ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ទាំង​ទ្វេ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​តែងតាំង និង​ស្រង់ព្រះសុគន្ធវារី​ប្រគេន​សម្តេច​សង្ឃ​៣​អង្គ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិប​តិ​ក្នុង​ពិធី​តែងតាំង…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិប​តិ​ក្នុង​ពិធី​តែងតាំង និង​ពិធីបុណ្យ​ស្រោចស្រព​សុគន្ធវារី​ប្រគេន សម្តេចព្រះ​ឧត្តម​មុនី ជា សំ​អាន​ព្រះ​មេគណ​ខេត្តកណ្តាល សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​សម្តេចព្រះ​សាក្យមុនី​កិត្តិ​បណ្ឌិត​ទស្សនវិជ្ជា រ័​ត្ន សា​រឿ​ន ព្រះ​គ្រូ​អនុគណ​ខណ្ឌ​សែន​សុខ នៅ​វត្ត​បុ​ទម​វ​តី​មាន​ប្រសាសន៍​បញ្ជាក់​ថា សូម​លោក ទេស​រដ្ឋមន្ត្រី ហ៊ី​ម​ឆែម​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​ត្រូវ​រៀបចំ​តាម​ថា​នា​នុ​ក្រម តាម​ឋាន មិនមែន​រៀបចំ​ទៅ​តាម​គោរមងារ​ទេ ។ ត្រូវ​ពិនិត្យ​អំពី​បញ្ហា​នេះ​ឡើង​វិញ ដើម្បី​ចៀសវាង​នូវ​ការ​លំបាក​ក្នុង​ការ​រៀបចំ ។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា សម្រាប់​នៅ​ពេល​ខាង​មុខ​ត្រូវ​ដឹង​ថា ឋាន​ព្រះ​មេគណ ខេត្ត​មាន​តួនាទី​ខាង​វិស័យ​ព្រះពុទ្ធ​សាសនា គឺ​ស្មើនឹង​អភិបាលខេត្ត​ផ្នែក​អាណាចក្រ ។ បើ​មិន​ដូច្នេះ​អាសន​សង្ឃ​ទៅ​ជា​វង្វេងទិស​អស់ ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា សម្រាប់​ទីក្រុង​ភ្នំពេញ និង​ខេត្តកណ្តាល​ឲ្យ​បាន​ច្បាស់​បន្តិច ដើម្បី​ថ្ងៃក្រោយ​ត្រូវ​រៀបចំ​អាសន​ក្រម​បែប​ណា សម្រាប់​ការ​ដោះស្រាយ​បញ្ហា​នេះ ។ បើសិនជា​មិន​ដូច្នោះ​ទេវា​នឹង​បង្កើត​នូវ​បញ្ហា​ធ្វើការ​លំបាក ។ នេះ​មិនមែន​ជា​កំហុស​របស់​ព្រះសង្ឃ​ទេ ប៉ុន្តែ​ជា​កំហុស​របស់​មន្ត្រីរាជការ​ដែល ទទួល​នូវ​ការ​រៀបចំ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ព្រះ​មេគុណ​បើ​និយាយ​ឲ្យ​ពិត​តាម​ឋានានុក្រម គឺជា​ចៅហ្វាយខេត្ត​សង្ឃ ។ ក៏​ប៉ុន្តែ​មាន​ពេល​ខ្លះ​យើង​យក​ចៅហ្វាយខេត្ត​សង្ឃ​យក​ទៅ​ដាក់​នៅ​ខាងក្រោយ ប្រធាន​ស្រុក​សង្ឃ ឬ​ក៏​មេឃុំ​សង្ឃ​ទៅ​វិញ ។ ដោយសារ​យើង​យក​ងារ សម្តេច​យក​ទៅ​ដាក់​ពីមុខ ។ ចំណុច​នេះ គឺជា​ចំណុច​ដែល​យើង​ធ្វើ​ហើយ​មិន​មាននៅ​តាម​ខេត្ត​ដ៏​ទៃ​ទេ គឺ​មាននៅ​ទីក្រុង​ភ្នំពេញ និង​ទីរួមខេត្ត​កណ្តាល​តែ​ប៉ុណ្ណោះ ។

ទាក់ទិន​ករណី​នេះ​សម្តេច​បាន​លើក​ឧទាហរណ៍​នៅ​ទីក្រុង​ភ្នំពេញ​មាន​ពិធីបុណ្យ​មួយគឺ​យើង​និមន្ត​ម្តង និមន្ត​សម្តេច​អង្គ​នេះ​បន្ថែម​ទៅ​ដោយ​និមន្ត​ព្រះ​មេគណ​ព្រះ​អនុគណ​ទៀត​។ដូច្នេះ​យក​សម្តេច​មួយ​អង្គ​ដែល​ជា​ចៅអធិការ​វត្ត​ដែល​មាន​គោរមងារ​ជាស​ម្តេច​យក​ទៅ​ដាក់គង់​កៅអី​ពីមុខ ។ រួច​ហើយ​ក៏​ព្រះ​មេគណ​ដែល​ជា​ចៅហ្វាយខេត្ត​ទៅ​ដាក់​ពីក្រោយ ។ចំណុច​នេះ​ហើយ​ជា​ចំណុច​ឆ្គង ។ នេះ​ជា​អាសន​ក្រម​ដែល​ត្រូវ​ដោះស្រាយ ។ បើ​យើង​មិនបាន​គិត​បញ្ហា​នឹង​ទេ​យើង​នៅ​តែ​ឆ្គង ។ ដូច្នេះ​ការ​រៀបចំ​ទាំងអស់​ត្រូវ​រៀបចំ​ទី​តាម​ឋានានុក្រម ។

សម្តេច​តេ​ជោ​បាន​លើក​ឧទាហរណ៍ បើសិនជា​មាន​ពិ​ធិ​បុណ្យ​តាម​ទី​អារាម​នានា គឺ​អត់មានការ​ទាស់​ខុស​ទេ ក្នុង​ការ​រៀបចំ​អាសន​ក្រម​រវាង​ព្រះ​មេគណ និង​គោរមងារ​សម្តេច​អង្គ​ណាមួយ​ក្នុង​កៅអី​ពីរ​នៅ​ខាង​មុខ អត់​មានអី​ខុស​ទេ ។ ជា​ពិសេស​គណកម្មការ​ជាតិ​បុណ្យ​ជាតិ អន្តរជាតិ​ដែល​តែង​រៀបចំ​កម្មវិធី​នានា​កុំ​ឲ្យ​ការ​ច្រឡំ រវាង​គោរមងារ និង​ម្ខាង​តួនាទី ។ សម្តេច​បាន​លើក​ឡើង ដើ​ម្ប​អនុវត្តន៍​នូវ​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ​កន្លែង​ធ្វើការ និង​កន្លែង​ដ៏​ទៃ​ទៀត គឺ​ត្រូវ​រៀបចំ​ទង់​ទាំង​៣​តែ​ម្តង គឺ​ទង់ជាតិ ទង់សាសនា និង​ទង់​ព្រះមហាក្សត្រ ។

«​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​រួច​មក​ហើយ​ថា អាណាចក្រ និង​ពុទ្ធចក្រ
ប្រៀប​ដូច​ជា កង់​ពីរ​ដែល​មិន​អាច​ខ្វះ​មួយ​ណា​បាន​ទេ ។ អាណាចក្រ បើសិនជា​ដើរ​ខុសឆ្គង​ហើយ​នោះ​នឹង​នាំ​ទៅ​ដល់​វិនាសកម្ម​សម្រាប់​ពុទ្ធចក្រ​ហើយ​ពេលវេលា​ដោយឡែកសម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា សង្ឃឹមថា ព្រះសង្ឃ​ក៏​ដូច​ជា ប្រជាពលរដ្ឋត្រូវ​ខិតខំ​ថែទាំ​នូវ​សន្តិភាព​ដែល​យើង​រកបាន​ដោយ​លំបាក ។

បើសិនជា​រដ្ឋ​ត្រូវ​ជួប​ប្រទះ​នូវ​ផល​ពិបាក ហើយ​ព្រះពុទ្ធ​សាសនា​ក៏​ត្រូវ​ជួប​ប្រទះ​ដូច​តែ​គ្នា ព្រះ​ស​ង្ខ​ក៏​ត្រូវ​រត់​ព្រោះ​គ្រាប់បែក​គ្រាប់​ផ្លោង​អត់​ស្គាល់​ព្រះសង្ឃ​ទេ​គឺ​បំផ្លាញ​ទាំងអស់ មិន​ស្គាល់​ព្រះពុទ្ធ មិន​ស្គាល់​ឥ​ស្លា​ម មិន​ស្គាល់​យី​ស៊ូ​គ្រឹះ គ្មាន​ស្គាល់​អី​ទាំងអស់ ។​ដូច្នេះ​ហើយ​យើង​ត្រូវ​រួម​គ្នា​ការពារ​នូវ​សុខ​សន្តិភាព​សម្រាប់​ប្រទេស​របស់​យើង ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ