វឌ្ឍនៈ គ្រុប ប្រារ​ព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល របស់​ខ្លួន​ដ៏​អធិកអធម​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​!


នា​ថៃ្ង​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨ វឌ្ឍនៈ គ្រុប បាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា និង ស​មេ្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​មានការ​ចូល​រួម​ពី​សម្តេច ទ្រង់ ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ​សំខាន់​ៗ រួម​ទាំង​អង្គទូត​នានា ឧកញ៉ា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ​។ ក្នុង​ពិធី​ដ៏​អធិកអធម​នេះ ក៏​មាន​រៀបចំ ការ​បញ្ចាំង​​ភ្លើង​លម្អ​រចនា​ចេញ​ជា​ស្លាក​សញ្ញា​អគារ​និង ទង់ជាតិ​ខ្មែរលើ​តួ​អគារ​ទាំងមូល ការ​​បាញ់​កាំជ្រួច​ដ៏​ស្រស់​ស្អាត នា​ពេល​រាត្រី ដើម្បី​បង្ហាញ​ជូន​សាធារណជន​ទាំងអស់ ឱ្យ​បានដឹង​ពី​ព្រឹត្តិការណ៍​មួយ​នេះ​ផង​ដែរ​។

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ លោក​ជំទាវ​ឧកញ៉ា ឈុ​ន លាង សហ​ស្ថាបនិក វឌ្ឍនៈ គ្រុប បាន​លើក​ឡើង​ថា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​និមិត្តរូប​នៃ​ភាព​ជោគ​ជ័យ​មួយ​ក្នុង​ការ​ខិតខំ​កសាង​ប្រទេស​ជាតិ​ឡើង​វិញ របស់ ប្រជាពលរដ្ឋ និង​រដ្ឋា​ភិបាល តាំងពី​បាទ​ដៃទទេរ ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​ដល់​វិស័យ​ឯកជន​ក្នុង​​ការ​ចូលរួម​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ និង​នាំ​មក​នូវ​ភាព​ចម្រុងចម្រើន​ជូន​ប្រជាជន​ខ្មែរ​គ្រប់​រូប ក្រោយ​ថ្ងៃ​រំដោះ ៧ មក​រា ឆ្នាំ​១៩៧៩ ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត​។

លោក​ជំទាវ​ឧកញ៉ា ក៏​បាន​សង្កត់ធ្ងន់​ថា លោក​ជំទាវ នៅ​ចង​ចាំ​អំពី​ការ​លំបាក និង​កិច្ច​ខិត​ខំ​របស់​រាជរដ្ឋាភិបាល ដែល​ដៃ​ម្ខាង​ខិតខំ​កសាង​សន្តិភាព និង​ដៃ​ម្ខាង​ទៀត​ខិតខំ​ស្តារ​សេដ្ឋកិច្ចជាតិ​។ ក្នុង​នាម ជា​វិនិយោគិន​ខ្មែរ​មួយ​រូប លោក​ជំទាវ សូម​សម្តែង​នូវ​ការ​គោរព​ដឹងគុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​នូវ​គុណូបការៈ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ប្ដេជ្ញា​ចិត្ត​មិន​ចាក​ឆ្ងាយ​ចោល​ប្រទេស​ជាតិ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ វឌ្ឍនៈ​គ្រុប បាន​ចំណាយ​ពេលវេលា​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ត្រួសត្រាយ​ដើម្បី​ឱ្យ​លេច​ចេញ​ជា​រូបរាង​នូវ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ដ៏​ស្រស់បំព្រង​មួយ​នេះ ហើយ​បាន​ចំណាយ​អស់​ទឹកប្រាក់​សរុប ២៥០​លាន​ដុល្លា​សហរដ្ឋអាមេរិក ហើយនឹង​ត្រូវ​វិនិយោគ​ជា​បន្ត​បន្ទាប់​ទៀត​។

​ថ្លែង​នៅ​ក្នុង​ទិវា​ដ៏​មហា​នក្ខត្តឫក្ស ឧត្ដុង្គឧត្ដម​នោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​អារម្មណ៍​រំភើប​លាយ​ឡំ​ជាមួយ​ភាព​ក្ដុកក្ដួល នៅ​ពេល​ឃើញ​វិស័យ​ឯកជន​បាន​រីក​ចម្រើន​ធំធាត់ ហើយ​មិន​បំភ្លេច​ដើម​កំណើត​របស់​ខ្លួន​ចេញពី​ទីណា​។ សម្ដេច​ពិតជា​មាន​មោទនភាព នៅ​ពេល​បាន​ឃើញ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន និង​មាន​វត្តមាន​អគារ​ខ្ពស់​ៗ​នៅ​រាជធានី​ភ្នំពេញ​​ដូច​ជា អគារ​វឌ្ឍនៈ កា​ពី​តា​ល​។ សម្ដេច​បាន​បន្ត​ទៀត​ថា ការ​ដាក់​សម្ពោធ មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​សមិទ្ធិ​ផល​ថ្មី​សន្លាង​មួយទៀត​របស់​កម្ពុជា​ក្រោយ​ការ​ឆ្លងកាត់​ដំណាក់កាល​ដ៍​សែន​លំបាក​ជា​ច្រើន​បន្ទាប់​ពី​ប្រទេស ត្រូវ​បាន​បំផ្លិច​បំផ្លាញ ដោយ​ភ្លើងសង្គ្រាម​ប្រមាណ​ជាង​៣​ទស​វត្ស ហើយ​មិន​សល់​អ្វី​សោះ​ក្រោយ​ឆ្នាំ​១៩៧៩​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​ស្ថាបនា​យ៉ាង​ល្អិតល្អន់ ដោយ​រចនា​ជា​និមិត្តរូប “​នាគរាជ​” ដើម្បី​បង្ហាញ​ពី​ភាព​រស់​រវើក រឹង​មាំ​ខ្លាំងក្លា ភាព​រីក​ចម្រើន​ជឿន​លឿន​អស្ចារ្យ និង​ភាព​ត្រជាក់ត្រជុំ សុខ​សន្តិភាព​បរិបូរណ៍ ក្នុង​យុគសម័យ​សម្តេច​តេ​ជោ​។ រីឯ​គូប​កញ្ចក់​លើ​គ្រោង​អគារ គឺជា​តំណាង​ប្រទេស​កម្ពុជា ជា​គុ​ជ​ប្រចាំ​អាស៊ី​។មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​រាជធានី​​ភ្នំពេញ ប្រកបដោយ​សក្តានុពល​ល្អ​បំផុត មាន​ផ្ទៃក្រឡា​សំណង់​អគារ​សរុប ១៣១.០០០​ម​២ និង មាន​កម្ពស់ ១៨៧,៣​ម៉ែត្រ មាន​ចំនួន ៣៩ ជាន់ គឺជា​អគារ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​នៃ​ការ​រស់នៅ​បែប​ស៊ី​វិ​ល័យ ជួយ​លើក​ស្ទួយ​សោភ័ណ​ភាព​ទីក្រុង​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក វឌ្ឍនៈ គ្រុប គឺជា​ក្រុមហ៊ុន​ដែល​បង្កើត​នូវ​ធុរកិច្ច​ថ្មី​ៗ និង​សហគមន៍​រស់នៅ លំដាប់​បទដ្ឋាន​អន្តរជាតិ​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ ត្រូវ​បាន​រចនា​ប្រកបដោយ​សិល្បៈ​ដ៏​រស់​រវើក ហើយ​បាន​បំពាក់​នូវ​បរិក្ខា​រទំនើប​ៗ ប្រកបដោយ​គុណភាព​ខ្ពស់ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ រួម​មាន ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​អគារ ប្រព័ន្ធ​អគ្គិភ័យ ប្រព័ន្ធ​សុវត្ថិភាព ការ​អភិរក្ស​ប្រភព​ថាមពល និង​ការ​ការពារ​ទៅ​លើ​បរិស្ថាន​។

នៅ​ក្នុង​ឆ្នាំ​២០១២ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​អគារ​តែ​មួយ​គត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រកួត​ឈ្នះ​ពានរង្វាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ល្អ​ដាច់​គេ ក្នុង​ប្រទេស​អាស៊ាន ដែល​នេះ​ជា​មោទនភាព និង​កិត្តិយស​ដំបូង​បំផុត​សម្រាប់​ប្រជាជាតិ​ខ្មែរ ។ បន្ថែម​ពីលើ​នេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ក៏​ទទួល និង​រក្សា​បាន​នូវ​វិញ្ញាបនបត្រ​មាស LEED (Leadership in Energy and Environmental Design) ពី​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ​២០១៦ ដែល​ទទួលស្គាល់​ថា​ជា​អគារ​មាន​លក្ខណៈ​ឈានមុខ​គេ​លើ​ផ្នែក​ថាមពល និង​បរិស្ថាន ហើយ​បំពេញ​គ្រប់​លក្ខខណ្ឌ​បទដ្ឋាន​បរិស្ថាន​​ឥត​ខ្ចោះ និង​ឧត្តមានុភាព កម្រិត​ពិភពលោក​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ពហុមុខ​ងារ ដែល​ជា​ការ​អភិវឌ្ឍ​ដំបូង​បង្អស់​យ៉ាង​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ចែក​ចេញ​ជា​ផែ្ន​ក​សំខាន់​ៗ​ដូច​ជា​៖

-​ ​ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល ៖ គឺជា​ផ្សារ​ប្រណិត​ដំបូង​គេ​លាតសន្ធឹង​៣​ជាន់ ដែល​សំបូរ​ទៅ​ដោយ​ម៉ាក​ល្បី​ៗ លំដាប់​អន្តរជាតិ​ដូច​ជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni, និង Stefano Ricci ជាដើម​។ បន្ថែម​ពី​នេះ ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល ក៏​មាន​សេវាកម្ម​ផ្សេង​ៗ ដូច​ជា​៖ ការិយាល័យ​កណ្តាល​ធនាគារ​វឌ្ឍនៈ ដែល​ផ្តល់​សេវាកម្ម​ធនាគារ​៧​ថៃ្ង​ក្នុង​១​ស​ប្តា​ហ៍ និង​សេវាកម្ម​បង់ប្រាក់​ព​ន្ឋ​-​អាករ​គ្រប់​ប្រភេទ ព្រមទាំង​មាន​ភោជនីយដ្ឋាន​ផ្សេង​ៗ​ទៀត​ដូច​ជា ហាង​លក់​តែ​និង​ម្ហូប TWG និង​ហាង​អាហារ​បារាំង Eric Kayser ជាដើម​។

-​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ៖ ការិយាល័យ​កម្រិត​ខ្ពស់ (Grade A)​ផ្តល់​ជូន​នូវ​ទីកន្លែង​ដ៏​មាន​ផា​សុខភាព សុវត្ថិភាព​ខ្ពស់ ហើយ​មាន​បែងចែក​ជា​បន្ទប់​ប្រណិត ការិយាល័យ​ធំ​ៗ ដែល​បំពេញ​ទៅ​តាម​តម្រូវការ​របស់​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ ដោយ​មាន​ភ្ជាប់​ជា​មួយនឹង​ប្រ​ព័​ន្ឋ​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ប្រព័ន្ធ​ជណ្តើរយន្ត​ទំនើប និង​ប្រព័ន្ធ​ការពារ​ផ្សេង​ៗ​ទៀត ។

-​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ប្រណិត​ភាព ៖ (Lifestyle Cube) ជាទី​តាំង​ការិយាល័យ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទីតាំង​គ្លីនិក​ទន្តសាស្ត្រ Denriche Asia សេវា​សម្ព​ព និង​ការិយាល័យ​សំខាន់​ផ្សេង​ៗ​ទៀត​។

-​ ​សណ្ឋាគារ រ៉ូ​ស​វូ​ដ ភ្នំពេញ លំដាប់​ផ្កាយ​៥ ៖ ចាប់ពី​ជាន់​ទី​២៥ ដល់ ជាន់​ទី​៣៩ បំពាក់​ទៅ​ដោយ​សម្ភារ​ប្រណិត​ទំនើប​ៗ​មាន​បន្ទប់​ស្នាក់​នៅ​សរុប​ចំនួន​១៧៥​បន្ទប់ រួម​មាន​បន្ទប់​ប្រភេទ​ប្រណិត​ចំនួន​៣៧ ជាមួយ​ទំហំ​ចាប់ពី​៥០ ទៅ​ដល់ ២២៥​ម៉ែត្រការ៉េ​។ លើស​ពី​នេះ ក៏​មាន ក​នែ្ល​ង​ហាត់ប្រាណ អាង​ហែល​ទឹក សាល​ប្រជុំ​ចំនួន​៥ ភោជនីយដ្ឋាន​ចំនួន​៥ ប្រភេទ​ផ្សេង​ៗ​គ្នា​ចាប់ពី​ជាន់​ទី ៣៥ ដល់​ជាន់​ទី​៣៩ ដែល​មាន​ដូច​ជា​៖

o​ ​Brasserie Louis (​ជាន់​ទី​៣៥) ៖ ផ្តល់​ជូន​នូវ​ម្ហូប​បែប​បារាំង និង​ខ្មែរ សម្រាប់​អាហារ​ពេល​ព្រឹក ថៃ្ង​ត្រង់ និង​ពេល​ល្ងាច

o​ ​The Living Room (​ជាន់​ទី​៣៥) ៖ ផ្តល់​ជូន​អាហារ​ពេល​ព្រឹក និង​អាហារ​សម្រន់​បែប​ប្រណិត​សម្រាប់​ពេល​រសៀល និង ពេល​ល្ងាច រួម​នឹង​កាហ្វេ តែ និង​នំ​ផ្សេង​ៗ​។

o​ ​Iza (​ជាន់​ទី​៣៧) ៖ ម្ហូប​បែប​ជប៉ុន Izakaya ផ្តល់​ជូន​នូវ​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច ដែល​មាន​បង្ហាញ​ស្នាដៃ​ចុងភៅ​ផ្ទាល់​ៗ និង​ស្រា​ជប៉ុន​ដ៏​សំបូរ​បែប ។

o​ ​Sora (​ជាន់​ទី ៣៧) ៖ ជា​បារ​លំហ​មេឃ​សម្រាប់​លំហែកាយ​នា​ពេល​រាត្រី ដែល​មា​នទី​តាំងនៅ​ជម្រាល​ខ្នង​អគារ ដែល​ផ្តល់​ជូន​សេវា​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​៥​ល្ងាច រហូត​ដល់​យប់ ។

o​ ​Cuts (​ជាន់​ទី​៣៨) ៖ ជា​ភោជនីយដ្ឋាន​ដែល​ផ្តល់​ជូន​ប្រភេទ​សាច់​គោ និង​គ្រឿង​សមុទ្រ ដែល​មានគុណ​ភាព​ខ្ពស់ និង​ជា​ភោជនីយដ្ឋាន​ដែល​ស្ថិត​នៅ​ទីតាំង​ខ្ពស់​ជាងគេ​ក្នុង​សណ្ឋាគារ ជា​ពិសេស​គឺ​នៅ​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច​អាច​មើល​ទេសភាព​នៅ​បរិវេណ​ជុំវិញ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ដែល​ជា​និមិត្តរូប​នៃ​ភាព​ជោគជ័យ​របស់​កម្ពុជា មាន​ផ្ដល់​ជូន​លោក​អ្នក​នូវ​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ និង​ទំនិញ​ម៉ាក​ប្រណិត​ល្បី​ៗ ព្រមទាំង​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​នៃ​រចនា​បទ​រស់នៅ​បែប​ស៊ី​វី​ល័យ​។​សូម​អញ្ជើញ​សាធារណជន​ទាំងអស់​គ្នា ចូលរួម​ទទួលយក​បទ​ពិសោធន៍​ថ្មី​ៗ​នូវ​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​ជាងគេ​ពី មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ដ៏​ប្រណិត ដែល​មាន​ទីតាំង​ស្ថិត​នៅ​មហាវិថី​ព្រះ​មុ​នី្ន​វង្ស សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សូម​អញ្ជើញ​ចូល​ទស្សនា​គេហទំព័រ​តាម​រយៈ ​https://www.vattanaccapital.com/
លេខ​ទូរស័ព្ទ​ទំនាក់ទំនង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម +855 (0)23 938 888
លេខ​ទូរស័ព្ទ​ទំនាក់ទំនង​សណ្ឋា​គារ រ៉ូសវូដ ភ្នំពេញ +855 (0)23 936 888

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ