ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉េ​ង តារា​វរ​ឌី អតីត​កញ្ញាឯកបាត់​មុខ​ទៅ​ណា​ចោល​អាជីព​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​ពិភព​សិល្បៈ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​សម្រាប់​តារា​សម្តែង​ស្រី​វ៉េ​ង តារា​វរ​ឌី ។ តើ​ក្នុង​រយៈពេល​ជា​យូរ​នោះ​នាង​ទៅ​ណា ហើយ​ធ្វើ​អ្វី ហេតុ​អី​បោះបង់​ចោល​អាជីព​សិល្បៈ ? អតីត​តារា​សម្តែង…

រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​ពិភព​សិល្បៈ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​សម្រាប់​តារា​សម្តែង​ស្រី​វ៉េ​ង តារា​វរ​ឌី ។ តើ​ក្នុង​រយៈពេល​ជា​យូរ​នោះ​នាង​ទៅ​ណា ហើយ​ធ្វើ​អ្វី ហេតុ​អី​បោះបង់​ចោល​អាជីព​សិល្បៈ ? អតីត​តារា​សម្តែង អ្នក​នាង​វ៉េ​ង តារា​វរ​ឌី ធ្លាប់​មាន​ប្រវត្តិ​ចូល​បម្រើ​វិស័យ​សិល្បៈ​សម្តែង​បន្ទាប់​ពី​នាង​ទទួល​បាន​ពានរង្វាន់​ជា​ស្រី​ស្អាត ក្នុង​កម្មវិធី​ប្រកួត​កញ្ញាឯក នួន​អា​ណុ​ង និង​នី​កុន ។

ការ​ចាក​ចេញពី​ពិភព​សិល្បៈ​របស់​អ្នក​នាង​វ៉េ​ង តារា​វរ​ឌី ដោយសារ​តែ​នាង​រក​ឃើញ​អា​ជី​ថ្មី​ដែល​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ឡើង ។ ក្នុ​ុ​ង​ជំនួប​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អតីត​តារា​សម្តែង​វរ​ឌី និយាយ​រៀបរាប់​ឲ្យ​ដឹង​ថា​ថា នាង​ចាក​ចេញពី​សិល្បៈ​ព្រោះតែ​នាង​ងាក​ទៅ​ប្រកប​មុខ​ជំនួញ ។ មុខ​ជំនួញ​ថ្មី​របស់​នាង​នៅ​ខាងក្រោយ​កាហ្វេ Brown សួនច្បារ​វត្ត​បទុម​វ​ត្តី ចំណាយ​ទុន​ជាង​៥​ម៉ឺន​ដុល្លារ ដែល​បម្រើ​កាហ្វេ អាហារ​ពេល​​ព្រឹក ថ្ងៃត្រង់ និង​គ្រឿងក្លែម​ពេល​ល្ងាច ។ ជំនួញ​នេះ​នាង​មិន​បាន​គ្រប់គ្រង​ដិត​ដល់​ទេ ព្រោះតែ​ត្រូវ​បំពេញការងារ​ខាងក្រៅ​ផង​ដែរ ដោយ​នាង​គឺជា​ជំនួយការ​ផ្ទាល់​អគ្គ​នាយក​​ក្រុមហ៊ុន​មួយ​ត្រូវ​ចេញចូល​ក្រៅប្រទេស ជា​ញឹកញាប់ ។

ទោះបីជា​មានការ​ផ្ដល់​ឱកាស​ពី​ក្រុម​ផលិតករ​ជា​ថ្មី​យ៉ាងណា​ក៏​ដោយ អ្នក​នាង​វ៉េ​ង តា​រាវ​ឌី ថា «​ដាច់ខាត​ខ្ញុំ​មិន​លេចមុខ​នៅ​ក្នុង​អាជីព​សម្ដែង​ទេ ដើម្បី​ទុក​ពេល​មើល​ខុស​ត្រូវ​ភោជនីយដ្ឋាន​ដែល​ទើប​ដំណើរ​នៅ​ម្ដុំ​រដ្ឋសភា​ចាស់ និង​ដើម្បី​កុំឱ្យ ក្មេង​ៗ​សើចយំ​នាង​ខ្ញុំ​បើ​នាង​ខ្ញុំ​ស្រាប់តែ​បង្ហាញ​មុខជា​ថ្មី​នោះ ។ អត់​ទេ ! រឿង​សិល្បៈ​ស្រឡាញ់​ណាស់ ប៉ុន្តែ​បើ​ឱ្យទៅ​សម្ដែង​ជា​ថ្មី​សុំ​អត់​ទេ ព្រោះតែ​យើ​ចាស់​ហើយ ម្យ៉ាង​គួរ​ទុក​ឱ្យ ក្មេង​ៗ​ចុះ​!»​។

អ្នក​នាង​វ៉េ​ង តា​រាវ​ឌី នៅ​នឹករលឹក​ដល់​អាជីព​សម្ដែង និង​ថត​ម៉ូ​ដ កាលពី​នៅ​ក្មេង​ស្រស់​ស្អាត ហើយ​ពេល​នេះ​ក្នុង​វ័យ​ចំណាស់​បន្តិច​មិន​អាច​ត្រឡប់​វិញ​បាន ។ នាង​សរសើរ​ពី​តារា​សម្ដែង​មួយ​ចំនួន​ដែល​ក្រៅពី​ស្រស់​ស្អាត វ័យក្មេង ក៏​មាន​ទេព​កោសល្យ​សម្តែង​ល្អ។

អ្នក​នាង​វ៉េ​ង តារា​វរ​ឌី មាន​បងស្រី​ជា​តារា​សម្ដែង​ជើង​ចាស់​ម្នាក់​ដែរ គឺ​អ្នក​នាង​វ៉េ​ង សូ​ដា​នី ។

អ្នក​នាង​វ៉េ​ង សា​រ៉ាវ​ឌី បាន​ថ្លែង​បញ្ជាក់​ថា ក្រោយ​ពី​ជាប់​តំណែង​ជា​ស្រី​ស្អាត​នួន​អា​ណុ​ង មក​នាង​បាន​ចូលរួម​ថត​ម៉ូ​ដ ព្រមទាំង​សម្តែង​ខារ៉ាអូខេ ។ ក្នុងអំឡុងពេល​នោះ​នាង​មាន​ស្វាមី​ក៏​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ។ ការ​រស់នៅ​ទីនោះ​នាង​មិន​បាន​បន្ត​អាជីព​​ជា​តារា​សម្ដែង ឬ​ជា​តារាចម្រៀង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ