ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ បាតុកម្ម​ទាមទារ​ឲ្យ​ជប៉ុន​ផ្អាក​ជំនួយ​ដល់​កម្ពុជា​ជា​ក្រុម​ឧទ្ទាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ​ឥ​សាន​បាន​អះអាង គម្រោង​ធ្វើ​បាតុកម្ម​របស់​សកម្មជន​អតីត​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ផ្អាក​ការ​ផ្តល់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គឺជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​ស្រប​ពេល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​សហរដ្ឋអាមេរិក​គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ជប៉ុន​ប្រចាំ​អា​មេ​រិ​ក​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ផ្អាក​ការ​ផ្តល់​ជំនួយ​មក​កម្ពុជា ពិសេស​នោះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ​ឥ​សាន​បាន​អះអាង គម្រោង​ធ្វើ​បាតុកម្ម​របស់​សកម្មជន​អតីត​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ផ្អាក​ការ​ផ្តល់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គឺជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​ស្រប​ពេល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​សហរដ្ឋអាមេរិក​គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ជប៉ុន​ប្រចាំ​អា​មេ​រិ​ក​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ផ្អាក​ការ​ផ្តល់​ជំនួយ​មក​កម្ពុជា ពិសេស​នោះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។

យ៉ាងណា​ក្តី​លោក​សុខ​ឥ​សាន​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១៨ ថា
ការ​ដែល​អតីត​ប្រឆាំង​មិន​អាច និង​មិន​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ដោយ សារ​សា​ម៉ី​គណបក្ស​នេះ​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ដោយ​ខ្លួនឯង​ដែល​ត្រូវ​រលាយ​ខ្លួនឯង​កុំ​បន្ទោស​អ្នក​ដទៃ ប្ញ​គណបក្ស​ដទៃ​ឲ្យ​សោះ គ្មាន​អ្នក​ណា​បង្កើត​កំហុស​ឲ្យ​ខ្លួន​ទេ ។

លោក​បញ្ជាក់​ថា «​ខ្លួន​សម្លាប់​ខ្លួនឯង​ហើយ ចង់​ចូលរួម​បោះ​ឆ្នោត​ទៀត ហើយ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជប៉ុន និង​ទាមទារ​ឲ្យ​ជប៉ុន​ផ្អាក​ជំនួយ​មក​ឲ្យ​គជ​ប និង​កម្ពុជា គឺជា​ចេតនា​ទុច្ចរិត​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់ ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ ទោះ​មាន​បាតុកម្ម​យ៉ាងណា​ក៏​គ្មាន​ឥទ្ធិពល​អ្វី​ដល់​ការ​សម្រេចចិត្ត​របស់​ប្រទេស​ជប៉ុន និង​មិន​ប៉ះពាល់​ដល់​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ ។

ម្យ៉ាងទៀត​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ជប៉ុន​បង្ហាញ​ច្បាស់​ពី​ភាព​ទាល់ច្រក​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់ ដែល​ទទួល​បរាជ័យ​ផ្ទួន​ៗ​ជា​បន្តបន្ទាប់​» ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ស្រប​តាម​នីតិរដ្ឋ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ចង់​សង្កេតការណ៍​បោះ​ឆ្នោត ត្រូវ​តែ​មាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ មិន​ត្រូវ​ល្មើសច្បាប់​ពោល គឺ​ត្រូវ​គោរព​ច្បាប់ ។
លោក​ក៏​បាន​គូសបញ្ជាក់​ថា «​បើ​ចង់​សង្កេតការណ៍​បោះ​ឆ្នោត ហើយ​ចង់​បង្កើត​អង្គការ​ចាត់តាំង​អណាធិបតេយ្យ ខុសច្បាប់​នោះ​មិន​អាច​បណ្តែតបណ្តោយ​បានជា​ដាច់ខាត ពីព្រោះ កម្ពុជា​មាន​រដ្ឋអំណាច​ស្របច្បាប់​ច្បាស់លាស់ មិន​អាច​ឲ្យ​មាន​រដ្ឋ​នៅ​ក្នុង​រដ្ឋ​នោះ​ឡើយ »​។

ការ​លើក​ឡើង​របស់​លោក​សុខ ឥសា​នេះ បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ដែល​គាំទ្រ​បក្ស​ប្រឆាំង​គ្រោង​ធ្វើ​មហា​បាតុកម្ម​នៅ​អង្គការសហប្រជាជាតិ​ពាក់កណ្ដាល​ខែមិថុនា ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ជប៉ុន​ដក​ជំនួយ​បោះ​ឆ្នោត និង​ស្នើ​សុំ​ឱ្យ​ប្រទេស​ជប៉ុន​ប្រកាស ជា​ផ្លូវការ​កុំ​គាំទ្រ​លទ្ធផល​បោះ​ឆ្នោតជាតិ​រៀបចំ​ដោយ​របប​លោក​ហ៊ុន សែន ដែល​បាន ផាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​ចូលរួម​នោះ ។

យោង​តាម​គេហទំព័រ​សារព័ត៌មាន​វិទ្យុ​អាស៊ី​ស៊េរី​បាន​ផ្សាយ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋអាមេរិក​លោក​អ៊ុ​ង រិ​ទ្ធី នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ដែល​គ្រោង ធ្វើ​នៅ​ទី​១៦ ខែមិថុនា នៅ​មុខ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​ប្រទេស​ជប៉ុន​ប្រចាំ​អង្គការសហប្រជាជាតិ និង​នៅ​ទីក្រុង​ញូ​វ​យ៉​ក​នេះ គឺជា​ការ​ផ្ញើ​សារ​មួយ​ដល់​ប្រទេស​ម្ចាស់ ជំនួយ​ដ៏​ធំ​របស់​កម្ពុ​ជាមួយ​នេះ ឱ្យ​ដាក់​សម្ពាធ​លើ​របប​លោក​ហ៊ុន សែន ឱ្យ​ងាក​មក គោរព​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ខ្ជាប់ខ្ជួន ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ដែល​ប្រទេស​ជប៉ុន​ក៏​ជា ប្រទេស​ម្ចាស់​ហត្ថលេខី​មួយ​ដែរ ។

លោក​អ៊ុ​ង រិ​ទ្ធី អះអាង​ថា ជំហរ​ទន់ភ្លន់​បែប​ការទូត​របស់​ប្រទេស​ជប៉ុន និង​ការ​មិន​ព្រម ដាក់​សម្ពាធ​ណាមួយ គឺជា​ការ​បើកដៃ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បានចិត្ត​នៅ​តែ​មានះ​បន្ត រៀបចំ ការ​បោះ​ឆ្នោត​មួយ​ក្លែងក្លាយ​ដែល​រង​ការ​រិះគន់​ពី​ជុំ​ទិស ។

លោក​បន្ត​ថា ប្រសិនបើ​ជប៉ុន​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​ហ្នឹង​មិន​ដកថយ គេ នៅ​តែ​ចចេស​នៅ​តែ​បន្ត​ផ្តល់​ជំនួយការ​បោះ​ឆ្នោត​ទេ​នឹង​បន្ត​បាតុកម្ម​រហូត​ដល់​ជប៉ុន​ដក ជំនួយ​ចេញពី​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។

សូម​ជម្រាប​ថា រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​ប្រាប់​ស​ម្តេ​តេ​ជោ ហ៊ុន សែន​រាល់​ជំនួប​ផ្លូវ ការ​ថា ប្រទេស​ជប៉ុន​ចង់​ឃើញ​ការ​បោះ​ឆ្នោត​មួយ​នៅ​កម្ពុជា​ដែល​មាន​ភាព​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ។ ហើយ ប្រទេស​ជប៉ុន​នៅ​តែ​រក្សា​ជំហរ​ទន់ភ្លន់​ដោយនៅ​តែ​បន្ត​ផ្ដល់​ជំនួយ​ដល់​គ​.​ជ​.​ប ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទោះបីជា​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​កាត់​ផ្ដាច់ ជំនួយ​ទាំងស្រុង​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​កាត់​ផ្ដាច់ជំនួយ ដទៃ​ទៀត​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ