ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​រយៈពេល​៤​ម៉ោង​សោះ​ក្នុង​១​ថ្ងៃ ៤​ករណី​នេះ​ពិតជា​មិនធម្មតា​ឡើយ !

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​បាន​ស្លាប់ និង​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៤​ករណី​ផ្សេង​គ្នា ដែល​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​រយៈពេល​តែ​៤​ម៉ោង​ប៉ុណ្ណោះ ។ ករណី​ទី​១ –…

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​បាន​ស្លាប់ និង​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៤​ករណី​ផ្សេង​គ្នា ដែល​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​រយៈពេល​តែ​៤​ម៉ោង​ប៉ុណ្ណោះ ។

ករណី​ទី​១ – បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវលំ ក្នុងភូមិ​អង្គ​រស ឃុំ​អង្គ​រស ស្រុក​មេ​សាង រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​តា​ឡេ​ថង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៤​និង​៣​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ឧសភា​នេះ ។

ករណី​នេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ សិន ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ និង​ឃុំ​ស្រម៉ ស្រុក​មេ​សាង ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លិ​ច ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​គោ​យន្ត​តា​ឡេ​ថង​មួយ​គ្រឿង​បើកបរ​ដោយ​ឈ្មោះ ទួន ទ័​រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បើក​ឆ្លងកាត់​ទទឹង​ថ្នល់​ពីមុខ ម៉ូតូ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​គោ​យន្ត​នោះ​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​បាក់​ស្មងជើង​ខាងឆ្វេង និង​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ ។

ករណី​ទី​២- បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ព្រលប់​ថ្ងៃ​ទី​២៦ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ស្ថិត​ក្នុងភូមិ​ព្រៃ​ទួល​ថ្មី ឃុំ​ក្របៅ ស្រុក​កំចាយមារ រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​យី​ឌុ​ប​ភ្លៅ​៥ បណ្តាល​ឲ្យ​ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ ស៊ា មក​រា ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បេង ឃុំ​ថ្ម​ពូន ស្រុក​ក​ញ្ជ្រៀ​ក ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រាជកា 5050 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បុក​ពីក្រោយ​គូថ​រថយន្ត​យី​ឌុ​ប​ភ្លៅ​៥ ពាក់​ស្លាក​លេខ​3A- 5930 ដែល​ម្ចាស់​ចត​ទុក​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ ដោយ​មិន​មាន​ដាក់​សញ្ញា​សម្គាល់ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ។

ករណី​ទី​៣- បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស​RX-300 ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-7961 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​ឆ្លង​ទ្រូង​ថ្នល់​ចូល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1A-4769 ដែល​បើក​មក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ សួន សុ​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ ផុ​ន វ៉ា​ន់​សូ​នី ភេទ​ប្រុស អាយុ​៥​ឆ្នាំ ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​។ ជន​រង​គ្រោះ​ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក ។

ករណី​ទី​៤- បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១០ ក្នុងភូមិ​កោះ​ចេក ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ​ប​ញ្ជ្រា​សទិស​គ្នា បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​សងខាង​ចំនួន​៣​នាក់ រង​របួសធ្ងន់​ដូច​គ្នា ។

ជន​រង​គ្រោះ​ទី​១ ឈ្មោះ សុត អ៊ឹម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CW- 0031 និង​រួម​ដំណើរ​ដោយ​ឈ្មោះ ជី រស្មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ បាន​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ឌ្រី​ម​សង់​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CE- 8581 បើកបរ​ដោយ​ឈ្មោះ ឌួ​ង សង់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ដែល​បើក​មក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​សងខាង ហើយ​ក្រោយ​កើតហេតុ​ក្រុម​គ្រួសារ​ក៏​បាន​ទាក់ទង​ហៅ​ឡានពេទ្យ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពាម​ជរ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ