​សុ​ឹ​ម ម៉ា​ប់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ដែល​ជា​ម្ចាស់​ស្រែប្រាំង​នៅ​ជាប់​គ្នា​នោះ និង​រស់នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​ក្រោយ​កើតហេតុ​មាន អា​គុយ​១ អាំង​វែ​រ​ទ​រ័​១​គ្រឿង ខ្សែលួស​ប្រវែង​១២០​ម៉ែត្រ និង​ចន្ទល់​ឫស្សី​ខ្លី​ៗ​មួយ​ចំនួន ។មន្ត្រី​នគរបាល​ឱ្យ​ដឹង​ទៀត​ថា ម្ចាស់​ស្រែ​ខាងលើ​ក្រោយ​ពីព្រោះ​ស្រូវ​ហើយ​បាន​រយៈពេល១​ខែ ស្រូវ​ដុះ​បាន​កម្ពស់​ប្រមាណ​៣​តឹក ក៏​ចាប់ផ្ដើម​រាយ​ខ្សែលួស​បង្កៃ​ឆក់​កណ្ដុរ​ជុំវិញ​ដីស្រែ​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​១៨០​ម៉ែត្រ ក្នុង​គោលបំណង​ការពារ​កុំឱ្យ​កណ្តុរ​ចូល​សុ​ី​ស្រូវ ដោយ​មាន​ដាក់​ឈើ​ខ្វែង និង​ស្បោង​កៅស៊ូ​ជា​សម្គាល់​ឱ្យ​គេ​ដឹងផង ។

ក្នុង​ការ​រាយ​ខ្សែលួស​ឆក់​កណ្ដុរ​នេះ ម្ចាស់ស្រែ​ត​ភ្ជាប់​ចរន្ត​ភ្លើង​អា​គុយ​តែ​នៅ​ពេល​យប់​ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​៥​ភ្លឺ ដោយនៅ​ដេកចាំ​ផង​ដែរ ។ នៅ​ថ្ងៃ​៣០ ខែឧសភា វេលា​ម៉ោង​៧​យប់ ម្ចាស់​ស្រែ​បាន​យក​អា​គុយ​៧០​អំពែរនិង​អាំង​វែ​រ​ទ័​រ ទៅ​រាយ​ខ្សែលួស​ឆក់​កណ្ដុរ​នៅស្រែ​ខាងលើ​ដូច​សព្វដង លុះដល់​ម៉ោង​១០​យប់ មេឃ​ភ្លៀង​ក៏​ឈប់​ឆក់​ហើយ​មក​ផ្ទះ​វិញ​។ប្រភព​ព័ត៌មាន​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចុ​ល​ថ្ងៃ​ទី​៣១ ខែឧសភា ក៏​យក​ខ្សែលួស​ទៅ​រាយ​ឆក់​កណ្ដុរ​បន្ត​ទៀត ។ ក្រោយ​ពី​រាយ​រួច​បាន​ប្រហែល​១​ម៉ោង និង​កំពុង​ដើរ​រើស​កណ្ដុរ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដើរមក​មើល​សន្ទូង​របស់​ខ្លួន​ដែល​នៅ​ជាប់​ព្រំ​ដី​គ្នា​។

ពេល​ឃើញ​ជន​រង​គ្រោះ​ដើរ​ចូល​មក​ក៏​ស្រែក​ប្រាប់​ថា​«​ខ្ញុំ​មិន​ទាន់​ដោះ​អា​គុយ​ទេ​» តែ​ជន​រង​គ្រោះ​មិន​ឮ​នៅ​តែ​ដើរ​ចូល​មក​ទៀត​ជិត​ដល់​ខ្សែលួស អ្នក​រាយ​ខ្សែលួស​ក៏​រត់​ទៅ​ដោះ​តង្កៀប​ចេញពី​ក្បាក​អា​គុយ រួច​ងាក​ទៅ​មើល​អ្នក​ដើរ​ចូល​មក​មុន​នេះ ស្រាប់តែ​ឃើញ​ឆក់​ដួល​បាត់​ទៅ​ហើយ ។ បន្ទាប់​មក បាន​មក​ជួយ​ធ្វើ​ចលនា​ឱ្យ​ជន​រង​គ្រោះ តែ​ហួសពេល​ទៅ​ហើយ ។នៅ​វេលា​ម៉ោង​៦​ព្រឹក កូន​ជន​រង​គ្រោះ​និងបងប្អូន​ក្នុងភូមិ បាន​នាំ​គ្នា​យក​សព​ជន​រង​គ្រោះមក​តម្កល់​នៅ​នឹង​ផ្ទះ ហើយ​រាយការណ៍​ប្រាប់​ទៅ​នគរបាល​ប៉ុស្តិ៍​ស្វាយ​អំពារ ។ ក្រោយ​ពេល​ទទួលបាន​ដំណឹង​នេះ មន្ត្រី​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដល់ ដើម្បី​ពិនិត្យ​កន្លែង​កើតហេតុ​និង​សព ។

ការ​សន្និដ្ឋាន​និង​វាយតម្លៃ​ឃើញ​ថា ជន​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចរន្ត​បង្កៃ​ឆក់​កណ្ដុរមែន ហើយ​អ្នក​រាយ​ខ្សែលួស​ឆក់​កណ្តុរ​បណ្ដាល​ឲ្យ​ឆក់​មនុស្ស​ស្លាប់​នេះ ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​ដើម្បី​កសាង​សំណំ​ុ​រឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ