ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកប្រតិបត្តិការក្តៅគគុកទើបតាមក្របួចក្រុមអស់លោកបាន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ លោក សាយ ស​ម្ភ​សន៍​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​ជន​ស​ង្ស​យ័​ពាក់​ព​ន្ធ័​ករណី​គ្រឿង​ញៀន​នៅ​ស្រុក​កៀនស្វាយ ១២​កញ្ចប់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​»…

ខេត្តកណ្តាល​៖ នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ លោក សាយ ស​ម្ភ​សន៍​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​ជន​ស​ង្ស​យ័​ពាក់​ព​ន្ធ័​ករណី​គ្រឿង​ញៀន​នៅ​ស្រុក​កៀនស្វាយ ១២​កញ្ចប់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​» ដែល​បាន​ប្រព្រឹត្ត ស្ថិត​នៅ​ទីតាំង​ឃុំ​បន្ទាយដែក និង​ឃុំ​សំរោង​ធំ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

ជន​ត្រូវ​ចោទ​មាន​ទី​១-​ឈ្មោះ ញ៉ា​ណ ដា​វីត ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ទី​២-​ឈ្មោះ យ៉ង់ សិលា ហៅ ខ្លា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ទី​៣-​ឈ្មោះ សួង រាជ ហៅ វិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀក​ស្វាយ​, ទី​៤-​ឈ្មោះ ជុំ ឧដ្ឋាន​សេរី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​លក់ដូរ​អីវ៉ាន់ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ និង​ទី​៥-​ឈ្មោះ ជា ជាតិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិ​ម​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀ​ស្វាយ ។

អាវុធហត្ថ​ស្រុក​កៀនស្វាយ​បានឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​កម្លាំង​អាវុធហត្ថ​បាន​ចេញ​ល្បាត​ពេល​មក​ដល់​ចំណុច​កន្លែង​លាង​ម៉ូតូ​ស្ថិត​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក កម្លាំង​បានឃើញ​ជន​ម្នាក់​ជិះ​ម៉ូតូ​C១២៥​ពណ៌​ខ្មៅ យ៉ាង​លឿន​ចូល​រោង ហើយ​មាន​គ្នា​ម្នាក់​ទៀត​ទាញ​ទ្វារ​បិទ​ប្រញាប់ប្រញាល់ ដោយ​មានការ​សង្ស័យ​ក៏​បាន​ដាក់​កងកម្លាំង​ព័ទ្ធ​កន្លែង​នោះ​ដោយ​បានការ​អនុញ្ញាតិ​ពី​ម្ចាស់​ទីតាំង និង​មេ​ភូមិ​ចូលរួម​ក៏​បាន​ធ្វើការ​ឆែកឆេរ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ឈ្មោះ ញ៉ា​ណ ដា​វីត​ហៅ ម៉ា​ប់ និង​ឈ្មោះ យ៉ង់ សីលា ហៅ​ខ្លា ចាប់​បាន​ម្សៅ​ក្រាម​ព​ណ៍​ស​ជា​សារធាតុ​ញៀន​(​ម៉ា​ទឺ​កក​ក​)​ចំនួន​៥​កញ្ចប់​, កាំភ្លើង​ច្នៃ​បាញ់​គ្រាប់កង់​ចំនួន​២​ដើម និង​គ្រាប់​២​ប្រអប់ ជាមួយនឹង​សម្ភារ​សំរាប់​សេព​គ្រឿងញៀន និង​វេច​ខ្ចប់​មួយ​ចំនួន ។

បន្ទាប់​ពី​ការ​សាកសួរ​រួច​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​កំពង់​បន្ត​នីតិវិធី និង​សុំ​គោល​កាណ៍​ដឹកនាំ​អនុវត្តន៍​បន្ត​ដោយ​មានការ​រ​ឆ្លើយ​បំភ្លឺ​របស់​ជនសង្ស័យ​ឈ្មោះ ញ៉ា​ណ ដា​វីត ទើប​ជំនាញ​ខេត្ត និង​ស្រុក បាន​អនុវត្តន៍​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ឈ្មោះ ជុំ ឧដ្ឋាន​សេរី ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ជុំ ឧដ្ឋាន​សេរី និង​ឈ្មោះ សួង រាជ រក​ឃើញ​សារធាតុ​ញៀន​៥​កញ្ចប់​តូច សម្ភារ​សេព​គ្រឿងញៀន និង​វេច​ខ្ចប់​មួយ​ចំនួន ជ​ញ្ចី​ង​សំរាប​ថ្លឹង​គ្រឿងញៀន​០១, ទូរស័ព្ទ​០១​គ្រឿង រួច​បន្ត​ទៅ​ឆែក​លំនៅ​ដ្ឋា​ន​ដែល​ស្ថិត​នៅ​ភូមិ​ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំ ឃាត់ខ្លួន​បាន​ឈ្មោះ ជា ជាតិ រក​ឃើញ​សារធាតុ​ញៀន​២​កញ្ចប់​មធ្យម សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន​, ដាវ​ដែក​ចំនួន​១ និង​ទូរស័ព្ទ​១​គ្រឿង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ