ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលចាប់កូនគេ​ឆី​… យក​លេសស្រវឹងទៀត​​​គាត់​​នេះ​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ​បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ នគរបាល​ស្រុក​ពញាក្រែក​និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ខៀវ សា​វ៉េ​ត អាយុ៤៤​ឆ្នាំ នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញា​ក្រែក…

ខេត្តកំពង់ចាម ៖ ​បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ នគរបាល​ស្រុក​ពញាក្រែក​និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ខៀវ សា​វ៉េ​ត អាយុ៤៤​ឆ្នាំ នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញា​ក្រែក កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​ជាអនីតិជន ។

នគរបាល​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃទី​២៧  ឧសភា​ កន្លង​ទៅ ក្មេង​ស្រី​រង​គ្រោះ​ដែល​ទើប​មាន​អាយុ​១៤​ឆ្នាំ បាន​ដេក​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែឧសភា ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ចូល​ទៅ​ចាប់​ក្មេង​ស្រី​រំលោភ​តែ​ម្តង ។ ប្រភព​ដដែល​បន្ត​ថា លុះ​ព្រឹក​ឡើងសាច់​ញាតិ​ក្មេង​ស្រី ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ផ្លុ​ង ដើម្បី​ឲ្យ​ជួយ​អន្តរាគ​មន៍ ។ ក្រោយ​ពី​ទទួល​បាន​បញ្ជា​ពី​លោក​អ​ធិការ​នគរបាល​ស្រុក​ពញាក្រែក និង​លោក​ឧត្តម​សេ​នីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​ និង​សួរនាំ​ក្មេង​ស្រី​រង​គ្រោះ​រហូត​ដល់​ស្គាល់​ភិនភាគ​ជនសង្ស័យ​ឈ្មោះ ខៀវ សា​វ៉េ​ត។

នៅ​ព្រឹក​ថ្ងៃ​ទី​១ ​មិថុនា សមត្ថកិច្ច​បានកោះហៅ​បុរស​នោះ​មក​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ទីបំផុត​ បុរស​ល្មោភកាម​នេះ ​ឆ្លើយ​សារភាព​ថា ខ្លួន​គាត់​ពិតជា​បាន​ចាប់​ក្មេង​ស្រី​រំលោភ​មែន ដោយសារ​តែ​ខ្លួន​ស្រវឹង
ស្រា ។ នា​រសៀល​ថ្ងៃ​ដដែល​នោះ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​គ​របាល​ស្រុក​ពញា
ក្រែក​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ