ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ដួង ម៉ា​និ​ច ប្រឹង​លេង​ឡើង​ជាំ​ពេញ​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​រាង​តូច​ច្រឡឹង កញ្ញា​ដួង ម៉ា​និ​ច បាន​ត្អូញត្អែរ​ក្រោយ​ការ​ហាត់​សម​សម្តែង​រឿង​ទាក់ទង​ទៅ​នឹង​សម័យ​ខ្មែរក្រហម​ថា នាង​ឈឺខ្លួន​គ្រប់កន្លែង និង​ជាំ​សាច់ ព្រោះ​ការ​ហាត់​សម​គឺ​តួ នីមួយ​ៗ​ប្រឹង​លេង​ឲ្យ​អស់ពី​លទ្ធភាព…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​រាង​តូច​ច្រឡឹង កញ្ញា​ដួង ម៉ា​និ​ច បាន​ត្អូញត្អែរ​ក្រោយ​ការ​ហាត់​សម​សម្តែង​រឿង​ទាក់ទង​ទៅ​នឹង​សម័យ​ខ្មែរក្រហម​ថា នាង​ឈឺខ្លួន​គ្រប់កន្លែង និង​ជាំ​សាច់ ព្រោះ​ការ​ហាត់​សម​គឺ​តួ នីមួយ​ៗ​ប្រឹង​លេង​ឲ្យ​អស់ពី​លទ្ធភាព និង​ធ្វើ​ឲ្យ​ដូច​ការណ៍​ពិត ។

សម្រាប់​ការ​សម្តែង​រឿង​នេះ គឺ​ដួង ម៉ា​និ​ច​ពេញចិត្ត និង​ក្តុកក្តួល​ទប់ទឹក​ភ្នែក​មិន​ជាប់​ទេ នៅ​ពេល​អ្នកដឹកនាំ​រឿង​តម្រូវ​ឲ្យ​នាង​សម្តែង​ជា​តួ​ស្រី​ម្នាក់​សរសៃ​ខ្ចី ហើយ​ត្រូវ​គេ​អូស​ប្តី​ទៅ​សម្លាប់ ។ ពេល​នោះ​នាង​បីកូនរ​ត់ទៅ​សួរ ស្រាប់តែ​គេ​ឆក់​កូន​ពី​ដៃ​នាង​ទៅ​បោក​នឹង​ដី ហើយ​អូស​ប្តី​ទៅ​សម្លាប់​ទៀត គឺ​ធ្វើ​ឲ្យ​នាង​ស្លុតចិត្ត​ស្រមៃ​ទៅ​ក្នុង​របប​នោះ​ថា វេទនា លំបាក​យ៉ាងណា បើ​គ្រាន់តែ​នាង​សម្តែង​សោះ​វេទនា​ម្ល៉ឹង​ហើយ ។

តារា​ស្រី​ដែល​ឆក់​បាន​តំណែង​ជា​តួឯក​ស្រី ជា​បន្តបន្ទាប់​កញ្ញា​ដួង ម៉ា​និ​ច បាន​ប្រាប់​ទៀត​ថា សាច់​នាង​ត្រូវ​ជាំ និង​ឈឺ​គ្រប់កន្លែង ដោយសារ​តែ​ក្នុង​ការ​សម្តែង​មាន​ឈុត​វាយ​ធ្វើ​បាប បោច​សក់ ដែល​អាច​និយាយ​បាន​ថា នាង និង​តួ​សម្តែង​ផ្សេង​ទៀត​ប្រឹង​សម្តែង​ឲ្យ​ដូច​ការណ៍​ពិត គឺ​ទឹកភ្នែក​នាង​ស្រក់​ដោយ​មិនដឹង​ខ្លួន ហើយ​យំ​មិន​ឈប់​ទេ ព្រោះ​អារម្មណ៍​​ឈឺចាប់ ខ្លោចផ្សា​បញ្ជា​ឲ្យ​នាង​យំ​បែប​នេះ ។ «​ដូចនេះ​ហើយ​នាង​ខ្ញុំ​អំពាវនាវ​ឲ្យ​បងប្អូន​ខ្មែរ ស្រលាញ់ និង​សាមគ្គី​គ្នា ចៀស​ឆ្ងាយ​ពី​សង្គ្រាម នាង​ខ្ញុំ និង​កូន​ខ្មែរ​មិន​ចង់​ជួប មិន​ចង់​យល់​ទេ ភ្លើងសង្គ្រាម »​។

តារា​សម្តែង​ដួង ម៉ា​និ​ច ពិតជា​រាសី​ឡើង​ស្រឺ​ត​ៗ​តែ​ម្តង គឺ​ក្រោយ​ពី​សម្រេចចិត្ត​ទិញ​ផ្ទះ​៣​កន្លែង​ផ្សេង​គ្នា ហើយ​ស្រាប់តែ​ពេល​នេះ​នាង​បាន​បោះទុន​បើកមុខ​ហាង​ផឹក​ស៊ីធំ​មួយ​បន្ថែម​ទៀត ។ នាង​ថា​មុខរបរ​នេះ​មិនមែន​សម្រាប់​តែ​នាង​ទេ គឺ​សម្រាប់​សមាជិក​ក្រុម​គ្រួសារ​នាង​ទាំងមូល​តែ​ម្តង ។ ស្រប​ពេល​ដែល​សន្ទុះ​ការងារ​សិល្បៈ​កាន់តែ​លេចធ្លោរ​ខ្លាំង ប៉ុន្មាន​ខែ​មុន​នេះ​ដួង ម៉ា​និ​ច​ទើបតែ​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ប្រណីត​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ ជាមួយនឹង​ការ​កោតសរសើរ​ពី​អ្នក​រួម​អាជីព ។

គម្រោង​បន្ទាប់​សម្រាប់​ជួយ​ស្រោចស្រង់​លើក​ស្ទួយ​ជីវភាព​គ្រួសារ បងស្រី និង​សមា​ជិក​គ្រួសារ​មួយ​ចំនួន​ទៀត គឺ​ការ​រួម​គ្នា​បង្កើត​ហាង​ផឹកស៊ី​ថ្មី​នៅ Jet Container ដែល​ជា​​តំបន់​​​ទាក់ទាញ ។ ដួង ម៉ា​និ​ច​ថា ក្រុម​គ្រួសារ​នាង​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​ម្ហូប​គ្រប់​គ្នា ពិសេស​​បងស្រី​នាង​ដែល​កន្លង​មក​ធ្វើ​អាហារ​លក់ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ