ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​ក្នុង​គ្រួសារ​ភរិយា​ថា​លែង ប្តី​តិ​រិ​ច្ឆា​ន​កា.ប់សម្លា.ប់​ប្រពន្ធ​យ៉ាង​ព្រៃ.ផ្សៃ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ នៅ​វេលា​ម៉ោង​០៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ទ្បូ ២០០៩ របស់​ក្រុមហ៊ុន​ហ្គោ​ស្វ័​យ​សុ​ន…

ខេត្តកំពង់ធំ ៖ នៅ​វេលា​ម៉ោង​០៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ទ្បូ ២០០៩ របស់​ក្រុមហ៊ុន​ហ្គោ​ស្វ័​យ​សុ​ន ខាងកើត​ភូមិ​ថ្មសំលៀង ប្រហែល ៦០០ ម ក្នុង​ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដែល​បុរស​ជា​ប្តី​បាន​អា​រក និង​កាប់សម្លាប់​ប្រពន្ធ​គួរ​ឲ្យ​រន្ធត់​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​ត្រូវ​បាន​ប្តី​អា​រក​នោះ​ឈ្មោះ ព្រំ សុខ​ភី អាយុ​២៤​ឆ្នាំ​។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ឈ្មោះ អាំ ភៀន អាយុ​២៦​ឆ្នាំ នៅ​ភូមិ​សែន​សេរី​មង្គល ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូលហេតុ គ្រួសារ​ខាងលើ​នេះ ឧស្សាហ៍​ឈ្លោះ​ទាស់ទែង​គ្នា​ញឹកញាប់​ណាស់ និង​តែងតែ​បង្ក​ជា​អំពើ​ហិង្សា​ជា​ច្រើន​លើក​ច្រើន​សារ មក​ហើយ ហើយ​អា​ជា្ញ​ធរ​ក៏​ធ្លាប់​បាន​ហៅ​មក​សម្របសម្រួល និង​ដោះស្រាយ​ញឹកញាប់​។ នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​ឈ្លោះ​គ្នា​ទៀត ហើយ​ថា​លែងលះ​គ្នា ខណៈ​ពេល​នោះ​បុរស​ជា​ប្តី​ក៏​ទាញ​បាន​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​កាំបិត រួច​ចាប់​អា​រក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ បន្ទាប់​ពី​បង្កហេតុ​រួច ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ