ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ក្មេង​ពី​ខេត្តបាត់ដំបង យក​ទៅ​ជំរិត​ទារប្រាក់​នៅ​ខេត្តសៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​ទី​០៦ មិថុនា ២០១៨​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់…

ខេត្តសៀមរាប ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​ទី​០៦ មិថុនា ២០១៨​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​នគរបាល​ខេត្តបាត់ដំបង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ស្តុ​ប​បេនឡាន​ចុង​កៅស៊ូ ស្ថិត​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ពាក់ព័ន្ធ​ករណី​ចាប់​ក្មេង​អាយុ​៩​ឆ្នាំ​ជំរិត​ទារប្រាក់​។ ជនសង្ស័យ​ឈ្មោះ វ៉​ន ទិច ហៅ​ទី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​កម្មករ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប៉ន ស្រី​ចាន់​សុភាព ភេទ​ស្រី អាយុ​៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​ដែល​ជា​ជន​រង​គ្រោះ​អាយុ​៩​ឆ្នាំ ពី​ខេត្តបាត់ដំបង​ក្នុង​គោលបំណង​យក​ទៅ​ជំរិត​ទារប្រាក់​ពី​អាណាព្យាបាល តែ​ដោយ​ការ​ស្រាវជ្រាវ របស់​សមត្ថកិច្ច​ខេត្តបាត់ដំបង ក៏​ដឹង​ពី​គោលដៅ​លាក់ខ្លួន​របស់​ជនសង្ស័យ ទើប​សមត្ថកិច្ច​ខេត្ត​ដំបង សហការ​ជាមួយ​សមត្ត​កិច្ច​ខេត្តសៀមរាប តាម​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​បេនឡាន​ចុង​កៅស៊ូ ខេត្តសៀមរាប​។ ក្រោយ​ពី​ឃាត់ខ្លួន​នគរបាល​ខេត្តសៀមរាប បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​ទៅ​សមត្ថកិច្ច ខេត្តបាត់ដំបង ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ