​អ្នកណាចិត្តដាច់ម្លេ៉ះ… ដឹក​លោក​យាយ​​ទម្លាក់​​​​ចោល​បែប​នេះ​?


រាជធានី​ភ្នំពេញ ៖ លោកយាយម្នាក់​សង្ស័យ​ស្នាក់​នៅ​ក្នុង​មណ្ឌល​ណាមួយ​ ប៉ុន្តែ​ទំនង​ដោយសារ​តែ​គាត់​មាន​​ស្មារតី​វង្វេង ​សូ​ម្បី​តែ​ឈ្មោះ​ខ្លួនឯង​​មិន​ចង​ចាំ​ផង​ ត្រូវ​​គេ​​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង ​យក​ទៅ​ទម្លាក់​​ចោល ​។​ បន្ទាប់​មក​ ម៉ូតូ​រ៉ឺ​ម៉ក​ង់​បី​នោះ​បាន​បើក​គេចខ្លួន​ទៅ​បាត់​ ហើយ​ត្រូវ​​ប្រជាពលរដ្ឋ​​​ឃើញ​បែប​នេះ ​មានការ​អាណិតអាសូរ​ ​ក៏​បាន​រាយការណ៍​ជូន​​លោក​មេ​ភូមិ​ និង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣​ ឱ្យ​ដឹក​​​ទៅ​កាន់​សាលាសង្កាត់​ ដើម្បី​រង់ចាំ​បញ្ជូន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ ។ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង​១១​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ​មិថុនា នេះ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ត្រង់​ចំណុច​មុខ​វិហារ​
ឥ​ស្លា​ម ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោកយាយ​ខាងលើ ​មិន​បាន​ចាំ​ឈ្មោះ​និង​ស្រុក​កំណើត​ខ្លួនឯង​នោះ​ឡើយ​ ព្រោះ​គាត់​បាន​វង្វេងវង្វាន់​ទៅ​ហើយ បើ​តា​មការ​​ប៉ាន់ស្មាន ​គាត់​មាន​អាយុ​ប្រហែល​៦០​ឆ្នាំ ​។  ប៉ុន្តែ​លោក​យា​យ​បាន​និយាយ​ដែរថា គាត់​​ស្នាក់​នៅ​ក្នុង​ម​ណ្ឌ​មួយ ​តែ​មិន​ចាំ​ឈ្មោះ​​​ឡើយ ហើយ​អ្នកគ្រប់គ្រង​មណ្ឌល​មួយ​នោះ​ បាន​បណ្ដេញ​លោក​យាយ​​ចេញ ព្រមទាំង​ដឹក​យក​លោកយាយ​មក​ទម្លាក់​ចោល​នៅ​ត្រង់​ចំណុច​ខាងលើ​ ។

ប្រជាពលរដ្ឋ​បាន​ឱ្យដឹង​ថា ​ពួក​គាត់​បានឃើញ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង ​ដឹក​លោកយាយ​ម្នាក់​នេះ​​ទៅ​ឈប់​នៅ​ត្រង់​ចំណុច​ជិត​ព្រះ​វិហា​ឥ​ស្លា​ម ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ។​ បន្ទាប់​មក​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​បាន​ដេញ ​និង​ទាញ​ឱ្យ​​លោកយាយ​ចុះ​ចេញ រួច​ហើយ​បាន​បើក​រត់គេច​ទៅ​បាត់​ស្រមោល ទើប​ពួក​គាត់​រាយ​ការ​ជូន​អាជ្ញាធរ​ឲ្យ​នាំ​យក​លោកយាយ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​២​រង់ចាំ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ