ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រលាញ់ខ្លាំងយកលុយប្រហែល5ម៉ឺនដុល្លាររៀបចំ Surprise គូស្នេហ៍

5 ឆ្នាំ មុន

សារព័ត៌មាន​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ម្នាក់​បាន​ចំណាយ​ទុន​ជួល​មនុស្ស​ឲ្យ​បត់ក្រដាស​ប្រាក់​ចំនួន ​៣៣៤.៤០០ ​យាន់ ឬ​ប្រហែល​៥​មុឺ​ន​ដុល្លារ ធ្វើ​ជា​កម្រងផ្កា ច្នៃ​រូប​បេះដូង​ដ៏​ធំ​ប្រគល់​ជា​កាដូ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​គូស្នេហ៍ ។ ពិធី​នោះ​បាន​រៀបចំ​ឡើង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក…

សារព័ត៌មាន​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ម្នាក់​បាន​ចំណាយ​ទុន​ជួល​មនុស្ស​ឲ្យ​បត់ក្រដាស​ប្រាក់​ចំនួន ​៣៣៤.៤០០ ​យាន់ ឬ​ប្រហែល​៥​មុឺ​ន​ដុល្លារ ធ្វើ​ជា​កម្រងផ្កា ច្នៃ​រូប​បេះដូង​ដ៏​ធំ​ប្រគល់​ជា​កាដូ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​គូស្នេហ៍ ។

ពិធី​នោះ​បាន​រៀបចំ​ឡើង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក នៅ​ឯ​បន្ទប់​VIP ជាន់​ទី​៦១​នៃ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ខណ្ឌ​ជាង​បុើ​យ ក្រុង​ឆុង​ជឹ​ង ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រទេស​ចិន ។ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ខួបកំណើត​បាន​ឈរ​ញញឹម​ដោយ​មាន​កាន់​បាច់ផ្កា​រូប​បេះដូង​ដ៏​ធំ​ច្នៃ​ពី​ក្រដាសប្រាក់​តម្លៃ​១០០​យាន់ ។

តាម​ការ​សាកសួរ​អ្នក​ជំនិត​ម្នាក់​នៅ​ក្នុង​ពិធី​បាន​ឲ្យ​ដឹង​ថា​បុរស​ដែល​ចំណាយ​ប្រាក់​ដ៏​មហាសាល​នេះ ព្រោះ​ពួក​គេ​បាន​ស្គាល់​គូស្នេហ៍​អស់​រយៈពេល​យូរ និង​បាន​ស្រឡាញ់​គ្នា​យ៉ាង​ជ្រាលជ្រៅ ។ ក្រោយមក​ប្រភព​នោះ​បាន​បែក​សុសសាយ​តាម​ប្រព័ន្ធ​«​អន​ឡាញ​» មាន​អ្នកខ្លះ​បាន​សម្តែង​ការ​យល់​ឃើញ​ថា​បាន​ច្រណែន​ទៅ​លើ​ការ​មានសំណាង​របស់​នារី​នោះ ប៉ុន្តែ​ក៏​មាន​ខ្លះ​ទៀត​យល់​ថា​ធ្វើ​បែប​នេះ​ជា​រឿង​ខុសច្បាប់ ?

ចំណែក​ធនាគារកណ្ដាល​របស់​ចិន​បាន​បញ្ជាក់​ថា នោះ​គឺជា​រឿង​ខុសច្បាប់ ព្រោះ​មាន​ចេតនា​បំផ្លាញ​ក្រដាសប្រាក់ វា​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ