យី​ឌុ​ប​ដឹកឈើ​២​គ្រឿង ប្រឹងឡើងរហូត​ក្រឡាប់​ទូក.ដចម្លង


ខេត្តក្រចេះ ៖ ទូកដ​ចម្លង​១​គ្រឿង​ បាន​ក្រឡាប់​លិច​នៅ​មាត់ច្រាំង​ទន្លេ ខណៈ​រថយន្ត​យី​ឌុ​ប​ដឹកឈើ​២​គ្រឿង បើក​ឡើង​លើ​ទូក​ចម្លង​ឆ្លងទន្លេ តែ​ទំនង​ខុស​បច្ចេកទេស ក៏​ត្រូវ​ដាំទីង​ទាំង​រថយន្ត​ដឹកឈើ​និង​ទូក​ចម្លង​ក្រឡាប់​ចូល​ទឹកតែ​ម្តង ។

សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែ ឧសភា នៅ​ត្រើយ​ខាងលិច ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ។ សូម​បញ្ជាក់​ថា រថយន្ត​ដឹកឈើ​២​គ្រឿង​ដែល​លិច​ចូល​ក្នុង​ទន្លេ​នេះ គឺ​នៅ​ក្នុង​ចំណោម​រថយន្ត​ដឹកឈើ​ចំនួន​៨​គ្រឿង ។អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ លោក​វរសេនីយ៍​ឯក ចាន់ សុ​ផល្លា បាន​ឲ្យ​ដឹង​ថា ករណីក្រឡាប់​ទូក​ចម្លង​ឫស្សី​ចារ​-​ជ្រោយ​បន្ទាយ​នេះ កើតឡើង​ដោយសារ​តែ​រថយន្ត​យី​ឌុ​ប​ដឹកឈើ​២​គ្រឿងរបស់​ក្រុមហ៊ុន ដឹក​ជញ្ជូន​ឈើ​ឆ្លង​ឆ្ពោះ​ទៅ​ត្រើយខាងកើត ក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ។ ពេល​នោះរថយន្ត​ទី​១ បាន​បើក​ចូល​ទូក​ចម្លង​រួច​ជា​ស្ថាពរ​ហើយ រីឯ​រថយន្ត​ទី​២​ក៏​បើក​ចូល​បន្ត​ទៀត ។ នៅពេល​បើក​ចូល​ទៅ ស្រាប់តែ​ទូក​ចម្លង​ចាប់ផ្តើម​ផ្អៀងបន្តិច​​ម្តង​ៗ ធ្វើ​ឲ្យ​មនុស្ស​ម្នា​ដែល​នៅ​លើ​ទូក​ចម្លងនោះ​លោត​គេចខ្លួន​ចេញ​អស់ ហើយ​ភ្លាម​ៗ​នោះទូក​ចម្លង​ក៏​ក្រឡាប់​តែ​ម្តង ។

លោក​អធិការ​បញ្ជាក់​ថា ហេតុការណ៍​ក្រឡាប់ទូកដ​ចម្លង​នេះ បណ្តាល​ឲ្យ​រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​លិច​ចុះ​ទៅ​ក្នុង​ទន្លេ​ជាប់មាត់​ច្រាំង តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ទេ ព្រោះ​ទាំង​អ្នកបើកបរ ព្រូ និង​អ្នកដំណើរ​ផ្សេង​ទៀត​បាន​លោត​ចុះ​ពីលើ​ទូក​ចម្លង​ចូល​ទឹកទន្លេ ។ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​យីឌុ​ប​ដឹកឈើ​ទាំង​២​គ្រឿង​នេះ ស្ថិត​ក្នុង​ចំណោម​រថយន្ត​ចំនួន​៨​គ្រឿង​ដែល​គេ​ស្គាល់​ថា ជា​របស់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ប្រទេស​កូរ៉េ ជា​ក្រុមហ៊ុន​វិនិយោគ​មួយ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ។
មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក សាន្ត ប៊ុ​ន​ថា​ន បាន​ឲ្យ​ដឹង​ថា ឈើ​ដែល​ដឹក​ជញ្ជូន​តាម​រថយន្ត​ទាំងនោះ​ជា​ឈើ​កែ​ច្នៃ និង​មានច្បាប់​ដឹក​ជញ្ជូន​ត្រឹមត្រូវ ៕​​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ