ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​បវរកញ្ញា​អា​មេ​រិ​ក​ប្រចាំឆ្នាំ​២០១៨ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​

5 ឆ្នាំ មុន

សារព័ត៌មាន​ពី​ក្រុង​Shreveport​រដ្ឋ​ល្វី​សុ​ី​ណា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២២ ឧសភា ២០១៨​ផ្សាយ​ថា​ការ​ប្រកួត​បវរកញ្ញា​អា​មេ​រិ​ក​ប្រចាំឆ្នាំ​២០១៨ លើក​ទី​៦៧ ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​បាន​រៀបចំ​ឡើង​នៅ​រមណីយដ្ឋាន​Margaritaville Resort Casino ក្រុង​Shreveport…

សារព័ត៌មាន​ពី​ក្រុង​Shreveport​រដ្ឋ​ល្វី​សុ​ី​ណា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២២ ឧសភា ២០១៨​ផ្សាយ​ថា​ការ​ប្រកួត​បវរកញ្ញា​អា​មេ​រិ​ក​ប្រចាំឆ្នាំ​២០១៨ លើក​ទី​៦៧ ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​បាន​រៀបចំ​ឡើង​នៅ​រមណីយដ្ឋាន​Margaritaville Resort Casino ក្រុង​Shreveport រដ្ឋ​ល្វី​សុ​ី​ណា ដោយ​មាន​បេ​ក្ខ​នារី​តំណាង​ពី​៥០​រដ្ឋ និង​តំបន់​ស្វយ័ត​មួយ​រូប​នៅ​ក្រុង​វ៉ា​សុ​ី​ន​តោន​ចូលរួម ។

នាង​សា​រ៉ា រ៉ូ​ស​សាម​ម័​រ​(Sarah Rose Summers) តំណាង​បវរកញ្ញា​ពី​រដ្ឋ​ Nebraska បាន​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​ប្រចាំ​ប្រទេស​នៅ​ក្នុង​ឆ្នាំ​២០១៨ និង​ជានា​រី​មួយ​រូប​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ថែទាំ​កុមារ​នៅ​មហាវិទ្យាល័យ​«​តិច​សាស់​គ្រី​ស្ទៀ​ន​» ។

លំដាប់​ទី​២​បាន​ទៅ​លើ​តំណាង​បេ​ក្ខ​នារី​ពី​រដ្ឋ​ន័​រ​ឃែ​រ៉ូ​ឡៃ​ណា ។

ចំណាត់ថ្នាក់​ទី​៣​បាន​ទៅ​លើ​តំណាង​ពី​រដ្ឋ​ណេ​វ៉ា​ដា ។

ចំណាត់ថ្នាក់​លេខ​៤ និង​លេខ​៥​បាន​ទៅ​លើ​បេ​ក្ខ​នារី​តំណាង​ពី​រដ្ឋ​ផ្ល​រី​ដា និង​សៅ​ដា​ហ្គោ​តា ៕