ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តបន្ទាប់គ្នាប្រមាណ​​​4ម៉ោង​ត្រូវ​​ចាប់​​បាន​​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បន្តបន្ទាប់​គ្នា​ប្រមាណ​ជា​៤​ម៉ោង ចោរលួច​ម៉ូតូ​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ខណៈ​ម្នាក់​ជិះ​ម៉ូតូ​រក​កន្លែង​លក់ និង​ម្នាក់​ទៀត ​រត់​មិន​រួច​ ។ តាម​សេចក្តីរាយការណ៍​ទាក់ទិន​នឹង​អំពើ​ចោរកម្ម​ខាងលើ​ បានឱ្យ​ដឹង​ថា…

ខេត្តព្រៃវែង ៖ បន្តបន្ទាប់​គ្នា​ប្រមាណ​ជា​៤​ម៉ោង ចោរលួច​ម៉ូតូ​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ខណៈ​ម្នាក់​ជិះ​ម៉ូតូ​រក​កន្លែង​លក់ និង​ម្នាក់​ទៀត ​រត់​មិន​រួច​ ។ តាម​សេចក្តីរាយការណ៍​ទាក់ទិន​នឹង​អំពើ​ចោរកម្ម​ខាងលើ​ បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ចាប់​វ៉ៃ​ខ្នោះ​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​២៩ ឧសភា វេលា​ម៉ោង​៥ ​និង​២០​នាទី​ព្រឹក​ នៅ​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ។

បើ​តាម​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​ករណី​លួច​ម៉ូតូ​ខាង​លេ​ី​ឈ្មោះ អី​ុ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កំចាយមារ ដែល​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ជន​នេះ​បាន​ធ្វេ​ី​សកម្ម ភាព​លួច​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ជា​របស់​ឈ្មោះ ឡា​ត់ លី​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ពោធិ​ចិ​ន្តាំ ឃំ​ុ​ស្វាយ​បន្ទរ ស្រុក​ស្វាយ​អ​ន្ទ​រ​។ នៅ​ពេល​លួច​បាន​ក៏​ជិះ​ម៉ូតូ​នោះ​យក​មក​លាក់​ទុក​នៅ​ក្នុង​ដេប៉ូ​លក់​គ្រឿងសង្ហារិម​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ក្រចាប​១ ឃំ​ុ​ព្រៃ​ព្នៅ ស្រុក​ពារាំង រហូត​ដល់​ម៉ោង​៥​និង​២០​នាទី​ព្រឹក ថ្ងៃ​បន្ទាប់​ពេល​ដែល​ជន​នេះ​កំពុង​ជិះ​ម៉ូតូ​ដែល​លួច​បាន​ប្រុង​យក​ទៅ​លក់ ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​តែ​ម្តង ។

ករណី​១​ទៀត​ចោរលួច​ម៉ូតូ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ពោធិ៍​រៀង​ស្ទាប់​ចាប់​បាន បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច តែ​រត់​មិន​រួច​ពី​កណ្តាប់ដៃ​សមត្ថកិច្ច ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ឧសភា នៅ​ចំណុច​ទួល​សំរោង ដែល​ស្ថិត​ក្នុងភូមិ​វាល​ព្រៅ ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង ។ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ប៊ុត សា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ចំណែក​បក្សពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់ មិន​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ពី អត្ត សញ្ញាណ​ទេ តែ​កំពុង​តាម​ប្រមាញ់ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ឧសភា ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឡុ​ង ណុំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ពី​ចំណុច​ទួល​សំរោង​។ ក្រោយ​ពី​លួច​បាន​សម្រេច​ហើយ​នោះ ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង ប្រុង​គេចខ្លួន ប៉ុន្តែ​ភ្លាម​ៗ​នោះ​ម្ចាស់​ម៉ូតូ​បានដឹង​ថា​ម៉ូតូ​ត្រូវ​ចោរលួច ក៏​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ជួយ​ស្ទាក់​ចាប់ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជា​កម្លាំង​ចេញ​ស្ទាក់​នៅ​គ្រប់​ផ្លូវ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ដែល​លួច​បាន​នៅ​តាម​ផ្លូវ​បឹង​ចា​កៃ​សំដៅ​ទៅ​ផ្លូវ​ព្រែក​អ​ន្ទះ ដើម្បី​ឆ្លង​ដ​ព្រែក​ជ្រៃ ទើប​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ម្ចាស់​ដ​ផ្អាក​ចម្លង​មនុស្ស​បន្តិច​សិន ឯ​សមត្ថកិច្ច​តាម​ទៅ​ពីក្រោយ នៅ​ពេល​ចោរ​ពីរ​នាក់​នោះ​ជិះ​ម៉ូតូ​ទៅ​ដល់​កំពង់ដ​ឃើញ​គេ​មិន​ចម្លង ក៏​បក​ត្រឡប់​ក្រោយ​វិញ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ម្នាក់ ចំណែក​បក្សពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ៕

អត្ថបទសរសេរ ដោយ