ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​ទាំង​៩ ​ដើម្បី​បញ្ឈប់​ការ​ខាំធ្មេញ​

5 ឆ្នាំ មុន

ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​បញ្ឈប់​ការ​ខាំ​ក្រចក​របស់​អ្នក ចូរ​ព្យាយាម​កំណត់​កត្តា​ដែល​អាច​កើត​មាន (​ដូច​ជា​ការ​ថប់​បារម្ភ ឬ​ការ​ធុញទ្រាន់​) ។ ចូរ​កាត់​ក្រចក​របស់​អ្នក​ឲ្យ​ខ្លី និង​ការ​លាបថ្នាំ​ក្រចក​មាន​រសជាតិ​ល្វីង អាច​ជួយ​បាន ។ ករណី​ធ្ងន់​នៃ​ការ​ខាំ​ក្រចក…

ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​បញ្ឈប់​ការ​ខាំ​ក្រចក​របស់​អ្នក ចូរ​ព្យាយាម​កំណត់​កត្តា​ដែល​អាច​កើត​មាន (​ដូច​ជា​ការ​ថប់​បារម្ភ ឬ​ការ​ធុញទ្រាន់​) ។ ចូរ​កាត់​ក្រចក​របស់​អ្នក​ឲ្យ​ខ្លី និង​ការ​លាបថ្នាំ​ក្រចក​មាន​រសជាតិ​ល្វីង អាច​ជួយ​បាន ។

ករណី​ធ្ងន់​នៃ​ការ​ខាំ​ក្រចក ឬ​គេ​ហៅ​ថា​ជំងឺ onychophagia វា​អាច​បណ្តាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​កត្តា​ផ្លូវចិត្ត ហើយ​អាច​ជា​ជំងឺ​ឥរិយាបថ​ប្រតិ​កម្ម ដដែល​ៗ ។ ការ​អនុវត្ត​ការ​ព្យាបាល​អាកប្បកិរិយា និង​ការ​យល់​ដឹង​ដោយ​ខ្លួនឯង​ដោយ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ចំនួន​អាច​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​របស់​អ្នក​បាន​ល្អ​ប្រសើរ​ជាង​មុន ។

ក្រចក​សើម ឬ​ធុំក្លិន​មិនល្អ អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ​អាម៉ាស់​​។ ការ​ខាំ​ក្រចក ជា​ធម្មតា​​ចាប់ផ្តើម​តាំងពី​កុមារភាព​មក​ម្ល៉េះ ប៉ុន្តែ​វា​អាច​នឹង​បន្ត​យូរអង្វែង សូ​ម្បី​តែ​នៅ​ពេល​ពេញវ័យ​ក៏​ដោយ ។ ការ​ខាំ​ក្រចក​របស់​អ្នក​អាច​ប៉ះពាល់​ដល់​ជាលិកា​ដែល​ពាក់ព័ន្ធ​នឹង​ការ​លូតលាស់​ក្រចក ធ្វើ​ឲ្យ​ក្រចក​ខូច ហើយ​អ្នក​ងាយ​នឹង​ឆ្លង​មេរោគ​ជា​ច្រើន​ប្រភេទ ។

ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​បំបាត់​ទម្លាប់​ដែល​មិន​មិនល្អ​នេះ យើងខ្ញុំ​មានគំនិត ល្អ​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​អ្នក​បាន ៖

១. កំណត់​រក​មូលហេតុ និង​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​ជាមួយ​ពួក​គេ
២. កាត់​ក្រចក​ឲ្យ​ខ្លី
៣. ធ្វើ​ក្រចក​ឲ្យ​ស្អាត​ល្អ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់ ហើយ​លែង​ខាំ
៤. ពាក់​ខ្សែដៃ «​ក្រើនរំលឹក​»
៥. បិទ​ស្កុ​ត ឬ​ពាក់​ស្រោមដៃ
៦. លាបថ្នាំ​ក្រចក​ដែល​មាន​ក្លិន​មិនល្អ ឬ​មាន​រសជាតិ​ល្វីង
៧. តាំងសមាធិ
៨. តាមដាន​កា​រវិ​វត្ត និង​ការ​ព្យាយាម​របស់​អ្នក
៩. ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ