ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន «​ហ្គ្រី​ន​អាយ​លែន​» ​ចង់​បិទ​បាំង​រឿង​នេះ​ឬ?

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ខ្មែរ​៤​នាក់​សុ​ទ្ឋ​សឹង​ជា​កម្មករ​ឡធ្យូង​របស់​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហ្គ្រី​ន អាយ លែន អេហ្គ្រីខលឈើរ៉ល បានដួល​សន្លប់​ជា​បន្តបន្ទាប់​នៅ​ក្នុង​រណ្តៅ​ឡ ធ្យូង​មាន​ជម្រៅ​ជាង​៣​មែ​ត្រ​។   ក្រុម​កម្មករ​ខ្មែរ​ទាំង​៤​នាក់​ត្រូវ​បាន​ក្រុមការងារ​របស់​ក្រុមហ៊ុន​ចិន​បាន​បញ្ជូន​មក​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ខេត្ត…

ខេត្តក្រចេះ ៖ បុរស​ជនជាតិ​ខ្មែរ​៤​នាក់​សុ​ទ្ឋ​សឹង​ជា​កម្មករ​ឡធ្យូង​របស់​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហ្គ្រី​ន អាយ លែន អេហ្គ្រីខលឈើរ៉ល បានដួល​សន្លប់​ជា​បន្តបន្ទាប់​នៅ​ក្នុង​រណ្តៅ​ឡ ធ្យូង​មាន​ជម្រៅ​ជាង​៣​មែ​ត្រ​។

  ក្រុម​កម្មករ​ខ្មែរ​ទាំង​៤​នាក់​ត្រូវ​បាន​ក្រុមការងារ​របស់​ក្រុមហ៊ុន​ចិន​បាន​បញ្ជូន​មក​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ខេត្ត ក្រោយ​ជួប​ហេតុការណ៍​ដួល​សន្លប់​កាលពី​ព្រលប់​ថ្ងៃ​ទី​៣១ ឧសភា ក្នុង​ទីតាំង​រោង​ឡធ្យូង​របស់​ក្រុមហ៊ុន​ចិន នៅ​ចំណុច​ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។

ជាមួយនឹង​ការ​ដួល​សន្លប់​របស់​ក្រុម​កម្មករ​ខ្មែរ​ទាំង​ចំនួន​៤​នាក់​នេះ ក៏​ត្រូវ​បាន​អាជ្ញាធរ​សន្និដ្ឋាន​ថា​អាច​នៅ​ក្នុង​រណ្តៅ​ឡធ្យូង ដែល​ពួក​គេ​បាន​ចុះ​ទៅ​កើប​យក​ធ្យូង​នោះ​ខ្វះ​សម្ពាធ​អុកស៊ីហ្សែន​។

ក្រុម​កម្មករ​ដែល​បាន​ដួល​សន្លប់​នេះ​មាន​ទីលំនៅ​ឃុំ​ជ្រោយ បន្ទាយ ស្រុក​ព្រែ​ប្រសព្វ​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​កម្មករ​ដូច​គ្នា​បាន​ឲ្យ​ដឹង​ថា កន្លង​មក ​ក្នុង​រោង​ធ្យូង​នេះ មិន​ធ្លាប់​មាន​ហេតុការណ៍​កម្មករ​ដួល​សន្លប់​បែប​នេះនោះ​ទេ ហើយ​ថ្ងៃ​កើតហេតុ ដោយសារ​មេការ​ជនជាតិ​ចិន​បាន​បង្ខំ​ឲ្យ​កម្មករ​ចុះ​ទៅ​បា​យក​ធ្យូង​មុន​ពេល​កំណត់ ទើប​មាន​កម្មករ​ម្នាក់​ដែល​ចុះ​ទៅ​មុន​បាន​សន្លប់ និង​បាន​ស្រែក​ឲ្យ​គេ​ជួយ ហើយ​មាន​កម្មករ​៣​នាក់​ទៀត​បាន​ចុះ​ទៅ​ជួយ និង​បាន​សន្លប់​ដូច​គ្នា​ទាំង​៤​នាក់​តែម្តង​។

បើ​ទោះជា​បែប​ណា ក្រោយ​ហេតុការណ៍​ភ្លាម​ៗ ក្រុមហ៊ុន​ចិន​ហាក់​ដូច​ចង់​បិទ​បាំង​ព័ត៌មាន​មិន​ឲ្យ​អាជ្ញាធរ​ដឹង​នោះ​ទេ​។ ក្រុម​កម្មករខ្មែរ​​ទាំង​៤​នាក់​ត្រូវ​បាន​គេ​បញ្ជូន​មក​សង្គ្រោះ មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​ខាង​អាជ្ញាធរដឹង​​នោះ​ឡើយ គឺ​ហាក់​ដូច​ចង់​បិទ​បាំង​ព័ត៌មាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ