ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តេញ​ជនជាតិ​ចិន និង​វៀតណាម​៩​នាក់ ឱ្យទៅ​កាន់​ស្រុក​កំណើត​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨​នេះ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨​នេះ កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បាន​ធ្វើការ​បណ្តេញ​បុរស​ជនជាតិ​ចិន​ចំនួន​៤​នាក់ ទៅ​តាម​អាកាសយានដ្ឋាន​ភ្នំពេញ និង​ជនជាតិ​វៀតណាម ប្រុស​ស្រី ចំនួន​៥​នាក់ (​ស្រី​៣​នាក់​) ទៀត ទៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ដើម្បី​ឲ្យ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​វិញ​។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​អន្តោប្រវេសន៍ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុងថ្ងៃនេះ​ដែរ កម្លាំង​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​បណ្តេញ​បុរស​ៗ​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់ និង ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន ៥​នាក់​ក្នុង នោះ​មាន​ស្រី​៣​នាក់​ផង​ដែរ ឲ្យ​ទៅ​កាន់​ប្រទេស​កំណើត របស់​ពួក​គេ​វិញ​។

ក្នុង​នោះ​បុរស​ជនជាតិ​ចិន​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង អនុវត្ត​និ​តិ​វិធី ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជំរិត​ទារប្រាក់​តាម ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត កាលពី​ថ្ងៃ​ទី​១៩ ខែ ឧសភា ឆ្នាំ​២០១៨ នៅ​ខេត្តកំពត និង​ម្នាក់​ទៀត​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រឿងញៀន ក្រោយ​ពី​អនុវត្ត​ទោស​ជាប់​ព័ន្ធ​ធនាគារ​អស់​រយៈពេល​២​ឆ្នាំ​៣​ខែ​រួច​ហើយ​នោះ ទើប​នា​ពេល​នេះ​ធ្វើការ​បណ្តេញចេញ ទៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ចំណែកឯ​ជនជាតិ​វៀតណាម ប្រុស ស្រី​ចំនួន ៥​នាក់​(​ស្រី​៣​នាក់​)​ទៀត​នោះ ក៏​ត្រូវ​បាន​ធ្វើការ​បណ្តេញចេញ​តាម​រថយន្ត​ទៅ​តាម​ច្រក​ទ្វារ​អន្តរា​ជាតិ​បន្ទាយ​ចក្រី​ផង​ដែរ ដែល​បាន ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយ​ពី​បាន​រក​ឃើញ​ថា ពួក​គេ​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជា​ចុង​ក្រោយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង អនុវត្ត​និ​តិ​វិធី​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ទៅ​ដល់ បណ្តា​ម្ចាស់​ក្រុមហ៊ុន វិនិយោគ និង​រោងចក្រ​ទាំងអស់​ថា ប្រសិនជា​មាន​បំណង​ចង់​ប្រើប្រាស់​កម្លាំង ពលកម្ម​ក្រៅ​ស្រុក​នោះ ត្រូវ​តែ​បំពេញ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​កម្លាំង​ន​មាន​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ចាប់​បញ្ជូន​ទៅ​វិញ​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ