ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖​ការ​ដាក់​ទណ្ឌកម្ម​​អូស្ត្រាលី​ជា​សិទ្ធតែ​មិន​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​ហៅ​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អូស្ត្រាលី​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​សិទ្ធិ​សេរីភាព​ខ្លួន​ដែល​មិន​ប៉ះពាល់​អធិបតេយ្យ​កម្ពុជា​ឡើយ ។ ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អូស្ត្រាលី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ពិចារណា​បិទ​ទិ​ដ្ឋ​ការ​ចំពោះ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។ លោក​សុខ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​ហៅ​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អូស្ត្រាលី​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​សិទ្ធិ​សេរីភាព​ខ្លួន​ដែល​មិន​ប៉ះពាល់​អធិបតេយ្យ​កម្ពុជា​ឡើយ ។

ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អូស្ត្រាលី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ពិចារណា​បិទ​ទិ​ដ្ឋ​ការ​ចំពោះ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។

លោក​សុខ ឥ​សាន​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១៨​ថា​«​កា​រលេ​ី​ក​ឡេ​ី​ង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​របស់​មន្ត្រី​អូស្ត្រាលី វា​គ្រាន់តែ​ជា​សិទ្ធិ​របស់​គាត់​សិទ្ធិ​នេះ​មិន​មាន​ប្រសិទ្ធភាព​មក​លេ​ី​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​កម្ពុជា​ឡេ​ី​យ ។ ដូច្នេះ​ជា​ទស្សន​ភ្លី​ភ្លេ ដែល​រង់ចាំ​សុ​ី​ផល​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អូស្ត្រាលី​មក​លេ​ី​កម្ពុជា​នោះ​គ្មាន​បានការ​ទេ​» ។

បើ​តាម​ការ​ផ្សាយ​របស់​វិទ្យា​បារាំង​បាន​ស្រង់​សំដី​លោកស្រី ជូ​លី ហិច​ឆ័​រ​(Julie Heckscher) មន្ត្រី នាយកដ្ឋាន​កិច្ចការបរទេស និង​ពាណិជ្ជកម្ម​នៃ​ក្រសួងការបរទេស​អូស្ត្រាលី​បាន​អះអាង​ថា រដ្ឋាភិបាល​អូស្ត្រាលី​នៅ​តែ​បារម្ភ​ខ្លាំង​អំពី​វិបត្តិ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ដែល​អាច​ប៉ះទង្គិច ដល់​លទ្ធផល​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា ខាង​មុខ ។

នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ចការបរទេស​ការពារ​ជាតិ និង​ពាណិជ្ជកម្ម​នៃ​ព្រឹទ្ធសភា អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា​កន្លង​មក​លោកស្រី ជូ​លី ហិច​ឆ័​របា​ន​ព្រមាន​ថា ដំណើរការ បោះ​ឆ្នោត​នៅ​កម្ពុជា​ពេល​ខាង​មុខ​នឹង​មិន​អាច​ជឿ​ទុកចិត្ត​បាន​ទេ ដរាបណា​គណបក្សប្រឆាំង​រង ការ​ធ្វើទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​នោះ ។

លោក ស្រី​បន្ត​ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​តាមដាន​ស្ថានការណ៍ នយោបាយ​នៅ​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា ខាង​មុខ​នេះ ។

បើ​តាម​លោកស្រី ជូ​លី ហិច​ឆ័​រ រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ពិចារណា​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​ជាន់ ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​រំលោភសិទ្ធិ​មនុស្ស និង​បំផ្លាញ​ដល់​មូលដ្ឋាន គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

យ៉ាងណា​ក៏​លោក​សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ការ​លើក ឡើង​របស់​លោកស្រី​ជូ​លី​ហិច​ឆ័​រថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ថា​វា​គ្រាន់តែ មតិ​របស់​មន្ត្រី​ថ្នាក់ទាប​ប៉ុណ្ណោះ មិនមែន​ជា​ជំហរ​របស់​ក្រសួងការបរទេស​អូស្ត្រាលី​នោះ​ទេ ។

លោក​បន្ត​ថា ប្រសិនបើ​អូស្ត្រាលី​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មែន​លោក​យល់​ថា ជា​ការ​រំលោភ លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន ។
រហូត​មក​ទល់​ពេល​នេះ​មាន​តែ​សហរដ្ឋអាមេរិក​ទេ​ដែល​ចេញ​មុខ​មុនគេ​ក្នុង​ការ​បិទ​ទិដ្ឋាការ​ដល់ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​កម្ពុជា ខណៈ​ក្រុម​តំណាងរាស្ត្រ​របស់​ប្រទេស​មហាអំណាច មួយ​នេះ​កំពុង​ដំណើរការ​ធ្វើ​ច្បាប់​បង្ក​ទ្រព្យសម្បត្តិ​របស់​ក្រុម​មន្ត្រី កម្ពុជា​ថែម​ទៀត ។

លោក​គូសបញ្ជាក់​ថា​« ការ​ចង់​ឲ្យ​បរទេស​ដាក់​ទណ្ឌកម្ម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល ព្ញ​តែ​និយាយ​តែ​មិនឃើញ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​នៅឡើយ មិន​មាន​អ្វី​ជា​ដុំ​កំភួន​ទេ ។ ដូច្នេះ គឺជា​ទស្សនៈ​ភ្លីភ្លើ​ដែល​និយាយ​ថា បរទេស​បាន​ដាក់​ទណ្ឌកម្ម ប្ញ​គំនាប​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។ ដូច្នេះ​កុំ​សង្ឃឹមលើ​បរទេស​ឲ្យ​សោះ​» ។

ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​វិញ​លោក​ថា គ្មាន​អ្នក​ណា​មក​រារាំង​មិន​ឲ្យ​មានដំណើរ​បោះ​ឆ្នោត​បាន​នោះ​ទេ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​រៀបចំ​រួច​ហើយ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្ក​ថា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ