ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តភក្តិ​អាណិត និង​លើកទឹកចិត្ត​ស៊ឹ​ម ថៃ​ណា ក្រោយ​ឮដំណឹង​បែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ដាយ​របស់​កញ្ញា ស៊ឹ​ម ថៃ​ណា មាន​ជំងឺ​ទឹកនោមប្រៃ​ជា​យូរ​មក​ហើយ ដោយ​តម្រូវ​ឲ្យ​អ្នកស្រី​លាង​ឈាម​ជា​ប្រចាំ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ​ដើម្បី​ថែទាំ​សុខ​ភាព​។ ដូច្នេះ​ហើយ​ទើប​…

រាជធានី​ភ្នំពេញ ៖ ម្ដាយ​របស់​កញ្ញា ស៊ឹ​ម ថៃ​ណា មាន​ជំងឺ​ទឹកនោមប្រៃ​ជា​យូរ​មក​ហើយ ដោយ​តម្រូវ​ឲ្យ​អ្នកស្រី​លាង​ឈាម​ជា​ប្រចាំ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ​ដើម្បី​ថែទាំ​សុខ​ភាព​។ ដូច្នេះ​ហើយ​ទើប​ ស៊ឹ​ម ថៃ​ណា ប្រកាស​លក់​ផ្ទះ ព្រមទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដែល​នៅ​សេសសល់​ដើម្បី​ព្យាបាល​ម្តាយ ។

តារាចម្រៀង​ស្រី​កញ្ញា​ស៊ឹ​ម ថៃ​ណា កំពុង​ជួប​រឿង​សោកសៅ​ចិត្ត ដ្បិត​ម្តាយ​ធ្លាក់ខ្លួន​ឈឺ កំពុង​​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។ ម្ដាយ​របស់​នាង​ឈឺ​អស់​ពេល​ជាង​៣​ទៅ​៤​ខែ​មក​ហើយ ពេល​នេះ​អាការ​ជំងឺ​មិន​បាន​ធូរស្រាល​ទេ រហូត​កញ្ញា​ស៊ឹ​ម ថៃ​ណា និង​គ្រួសារ​មានចិត្ត​បារម្ភ​ជា​ខ្លាំង ។

លោក​ស៊ឹ​ម សុ​រ៉ា​ម​ភូមិ ជា​មិត្តភក្តិ​រៀបរាប់​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​លោក​បាន​លក់​ផ្ទះ រថយន្ត ហាង​ថតរូប អស់ពី​ខ្លួន​រលីង​ដើម្បី​ព្យាបាល​ជំងឺ​អ្នក​ម្ដាយ មិន​ខុស​ពី​ស្ថានភាព​ជីវិត​តារាចម្រៀង ស៊ឹ​ម ថៃ​ណា អំឡុង​ពេល​នេះ​ឡើយ ។ ដូច្នេះ​លោក​គ្មាន​អ្វី​ក្រៅពី​ពាក្យ​ជូនពរ និង​បន្ត​ជា​កម្លាំងចិត្ត​ឲ្យ​នាង រឹង​មាំ​ឡើង ។ «​ខ្ញុំ​យល់​ពី​អារម្មណ៍​មួយ​នេះ​ច្បាស់ អស់​​អ្វី​អស់​ទៅ​សុំ​ត្រឹម​នៅ​ក្បែរ​អ្នក​ម៉ែ មិន​ថា​អស់​លុយ​ច្រើន​ប៉ុនណា ហត់នឿយ​ប៉ុនណា ។ ក្នុង​ចិត្ត​គឺ​ចង់បាន​តែ​មួយ​គត់ ចង់​នៅ​ក្បែរ​ម៉ែ​បន្ត​ទៀត ព្រោះ​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​រួច​ហើយ ។ ថៃ​ណា មិត្តសម្លាញ់​ត្រូវ​រឹងប៉ឹង មិត្ត​ធ្វើ​ជា​កូន​ល្អ អស់ពី​កម្លាំងកាយ​ចិត្ត​ហើយ » ។

កញ្ញា​ញឹ​ម ចាន់​ថន ជា​មិត្តភក្តិ​តាំងពី​យូរ​មក​ហើយ​នោះ​បាន​ស្វះ​ស្វែងរក​ជំនួយ​មួយ​ចំនួន​​យក​ទៅ​ជួយ​ដល់​ស៊ឹ​ម ថៃ​ណា ។ ចាន់​ថន​បាន​ប្រាប់​ពី​ស្ថានភាព​ជំងឺ​ម្តាយ​ថៃ​ណា​កាល​ពី​រសៀល​ថ្ងៃ​ទី​២១​ឧសភា​ថា​«​អាណិត​ថៃ​ណា​ណាស់ ។ ម្តាយ​ថៃ​ណា​ធ្វើទុក្ខ​ណាស់ បាន​តែ​ថ្នាំ និង​សេរ៉ូម​ជួយ​ទប់​ទេ ។ យើង​គ្មាន​អ្វី​ក្រៅពី​ប្រឹង​ជួយ​តាម​ល​ទ្ឋ​ភាព និង​លើក​ដៃ​បន់​បារមី​នានា​ជួយ​ឃុំគ្រង​ម្តាយ​ថៃ​ណា​ឱ្យ​នៅ​រឹង​មាំ ។ ដោយ​ថៃ​ណា​មាន​សមត្ថភាព​ច្រៀង និង​សម្តែង​គឺ​ចង់ឱ្យ​នាង​ចាប់​ការ​សម្តែង​ព្រោះ​សម្តែង​សម តែ​នាង​ថា​ធាត់​ពេក​ចាំ​សម្រក​ទម្ងន់​សិន ។ គិត​យល់​បែប​នេះ​មក​ពី​យល់​ថា​ថៃ​ណា​អស់ទ្រព្យ​ច្រើន​អ៊ីចឹង​មាន​តែ​ខំ​សម្រួល​ចិត្ត​ស្មារតី​ចូល​សិល្បៈ​ពេញទំហឹង​ចាប់​ឱកាស​ឡើង​វិញ​ម្តងទៀត »​។

ខណៈ​ពេល​ម្តាយ​កំពុង​ចូល​សម្រាក​ព្យាបាល​នោះ កញ្ញា​ស៊ឹ​ម ថៃ​ណា បាន​នាំ​បងប្អូន​ទាំង​អស់​ទៅ​គេង​កំដរ​ម្ដាយ ទោះបីជា​នៅ​តាម​ផ្លូវ​ដើរ គ្មាន​កន្លែង​សម្រាក​ត្រឹមត្រូវ​ក៏​​ដោយ ។ ជាមួយនឹង​គ្នា​នេះ​ក៏​មាន​ហ្វេ​ន និង​មហាជន​នាំ​គ្នា​ជូនពរ​ដល់​ម្ដាយ​នាង​ឲ្យ​ឆាប់​ជា​សះស្បើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ