ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ៣ក្បាល​ដើរស៊ីស្មៅ​ក្បែរ​បង្គោលភ្លើង​ងាប់បន្តបន្ទាប់​គ្នា​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា សត្វ​គោ​ចំនួន​៣​ក្បាល​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ងាប់​នៅ​ក្បែរ​បង្គោល​អគ្គី​ស​នីមួយ​កន្លែង កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៦​ ឧសភា នៅ​ចំណុច​ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​ក្រី ស្រុក​កំ​រៀង ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​។…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា សត្វ​គោ​ចំនួន​៣​ក្បាល​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ងាប់​នៅ​ក្បែរ​បង្គោល​អគ្គី​ស​នីមួយ​កន្លែង កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៦​ ឧសភា នៅ​ចំណុច​ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​ក្រី ស្រុក​កំ​រៀង ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​។

សេចក្ដី​រាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ទៀត​ថា ហេតុ​ការ​ណ៍​នោះ​បាន​កើតឡើង​ត្រង់​ចំណុច​បង្គោល​ភ្លើង​ប្រអប់លេខ​៥៩៤ ដែល​មាន​ត​ខ្សែ​ប្រអប់​កុង​ទ័​រ​ភ្លើង​ខ្វាត់ខ្វែង​ផង​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទំនង​ខ្សែភ្លើង​ដែល​ត​ចេញពី​ប្រអប់​កុង​ទ័​រ​នោះ​ឆ្លង​ចរន្ត ទើប​បានជា​ឆក់​សត្វ​គោ​បែប​នេះ​។

អ្នក​ភូមិ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​មាន​ភ្លៀង​ធ្លាក់ ហើយ​សត្វ​គោ​បាន​ដើរទៅ​ស៊ី​ស្មៅ​ក្បែរ​បង្គោល​ភ្លើង​នោះ ក៏​ស្រាប់តែ​ត្រូវ​ចរន្ត​ភ្លើង​ឆក់​បណ្តាល​ឲ្យ​ដួល​ប្រកាច់​ងាប់​ចំនួន​៣​ក្បាល​ដែល​នៅ​ក្បែ​គ្នា​ជា​បន្តបន្ទាប់​តែ​ម្ដង​។ អ្នក​ភូមិ​បាន​ស្នើ​ឲ្យ​មានការ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​ចំពោះ​បញ្ហា​បង្គោល​ភ្លើង​ដែល​មាន​ឆ្លង​ចរន្ត​នេះ ដើម្បី​ឲ្យ​ក្រុមហ៊ុនអគ្គីសនី​ចុះ​ពិនិត្យ​បង្គោល​ភ្លើង​នេះ និង​ត្រូវ​ចេញ​សំណង​ការ​ខាតបង់​គោ​ចំនួន​៣​ក្បាល​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកបំរើ​ការ​អគ្គី​ស​នី​បាន​ចុះ​ពិនិត្យ​បង្គោល​ភ្លើង​នោះ និង​កំពុង​ដោះស្រាយ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ