ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋហួសចិត្តចំពោះបុរសម្នាក់នេះជាខ្លាំង! (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជនម្នាក់មិនដឹងថា ស្រវឹងស្រា ឬស្រវឹងថ្នាំញៀនឡើយបានបើកបររថយន្ត១គ្រឿងរហូតអស់សាំង បន្ទាប់មកចតចោលនៅក្នុងដីឡូត៍មួយកន្លែង រួចដើរចូលក្នុងភូមិស្រែកឡូរឡា បង្កការរំខានដំណេកប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រ ។ ដោយសារតែរកដេកពួនមិនបានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់នគរបាលឲ្យចុះទៅធ្វើការឃាត់ខ្លួននាំទៅសាកសួរ…

រាជធានីភ្នំពេញ ៖ យុវជនម្នាក់មិនដឹងថា ស្រវឹងស្រា ឬស្រវឹងថ្នាំញៀនឡើយបានបើកបររថយន្ត១គ្រឿងរហូតអស់សាំង បន្ទាប់មកចតចោលនៅក្នុងដីឡូត៍មួយកន្លែង រួចដើរចូលក្នុងភូមិស្រែកឡូរឡា បង្កការរំខានដំណេកប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រ ។

ដោយសារតែរកដេកពួនមិនបានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់នគរបាលឲ្យចុះទៅធ្វើការឃាត់ខ្លួននាំទៅសាកសួរ និងអប់រំឲ្យមានសណ្ដាប់ធ្នាប់បន្តិច ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នពេញ ។

យុវជនម្នាក់នោះមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយទេ​ ហើយជិះរថយន្តសេរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AB -7691 ។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់ហួសចិត្តចំពោះយុវជននេះខ្លាំងណាស់ ដោយសារតែនៅវេលាកើតហេតុខាងលើមិនដឹងថា រូបគេបើកបររថយន្តខាងលើមកពីទីណាទេ ។ បន្ទាប់មកបានបើកចូលទៅក្នុងដីឡូត៍មួយកន្លែងនោះ ហើយស្របពេលរថយន្តបានអស់សាំងផងនោះ ទើបទៅមុខលែងរួច ។ ពេលនោះយុវជននេះបានចតរថយន្តទុកចោល ហើយក៏បានដើរចូលទៅក្នុងភូមិ និងស្រែឡូឡាទាំងយប់លាន់ឮពេញក្នុងភូមិ ហើយជាហេតុរំខានដល់ដំណេករបស់អ្នកភូមិគ្រប់ៗគ្នា ។

ប្រភពដដែលបានបន្តថា ពេលនោះអ្នកភូមិបានរាយការណ៍ជូននគរបាលខណ្ឌដង្កោឲ្យចុះទៅពិនិត្យមើល ហើយនគរបាលបានទាក់ទងទៅក្រុមគ្រួសារជននេះឲ្យទៅទទួលកូន ។

ក្រោយមកមានស្រ្តីជាម្ដាយបានជិះរថយន្តម៉ាកឡង់គ្រីស័រ១គ្រឿងទៅកាន់កន្លែងកើតហេតុ ក្នុងបំណងធានាយកកូនត្រឡប់ទៅផ្ទះវិញ ចំណែកនគរបាលបាននាំយកយុវជននោះរួម និងរថយន្តទៅកាន់អធិការដ្ឋានខណ្ឌរង់ចាំសាកសួរ និងធ្វើតេស្តទឹកនោម ដើម្បីស្រាវជ្រាវឲ្យដឹងថា យុវជននេះមានសារធាតុញៀននៅក្នុងខ្លួន ឬអត់  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ