ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្តអាណិតសាលាលិចទឹករាល់តែ​ឆ្នាំ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សិស្ស​ប្រុស​ម្នាក់​បាន​ដួល​សន្លប់​ពេល​កំពុង​អង្គុយ​រៀន ខណៈ​ថ្នាក់រៀន​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​ចាក់សោ​ផ្អាក​រៀន​ ព្រោះ​សិស្ស​រៀន​មិនកើត​ដោយសារ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ គឺ​សាលា​​លិច​ទឹក ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​៣១ ឧសភា…

ខេត្តបន្ទាយមានជ័យ ៖ សិស្ស​ប្រុស​ម្នាក់​បាន​ដួល​សន្លប់​ពេល​កំពុង​អង្គុយ​រៀន ខណៈ​ថ្នាក់រៀន​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​ចាក់សោ​ផ្អាក​រៀន​ ព្រោះ​សិស្ស​រៀន​មិនកើត​ដោយសារ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ គឺ​សាលា​​លិច​ទឹក ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​៣១ ឧសភា សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្ថិត​ក្នុង​បរិវេណ​វត្ត​បា​លិលេ​យ្យ​ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ថ្នាក់រៀន​ស្ទើរ​ទាំងអស់​ត្រូវ​បាន​បិទទ្វារ ​ដោយសារ​សិស្ស​ចូល​រៀន​ក្នុង​ទឹក​មិនកើត គឺ​មាន​តែ​សិស្ស​ថ្នាក់​ទី​៤​មួយ​ប៉ុណ្ណោះ ដែល​ជា​សិស្ស​ធំ​ៗ​បាន​បន្ត​ការ​សិក្សា ។ ចំណែក​សិស្ស​រង​គ្រោះ​ ដែល​សន្លប់​​ គឺ​រៀន​នៅ​ថ្នាក់​ទី​៤(​ក​) ឈ្មោះ កន សា​រ័ក្សអាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​
ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

សិស្ស​ខាងលើ​​បាន​ដួល​សន្លប់ ​ខណៈ​កំពុង​អង្គុយ​រៀន​ក្នុង​ថ្នាក់ ហើយ​ត្រូវ​បាន​អ្នកគ្រូ​ប្រចាំ​ថ្នាក់​ និង​សិស្ស​រួម​ថ្នាក់ នាំ​គ្នា​ធ្វើ​ចលនា​ឱ្យ​មួយសន្ទុះ​ក្រោយមក​ទើប​ដឹងខ្លួន​វិញ ។ ទោះជា​បែប​ណា សិស្ស​រូប​នេះ​ហាក់​មាន​សភាព​ស្លេកស្លាំង ក៏​ត្រូវ​អ្នកគ្រូ​ប្រចាំ​ថ្នាក់​នាំ​ទៅ​ឱ្យ​ឪពុក​ម្តាយ​ភ្លាម​ៗ ។ យោង​តាម​ការ​សាកសួរ​សិស្ស​រង​គ្រោះ​ប្រាប់​អ្នកគ្រូ​របស់​គេ​ថា មុន​ខ្លួន​មក​សាលា​គឺ​គេ​មាន​ជំងឺ​គ្រុន ហើយ​ម្តាយ​បាន​កោសខ្យល់​ឱ្យ​ផង​ដែរ ដូច្នេះ​បាន​សេចក្តី​ថា ការ​ដួល​សន្លប់​ដោយសារ​បញ្ហា​សុខភាព​ប៉ុណ្ណោះ មិន​ទាក់ទង​សាលារៀន​លិច​ទឹក​ទេ ។

សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ​មាន​ថ្នាក់រៀន​ជាង​១០​បន្ទប់ ប៉ុន្តែ​សិស្ស​ខក​ខានមិនបាន​រៀន​ព្រោះតែ​សាលា​លិច​ទឹក ពោល​គឺ​ឃើញ​មាន​សិស្ស​រៀន​តែ​១​បន្ទប់​ប៉ុណ្ណោះ ។ ពិតជា​គួរ​ឱ្យ​អនិច្ចា​ណាស់​ដែល​សាលា​មួយ​នេះ​សិស្ស​រៀន​ទាំង​វេទនា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ឱ្យ​តែ​ដល់​រដូវវស្សា​ម្តង​ៗ​ពេល​ធ្លាក់​ភ្លៀង សាលា​នេះ​ប្រឈម​ការ​ជន់​លិច​ដោយ​ចៀស​មិន​ផុត​ឡើយ និង​បាន​ធ្វើ​ឱ្យ​មានការ​ចោទសួរ​ថា ហេតុ​អ្វី​ក៏​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ច្រើន​តំណ​មកនេះ​មិន​ជួយ​ស្រោចស្រង់​ស្ថានភាព​នេះ​ឱ្យ​បាន​ប្រសើរ​ឡើង​ផង ហេតុ​អ្វី​ក៏​សាលា​នេះ​នៅ​តែ​ជា​សាលា​ត្រាំ​ទឹក​បែប​នេះ​រាល់​ៗ​ឆ្នាំ ? មូលហេតុ​ដែល​សាលា​លិច​ទឹក​គឺ​បណ្តាល​មក​ពី​នៅ​តំបន់​ជុំវិញ​សាលា​ជា​លំនៅ​ឋាន​ដែល​ម្ចាស់​គេ​បាន​ចាក់​ដី​លើកកំពស់​ទីតាំង​រស់នៅ ។ ចំណែក​សាលា​បឋម​សិក្សា​ក្លាយជា​ទំនាប​បាតខ្ទះ​ពេល​រដូវវស្សា​មក​ដល់​គឺ​គ្រប់​ទឹកតែ​ម្តង លិច​រាប់​ខែ​ក៏​មាន​ដែរ ។

សូ​ម្បី​រក​កន្លែង​កាយ​ប្រឡាយ​ក៏​រក​អត់​បាន​ដែរ ព្រោះ​ជុំវិញ​ជា​ភូមិឋាន​ដែល​ចាក់​ដី​ខ្ពស់​អស់​ទៅ​ហើយ ។
ក្រៅពី​ស្ថានភាព​លិច​ទឹក​សាលា​នេះ​សង់​ពី​ឈើ​ដំបូល​ស័ង្កសី ហើយ​មាន​វ័យ​ចំណាស់​ជាងគេ និង​មាន​សភាព​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ ។នៅ​ចំពោះ​មុខ​កោះសន្តិភាព លោក​នា យក​សាលា​នៅ​តែ​សង្ឃឹម​និង​ប្រាប់​ឱ្យ​ដឹង​ថា ថ្នាក់លើ​កំពុង​គិតគូរ​ហើយ​ៗ​ក៏​និង​ទទួល​បាន​សាលា​ថ្ម​កំពស់​២​ជាន់​នៅ​ពេល​ខាង​មុខ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ