ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​ប្រើ​អំពើ​ហិ.ង្សារ ជួញដូរ ប្រើប្រាស់​គ្រឿងញៀ.ន និង​ធ្វើ​ទារុណកម្ម​លើ​កុមារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោកស្រី​ក​ត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អនបាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​សហការ​គ្នា​ទប់ស្កាត់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​លើក​កុមារ ការ​ប្រើ​អំពើ​ហិង្សា ការ​ជួញដូរ ការ​ប្រើប្រាស់ និង​ការ​ធ្វើ​ទារុណកម្ម​លើក​កុមារ ។ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោកស្រី​ក​ត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អនបាន​ស្នើ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​សហការ​គ្នា​ទប់ស្កាត់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​លើក​កុមារ ការ​ប្រើ​អំពើ​ហិង្សា ការ​ជួញដូរ ការ​ប្រើប្រាស់ និង​ការ​ធ្វើ​ទារុណកម្ម​លើក​កុមារ ។

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន​ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​លើក​ឡើង​ក្នុង​ពិ​ធិ​អបអរ​សារ​ទ​ខួប​លើក​ទី​៦ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា នៅ​សាល​សន្និបាត​កោះ​ពេជ្រ​ថា ទិវា​កុមារ​អន្តរជាតិ​ក្រោម​ប្រធានបទ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១​មិថុនា គឺ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ និង​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សុខភាព​សម្រាប់​កម្មករ និយោជិត​វ័យក្មេង ដើម្បី​លុប​បំបាត់​ពលកម្ម​កុមារ​ពិតជា​មាន​អត្ថន័យ​សម​ស្រប​តាម​សភាពការណ៍​នៅ​កម្ពុជា ។

ពលកម្ម​កុមារ គឺជា​បាតុភូត​សង្គម​ដ៏​ស្មុគស្មាញ​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ទិដ្ឋភាព​សេដ្ឋកិច្ច​សង្គម​កម្ពុជា និង​ឥរិយាបថ​សហគមន៍ និង​គ្រួសារ ។

តំណាង​សម្តេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី លោកស្រី​ម៉ែ​ន សំ​អនបាន​គូសបញ្ជាក់​ថា «​ភាព​ក្រីក្រ និង​ការ​យល់​ដឹង​របស់​សហគមន៍​ដែល​មាន​កម្រិត​ទាប គឺជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​មាន​ពលកម្ម​កុមារ ។ ម្យ៉ាងទៀត​ក្រុម​គ្រួសារ​ក្រីក្រ​ដែល​ខ្វះ​ធនធាន ខ្វះ​ជំនាញ មានការ​អប់រំ​ទាប និង​មាន​ប្រាក់​ចំណូល​តិច​ជា​មុខសញ្ញា​ក្នុង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។ ដោយសារ​មូលហេតុ​នេះ​គេ​សង្កេត​ឃើញ​ពលកម្ម​កុមារ​នៅ​តែ​មាន​ក្នុង​តំបន់​មួយ​ចំនួន​កម្ពុជា​» ។

លោកស្រី​បន្ថែម​រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​លុប​បំបាត់​ពលកម្ម​កុមារ​ជា​បញ្ហា​អាទិភាព​មួយ ។ ដើម្បី​ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ពង្រឹង​ការ​ទប់ស្កាត់ ការ​ប្រើប្រាស់​ពលកម្ម​កុមារ ដោយ​ផ្តោត​លើ​គោលការណ៍​ចម្បង​៣​គឺ ៖ ការ​ដកហូត​កុមារ​ពី​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ ដើម្បី​ឱ្យ​កុមារ​ទទួល​បានការ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សមាហរណកម្ម​កុមារ​ទៅ​ក្នុង​សង្គម ។ កិច្ចសហការ​ជាមួយ​សង្គម​ស៊ី​វិល និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ស្ត្រី និង​កុមារ ។ លើកកម្ពស់​ការងារ​សមរម្យ និង​សុវត្ថិភាព​ការ ងារ​កុមារ​។

ជាមួយ​គ្នា​នេះ​ដែរ​រាជរដ្ឋាភិបាល​បាន​អនុម័ត​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​កាត់​បន្ថយ​ពលកម្ម​កុមារ និង​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ (២០១៦ -២០២៥ ) កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​ជា​ផែនទី​បង្ហាញផ្លូវ និង​ជា​ឯកសារ​បច្ចុប្បន្ន​កម្ម​ទៅ​លើ​ផែនការ​សកម្មភាព​ជាតិ ស្តី​ពី​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​(២០០៨-២០១២) ។

រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​ដឹកនាំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ផែនការ​សកម្មភាព​ជាតិ បទដ្ឋាន​ច្បាប់ បទ​ប្បញ្ញត្តិ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ នឹង​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​ការ​អនុវត្ត​អនុសញ្ញា​នៃ​អង្គការ​ពលកម្ម​កុមារ និង​សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ​អនុវត្ត​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ ។

លោក​ជំទាវ​ម៉ែ​ន សំ​អន​ក៏​បាន​ទទួល​ថា បច្ចុប្បន្ន​នេះ​បញ្ហា​ការ​រំលោភសិទ្ធិ​កុមារ​ការ​ប្រើប្រាស់​អំពើ​ហិង្សា ការ​ប្រើប្រាស់​គ្រឿងញៀន ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​ក្រសួង​ពាក់​ពន្ធ​បាន​កំពុង​តែ​ដុតដៃដុតជើង​ក្នុង​ទប់ស្កាត់ ដើម្បី​ឈាន​ដល់​លុប​បំបាត់​ទាំងស្រុង និង​ចាប់​ជន​ដែល​ធ្វើ​កម្ម​ភាព​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ