កប់ ! ពេជ្រ​​​​​មួយ​​​​គ្រាប់​​​​​​លក់​​​​​​បាន ​​​​​​​​​​​​​​៦,៧​​​​​​​លាន​​​​​ដុល្លារ​​​​​​​ នៅ​​​ប្រទេស​​​​​ស្វ៊ីស


សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គ្រាប់ពេជ្រ​ពណ៌​ខៀវ​ដ៏​ស្រស់​ស្អាត​មួយ​រាង​ដូច​តំណក់ទឹក​ទំហំ​៦,១៦​ការាត់ ឈ្មោះ «The Farnese Blue»​ដាក់​ឲ្យ​ដេញថ្លៃ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រហែល​៣០០​ឆ្នាំ នៅ​ក្រុមហ៊ុន​«Sotheby» នៅ​ក្រុង​ហ្សុឺ​ណែវ ប្រទេស​ស្វ៊ី​ស លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​ដល់​ទៅ​៦,៧​លាន​ដុល្លារ លើស​ការ​ប៉ាន់​ប្រមាណ​ក្នុង​តម្លៃ​១,៥​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​១៥ ឧសភា ២០១៨ ។

គ្រាប់ពេជ្រ​«The Farnese Blue» គឺជា​កាដូ​ក្នុង​ថ្ងៃ​រៀប​អភិសេក​បាន​ប្រគល់​ជូន​សម្ដេចព្រះ​រាជិនី​Elisabeth Farnese នៃ​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​រៀប​អភិសេក​ជាមួយ​ព្រះ​អង្គ​ម្ចាស់​Felipe ទី​៥​នៃ​ប្រទេស​អេ​ស្ប៉ា​ញ ។ ក្រោយមក​ពេជ្រ​នោះ​ក៏​ធ្លាក់​ដល់​ដៃ​អ្នក​ជំនាន់​ក្រោយ​ពី​ប្រទេស​អេ​ស្ប៉ា​ញ​ទៅ​បារាំង អុី​តា​លី និង​អូ​ទ្រី​ស ។

ក្រៅពី​នេះ​ក៏​ធ្លាប់​ជា​ពេជ្រ​មួយ​គ្រាប់​ដាក់​លំអ​នៅ​លើ​មកុដ​របស់​ព្រះ​នាង​Marie Antoinette ព្រះ​រាជិនី​នៅ​ប្រទេស​បារាំង​ផង​ដែរ ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ