ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ប្រយោជន៍​ប្រជាជន​ជា​ធំ និង​បម្រើ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ទីរ​ថ្មី​សម និង​មន្ត្រី​ល្អ មានការ​សាមគ្គី​គ្នា​ល្អ​រវាង​បុគ្គលិក និង​បុគ្គលិក រវាង​មន្ត្រី​ក្នុង​ស្ថាប័ន​និង​មន្ត្រី​នានា​នៃ​មន្ទីរ​ផ្សេង​ៗ គិត​ផលប្រយោជន៍​ជា​ធំ និង​បម្រើ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ទាំងនេះ​ជា​ប្រសាសន៍​ផ្តាំផ្ញើ​បស់​ឯកឧត្តម ឌិ​ត…

ខេត្តស្ទឹងត្រែង ៖ មន្ទីរ​ថ្មី​សម និង​មន្ត្រី​ល្អ មានការ​សាមគ្គី​គ្នា​ល្អ​រវាង​បុគ្គលិក និង​បុគ្គលិក រវាង​មន្ត្រី​ក្នុង​ស្ថាប័ន​និង​មន្ត្រី​នានា​នៃ​មន្ទីរ​ផ្សេង​ៗ គិត​ផលប្រយោជន៍​ជា​ធំ និង​បម្រើ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ទាំងនេះ​ជា​ប្រសាសន៍​ផ្តាំផ្ញើ​បស់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​ដែល​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​រ៉ែ និង​ថាមពល​ទាំងអស់​ក្នុង​ខេត្តស្ទឹងត្រែង ក្នុង​កំឡុង​ពេល​បើក​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​រ៉ែ​មួយ​ខ្នង កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ។

ដោយ​មានការ​អញ្ជើញ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម ម៉ុម សា​រឿ​ន អភិបាលខេត្ត ឯកឧត្ដម​ឈឹ​ម រចនា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ក្រុម​កាយ​ឬ​ទ្ធិ ក្រុម​កាកបាទក្រហម លោកគ្រូ​អ្នកគ្រូ តាជី យាយជី ជា​ច្រើន​នាក់​ផង​ដែរ ។

លោក នូ សុ​វ​ណ្ណា​រា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា ពី​មុន​មន្ទីរ​រ៉ែ និង​ថាមពល​បាន​ជួល​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ការងារ​តែ​ដោយសារ​បានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខេត្ត ជា​ពិសេស​ឯកឧត្តម ម៉ុម សា​រឿ​ន ប្រធាន​គណ​បញ្ជាការ​ឯកភាព​ខេត្ត​បាន​ប្រគល់​ដី​មួយ​កន្លែង ទំហំ​១​ពាន់​២​រយ​ម៉ែត្រការ៉េ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង ដើម្បី​បាន​សាងសង់​អាគារ​រដ្ឋបាល​ថ្មី​នេះ ឡើង​ឲ្យ​បាន​សមរម្យ ។

លោក​បន្ត​ថា អាគា​រដ្ឋបាល​ថ្មី​នេះ​សាងសង់​តាម​រចនា​បទ​បែប​ខ្មែរ​សម័យ​ទំនើប ដែល​មាន​ធ្វើ​ឡើង​ពី​បេតុង ជញ្ជាំង​ឥដ្ឋ ដំបូល​ប្រក់​ក្បឿង ទទឹង​១០​ម៉ែត្រ បណ្តោយ​២០​ម៉ែត្រ កំពស់​២​ជាន់ មាន​៩​បន្ទប់ ក្នុង​នោះ​សាល​ប្រជុំ​១ ការិយាល័យ​៦ និង​បន្ទប់ទឹក​២ ។

ក្នុង​ឱកាស​នោះ​ឯកឧត្តម​ម៉ុម សា​រឿ​ន បាន​អបអរសាទរ​យ៉ាង​ក្រៃ​លែង​ចំពោះ​អាគារ​មន្ទីរ​រ៉ែ និង​ថាមពល​ថ្មី​មួយ​នេះ​ដែល​បាន​បដិសន្ធិ​ឡើង រួចរាល់​ជា​ស្ថាពរ​នា​ពេល​នេះ ដើម្បី​បម្រើ​ប្រយោជន៍​ដ៏​ធំធេង​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ។ ឯ​ឧត្តម ម៉ុម សា​រឿ​ន​បន្ត​ថា នេះ​ជា​មោ​ទ​ភាព​បំផុត​ដែល​ខេត្តស្ទឹងត្រែង​មាន​វា​រី​អគ្គិសនី​ដែល​មាន​អានុភាព​ដល់​៤០០​មេ​ហ្គា​វ៉ា​ត់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ទើ​គ្រប់​ខ្នង​ផ្ទះ ក្នុង​ខេត្ត​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ដោយឡែក​ចំពោះ​ភូមិ​នៅ​ដាច់​ស្រយាល ខាង​មន្ត្រី​អគ្គិសនី​ខេត្ត បាន​កំពុង​ដាក់​បង្គោល ដើម្បី​ភ្ជាប់​បណ្តាញ​ហើយ និង​បាន​ភ្លើង​ប្រើ​គ្រប់​ៗ​គ្នា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ឯកឧត្តម​បាន​ជំរុញ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​អភិ​វ​ឌ្ឃ​ជាតិ​យើង​ឲ្យ​បាន​រីក​រុងរឿង​ជា​បន្ត​ទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ