ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក់ ឋិតរ​ដ្ឋា និង​ឃុំ ប៉ុណ្ណា​ដែ​ត ជិត​ដប់​ឆ្នាំ​ទើប​មានឱកាស​ជា​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាពយន្ត​បែប​ភ័យរ​ន្ឋ​ត់​រឿង ​«​ចិញ្ចៀន​ខ្មោច​» ជា​ភាពយន្ត​ថ្មី​ចូលរួម​សម្តែង​ដោយ​លោក​ឃុំ ប៉ុណ្ណា​ដែ​ត និង​យក់ ឋិតរ​ដ្ឋា ក្រោយ​ពី​រយៈពេល​ជិត​១០​ឆ្នាំ ដែល​គូ​ស្វាមី​-​ភរិយា​នេះ​ខកខាន​សម្តែង​ភាពយន្ត…

រាជធានី​ភ្នំពេញ ៖ ភាពយន្ត​បែប​ភ័យរ​ន្ឋ​ត់​រឿង ​«​ចិញ្ចៀន​ខ្មោច​» ជា​ភាពយន្ត​ថ្មី​ចូលរួម​សម្តែង​ដោយ​លោក​ឃុំ ប៉ុណ្ណា​ដែ​ត និង​យក់ ឋិតរ​ដ្ឋា ក្រោយ​ពី​រយៈពេល​ជិត​១០​ឆ្នាំ ដែល​គូ​ស្វាមី​-​ភរិយា​នេះ​ខកខាន​សម្តែង​ភាពយន្ត ។

ពិធី​សម្ពោធ​រឿង​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០១៨ នៅ​ផ្សារ​ទំនើប​អ៊ីអន រាជធានី​ភ្នំពេញ ក្រោម​ការ​ចូលរួម​ពី​តារា​សម្តែង តារាចម្រៀង និង​ផលិតករ​មួយ​ចំនួន​។ ផលិតកម្ម​អិ​ល​ឌី​រមែង​សម្រិតសម្រាំង​ស្នាដៃ​ភាពយន្ត​របស់​ខ្លួន​យ៉ាង​ល្អ​គាប់ចិត្ត​ទស្សនិកជន​។ ដូចនេះ​ហើយ​រាល់ពេល​ចេញ​រឿង​ថ្មី ម្តង​ៗ​មាន​ទស្សនិកជន​ចូល​មើល​ពេញ​រោង​គួរ​ឱ្យ​កត់សម្គាល់ ។

លោក​ឃុំ ប៉ុណ្ណា​ដែ​ត ដែល​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជិត​១០​ឆ្នាំ​បាន​លើក​ឡើង​ថា «​ពេល​នេះ​ខ្ញុំ​រំភើបចិត្ត​ដែល​បាន​អិ​ល​ឌី​ក៏​ដូច​ជា​នាយ​ពែ​ក​មី បាន​ជ្រើសរើស​រូប​ខ្ញុំ និង​ភរិយា​សម្តែង​ម្តងទៀត ក្រោយ​ភាពយន្ត​ទី​១​របស់​យើង​ទាំង​២​បាន​បញ្ចប់​ជិត​១០​ឆ្នាំ​មុន ។ ប្រសិន​បើ​មានការ​គាំទ្រ​ខ្ញុំ​ពេញចិត្ត​ថត​សម្តែង​ជា​បន្ត​ទៀត បើ​មានឱកាស​ព្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​យើង​គឺ​រីក​ដុះដាល​កេរ្តិ៍ឈ្មោះ​ព្រោះ​សិល្បៈ​តាំងពី​នៅ ក្មេង​ៗ​ដូច​គ្នា ។

អ្នក​នាង យក់ ឋិតរ​ដ្ឋា និយាយ​ថា «​នេះ​ជា​ភាពយន្ត​មួយ​ថ្មី​ដែល​ខ្ញុំ​បាន​សម្ដែង​ម្ដងទៀត បន្ទាប់​ពី​អាជីព​សម្ដែង​ត្រូវ​កប់​បាត់​ឈឹង​តាំងពី​នាង​ខ្ញុំ​មិន​ទាន់​មាន​ស្វា​មី ។ ការ​សម្ដែង​ លើក​នេះ គឺ​នាង​ខ្ញុំ​ត្រូវ​បាន​ផ្ដល់​ឱកាស​ឱ្យ​សម្ដែង​ជា​តួ​ម្ដាយ​មួយ​រូប ដោយ​ក្នុង​សាច់​រឿង​តួអង្គ​ស្វាមី​របស់​នាង​ខ្ញុំ ក៏​ជា​លោក​ឃុំ ប៉ុណ្ណា​ដែ​ត ដែល​ជា​ស្វាមី​នៅ​ក្រៅ​ឆាក​តែ​ម្ដង ។ នៅ​ក្នុង​ផ្ទៃរឿង​នាង​ខ្ញុំ​គឺជា​គ្រួសារ​អ្នកមាន​មួយ​រូប​តែ​មានកូន​ស្រី ដែល​សម្ដែង​ដោយ​កូនស្រី​របស់​លោក​ពែ​ក​មី ហើយ​កូនស្រី​នោះ​ត្រូវ​វិញ្ញាណ​ខ្មោច​សណ្ឋិត និង​បង្កើត​ជា​បញ្ហា​រាប់រយ​ជំពូក ។ ខ្ញុំ​មាន​អារម្មណ៍​ពេញចិត្ត បើ​ទោះជា​ភាពយន្ត​ដែល​គ្រោង​លក់​សំបុត្រ​នៅ​ថ្ងៃ​ទី​៣១ ឧសភា នេះ តម្រូវ​ឱ្យ​នាង​ខ្ញុំ​សម្ដែង​ជា​តួ​អ្នក​ម្ដាយ​ដែល​មាន​វ័យ​ជ្រេ​បន្តិច ។ នាង​ខ្ញុំ​កាន់តែ​សប្បាយចិត្ត​ទៅ​ទៀត នៅ​ពេល​នាយ​ពែ​ក​មី ដែល​អ្នកនិពន្ធ​សាច់​រឿង និង​ជា​អ្នក​ដឹក​ដោយ​ផ្ទាល់​នៅ​ក្នុង​ភាពយន្ត​នោះ ប្រកាស​ដាក់​ក្បាល​មេក្រូ​សរសើរ​នា​ខ្ញុំ​មិន​ដាច់​ពី​មាត់​នៅ​ក្នុង​ម៉ោង​សម្ពោធ​ថា​ជាតា​រា​គោរព​ពេលវេលា​ថត​និង​ធ្វើការ »​។

នាយ​ពាក់​មី​បាន​សំណូមពរ​ដល់​នាយកដ្ឋាន​ភាពយន្ត​គួរ​គិតគូ​រឿង​ព​ន្ឋ​ភាពយន្ត​កុំ​យក​ថ្លៃ​ពេក ព្រោះ​ផលិតករ​ថត​រឿង មួយ​ៗ​ចំណាយ​ច្រើន ។ ប្រសិនបើ​ព​ន្ឋ​នៅ​ទាប​មិន​ដំឡើង​​ថ្លៃ​ គឺ​ដូច​ជួយ​កុន​ខ្មែរ​ឱ្យ​កាន់តែ​ល្អ ហើយ​តួអង្គ នីមួយ​ៗ​សប្បាយចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ