ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តាដែលបង្ក​​​ឱ្យ​កើត​ជំងឺ​មុន​ មាន​អ្វីខ្លះ?

6 ឆ្នាំ មុន

ជំងឺ​មុន​កើតឡើង​នៅ​ពេល​ដែល​ក្រពេញ​បញ្ចេញ​ជាតិ​ប្រេង ​ឬ​សេ​បូម ដែល​ស្ថិត​នៅ​គល់​រោម​​មានការ​ភ្ញោ​ច​ច្រើន​ក្នុង​ពេល​ពេញវ័យ ឬ​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​។ ប្រេង​សេ​បូម ​គឺជា​សារធាតុ​ធម្មជាតិ​មួយ​ដែល​ផ្តល់​ភាព​រំអិល និង​ការពារ​ស្បែក​។ កាលណា ប្រេង​​មួយ​នេះ ​ផលិត​កាន់តែ​ច្រើន…

ជំងឺ​មុន​កើតឡើង​នៅ​ពេល​ដែល​ក្រពេញ​បញ្ចេញ​ជាតិ​ប្រេង ​ឬ​សេ​បូម ដែល​ស្ថិត​នៅ​គល់​រោម​​មានការ​ភ្ញោ​ច​ច្រើន​ក្នុង​ពេល​ពេញវ័យ ឬ​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​។ ប្រេង​សេ​បូម ​គឺជា​សារធាតុ​ធម្មជាតិ​មួយ​ដែល​ផ្តល់​ភាព​រំអិល និង​ការពារ​ស្បែក​។ កាលណា ប្រេង​​មួយ​នេះ ​ផលិត​កាន់តែ​ច្រើន គឺ​ជាប់​ទាក់ទង​នឹង​ការ​ប្រែប្រួល​របស់​ឥរិយាបថ​មនុស្ស ហើយ​វា​ក៏​នាំ​ឲ្យ​មានការ​ស្ទះ​ដល់​គល់​រោម​បាន​ដែរ​។ រឿង​នេះ​នឹង​បង្ក​ឲ្យ​ទៅ​ជា Whitehead បើសិនជា​វា​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ស្រទាប់​ស្បែក ឬ​ប៉ះពាល់​នឹង​ខ្យល់ នឹង​​ទៅ​ជា Blackhead វិញ​។ គល់​រោម​ដែល​ស្ទះ​នឹង​រីក​ធំ​ៗ​ទៅ​បន្តិច​ម្តង​ៗ រហូត​ទៅ​ជា​ដុំ​មុន​​កើតឡើង​។ នៅ​ពេល​គល់​រោម​រីក​ធំ ជញ្ជាំង​របស់​វា​ប្រហែលជា​បែក ដែល​ជា​ហេតុ​នាំ​ឲ្យ​​មាន​សារធាតុ​រលាក​កើតឡើង និង​បាក់តេរី​លើ​ស្បែក​ចូល​ទៅ​ក្នុង​ស្រទាប់​ជ្រៅ​ៗ​របស់​ស្បែក​​បាន ទៅ​ជា​ការ​រលាក​បាន​។ នៅ​ពេល​នេះ​វា​អាច​ទៅ​ជា​ខ្ទុះ​ផង មុន​ផង និង​គីស​ទៀត​។

ខាងក្រោម​នេះ ​គឺជា​កត្តា​មួយ​ចំនួន​ដែល​មិនមែន​ជាដើម​ហេតុ​នាំ​ឲ្យ​កើត​មុន​ឡើយ​ ៖

• អាហារ​ ៖ ឪពុក​ម្តាយ​ច្រើន​តែ​ប្រាប់​កូន​វ័យ​ជំទង់​របស់​ខ្លួន​ឲ្យ​ចៀសវាង​ការ​ញ៉ាំ​ភី​ហ្សា និង​​អាហារ​ចៀន ខណៈ​ពេល​ដែល​វា​ប្រហែលជា​មិនល្អ​សម្រាប់​សុខភាព​ទូទៅ តែ​វា​ក៏​មិនមែន​នាំ​ឲ្យ​កើត​មុន​ដែរ​។ ថ្វីបើ​ការ​សិក្សា​ថ្មី​ៗ​មួយ​ចំនួន​បាន​បញ្ជាក់​ថា របប​អាហារ​មាន​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់ ទឹកដោះគោ និង​សូកូឡា​ធ្វើ​ឲ្យ​មុន​មាន​បញ្ហា​កាន់តែ​ខ្លាំង តែ​វា​មិន​ប្រាក​ឡើយ​។

• ភាព​គគ្រិច​ ៖ Blackheads គឺជា​ជាតិ​ប្រេង​ដែល​ធ្វើ​អុកស៊ីតកម្ម មិនមែន​ជា​ការ​គគ្រិច​ឡើយ​។ ញើស​មិន​ធ្វើ​ឲ្យ​កើត​មុន​ទេ ហើយ​វា​ក៏​ត្រូវ​បាន​ផលិត​ចេញ​នៅ​ក្រពេញ​ផ្សេង​ក្នុង​ស្បែក​​ដែរ​។ ម្យ៉ាងទៀត ការ​ដែល​លាង​សម្អាត​ខ្លាំង​បេ​ក​អាច​ធ្វើ​ឲ្យ​ស្បែក​ទៅ​ជា​ស្ងួត និង​រលាក​បាន​។

• ស្ត្រេ​ស​ ៖ អ្នកខ្លះ​ពិបាកចិត្ត​ដោយសារ​តែ​កើត​មុន ដូច្នេះ​ពួក​គេ​ក៏​ញិច​វា​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​វា​កើតឡើង​កាន់តែ​យូរ​ដែរ​។ យ៉ាងណាមិញ ស្ត្រេ​ស​មិនមែន​ដើរតួ​នាទី​ច្រើន​លើ​ការ​បង្កើត​ជា​ជំងឺ​មុន​ឡើយ​។

ជា​ម្តងម្កាល ខាងក្រោម​នេះ​អាច​ជា​កត្តា​នាំ​ឲ្យ​អ្នកជំងឺ​មួយ​ចំនួន​ចេញ​មុន​លើ​មុខ​ដែរ​ ៖

• ដំណរ​ពូជ​៖ បើសិនជា​ឪពុក​ម្តាយ​ម្នាក់​របស់​អ្នកមាន​ជំងឺ​មុន​ធ្ងន់ធ្ងរ វា​ទំនងជា​ធ្វើ​ឲ្យ​អ្នក​កើត​មុន ឬ​ពិបាក​គ្រប់គ្រង​ការ​កើត​មុន​ដែរ​ហើយ

• សម្ពាធ​៖ សម្រាប់​អ្នកជំងឺ​ខ្លះ ការ​មាន​សម្ពាធ​ពី​ការ​ពាក់មួក​សុវត្ថិភាព អាច​ធ្វើ​ឲ្យ​កើត​មុន​ដែរ​។

• ថ្នាំ​ ៖ ថ្នាំ​ខ្លះ​ប្រហែលជា​ធ្វើ​ឲ្យ​មុន​កាន់តែ​ធ្ងន់​ដូច​ជា ថ្នាំ​ដែល​មាន​ជាតិ Iodides, bromides, ឬ​ថ្នាំ​ចាក់ ឬ​លេប​ប្រភេទ Steroids ជាដើម

• ការងារ​៖ ការងារ​ខ្លះ ការ​ប៉ះពាល់​នឹង​ផលិតផល​រោគ​ចក្រ​ដូច​ជា ប្រេងកាត់​ឥ​វ៉ា​ន់​ប្រហែល​ជា​បង្កើត​បានជា​មុន​លើ​ស្បែក​ដែរ​។

• ផលិតផល​សម្អាង​៖ ផលិតផល​សម្អាង​មុខមាត់ និង​ថែរក្សា​ស្បែក​ខ្លះ​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស ដែល​នាំ​ឲ្យ​កើត​មុន​បាន​ដែរ​៕

ដក​ស្រង់​ចេញពីគេហ​ទំព័រ ៖ http://health.com.kh/
ប្រភព​៖ MedicineNet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ