ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​កូនស្រី​បង្កើត​អី​ៗ​រហូត​សម្រេច ទោះ​នាង​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ព្រែក​ឯង ធ្វើការ​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្រោយ​បុរស​រូប​នេះ​ស្រវឹងស្រា​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​សម្រេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ មិថុនា ស្ថិត​នៅ​ចំណុច​ខ្ទម​ទុក​ចោល​មួយ​កន្លែង ក្នុង​ខណ្ឌ​ច្បារ​អំពៅ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ព្រែក​ឯង ធ្វើការ​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្រោយ​បុរស​រូប​នេះ​ស្រវឹងស្រា​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​សម្រេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ មិថុនា ស្ថិត​នៅ​ចំណុច​ខ្ទម​ទុក​ចោល​មួយ​កន្លែង ក្នុង​ខណ្ឌ​ច្បារ​អំពៅ ។

ជនសង្ស័យ​ឈ្មោះ ឃុន សឺ​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ត្រូវជា​ឪពុក​បង្កើត​កុមារី​រង​គ្រោះ អាយុ​៩​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ។

តាម​មន្ត្រី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៥ មិថុនា កុមារី​រង​គ្រោះ​កំពុង​អង្គុយ​នៅ​ខ្ទម​ម្នាក់ឯង រង់ចាំ ម្តាយ​ដែល​ចុះ​ទៅ​ដក​ក្រអៅឈូក​ក្នុង​បឹង ។ ពេល​នោះ​ជនសង្ស័យ​ជា​ឪពុក​ផឹកស្រា​ស្រវឹង​ជោកជាំ​បាន​ដើរមក​ដល់​ខ្ទម​ឃើញ​កូនស្រី​អង្គុយ​ម្នាក់ឯង ក៏​ដឹក​ដៃ​ចូល​ទៅ​ក្នុងផ្ទះ​ទុក​ចោល​ក្បែរ​ខ្ទម រួច​ធ្វើ​ចាប់រំលោភ កូនស្រី​បង្កើត​រហូត​បាន​សម្រេច​តែ​ម្តង ។ ខណៈនោះ​កុមារី​រង​គ្រោះ​ព្យាយាម​រើបំរះ និង​ស្រែក​ឱ្យ​គេឯង​ជួយ តែ​គ្មាន​អ្នក​ណា​លឺ​ឡើយ ព្រោះ​តំបន់​នេះ​ជា​តំបន់​ព្រៃ​គ្មាន​អ្នក​ភូមិ​ឡើយ ។ ក្រោយ​បាន​សម្រេច​នៅ​ល្ងាច​ថ្ងៃ​ដដែល កុមារី​រង​គ្រោះ​បាន​រៀប​រ៉ាប់​ដំណើររឿង​ប្រាប់​ម្តាយ​ទាំង​ទឹកភ្នែក និង​ទឹកមុខ​ក្រៀម​បំផុត ។ លុះ​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​៦ ស្ត្រី​ជា​ម្តាយ​បាន​នាំ​កូន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន ។

បើ​តាម​ការ​រៀបរាប់​របស់​កុមារី​រង​គ្រោះ​បាន​បញ្ជាក់​ថា កន្លង​មក បុរស​ជា​ឪពុក​ធ្លាប់​ប្រើ​ដៃ​លេង​ប្រដាប់​ភេទ​នាង​ចំនួន​៣​លើក​រួច​មក​ហើយ តែ​បុរស​ជា​ឪពុក​គំរាម​មិន​អោយ​ប្រាប់​​ម្តាយ​ទេ ។

ក្រោយមក​សមត្ថកិច្ច​ក៏​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​ដល់​ផ្ទះ​តែ​ម្តង ហើយ​នៅ​មុខ​សមត្ថកិច្ច បុរស​ជា​ឪពុក​នោះ​ទទួលស្គាល់​ទ​ង្វើ​ដែល​បាន​ប្រព្រឹត្តិ​លើ​កូនស្រី​បង្កើត​ពិត​ប្រាកដ​មែន ។ យ៉ាងណាមិញ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ