ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​គ្រោះថ្នាក់​របស់​ជំងឺ​រលាក​ទងសួត

5 ឆ្នាំ មុន

ជំងឺ​រលាក​ទងសួត​អាច​ជា​រឿង​មួយ​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​គួរ​ឲ្យ​អាណិត​ខ្លួនឯង ប៉ុន្តែ​វា​ជា​ជំងឺ​តិចតួច​មួយ​ដែល​បង្ក​ឡើង​ដោយ​វីរុស​ប៉ុណ្ណោះ ជា​ពិសេស​វីរុស​បង្ក​ជំងឺ​ផ្តាសាយ ឬ​អ្នក​ជក់បារី​រ៉ាំរ៉ៃ ។ ជំងឺ​រលាក​ទងសួត​ក៏​អាច​បង្ក​ឡើង​ដោយ​ការ​ប៉ះពាល់​នឹង​ផ្សែង​បារី សារធាតុ​គីមី ឬ​បាក់តេរី​ផង​ដែរ ។ ការ​ក្អក…

ជំងឺ​រលាក​ទងសួត​អាច​ជា​រឿង​មួយ​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​គួរ​ឲ្យ​អាណិត​ខ្លួនឯង ប៉ុន្តែ​វា​ជា​ជំងឺ​តិចតួច​មួយ​ដែល​បង្ក​ឡើង​ដោយ​វីរុស​ប៉ុណ្ណោះ ជា​ពិសេស​វីរុស​បង្ក​ជំងឺ​ផ្តាសាយ ឬ​អ្នក​ជក់បារី​រ៉ាំរ៉ៃ ។ ជំងឺ​រលាក​ទងសួត​ក៏​អាច​បង្ក​ឡើង​ដោយ​ការ​ប៉ះពាល់​នឹង​ផ្សែង​បារី សារធាតុ​គីមី ឬ​បាក់តេរី​ផង​ដែរ ។ ការ​ក្អក ក្អកមាន​ស្លេស្ម និង​អារម្មណ៍​អស់កម្លាំង​គឺជា​សញ្ញា​ធម្មតា​នៃ​ជំងឺ​រលាក​ទងសួត ប៉ុន្តែ​ទាំងនេះ​ក៏​ជា​រោគ​សញ្ញា​នៃ​ជំងឺ ផ្សេង​ៗ​ទៀត​ដែរ។

​នៅ​ពេល​ទងសួត​ដែល​ដឹកនាំ​ខ្យល់​អុក​ស៊ី​សែន​ទៅ​ក្នុង​សួត​ទៅ​ជា​រលាក ភ្នាស​ខាងក្នុង​របស់​ទងសួត​នេះ​ទៅ​ជា​ហើម ហើយ​ក៏​ឲ្យ​វា​កាន់តែ ក្រាស់​ទៅ​ៗ រហូត​ដល់​ផ្លូវដង្ហើម​រួម​តូច​។ ករណី​បែប​នេះ​ក៏​អាច​ធ្វើ​ឲ្យ​កើតជា​ទឹករំអិល​កាន់តែ​ច្រើន​ចេញ​មក រហូត​ដល់​ពេល​ខ្លះ​ស្ទះផ្លូវ​ដង្ហើម​ខ្លះ​ផង ។ ការ​ក្អក​គឺជា​វិធី​ដែល​រាង​កាយ​ព្យាយាម​បញ្ចេញ​ជាតិ​ស្លេស្ម ឬ​ទឹករំអិល​ទាំងនេះ​មក​ខាងក្រៅ​ដើម្បី​ងាយស្រួល​ដកដង្ហើម ។

សញ្ញា សំខាន់​ៗ​នៃ​ជំងឺ​រលាក​ទងសួត​គឺ​ការ​ក្អកមាន​ស្លេស្ម ដែល​អាច​បន្ត​ជាប់​ជា​ច្រើន​ថ្ងៃ​ដល់​ច្រើន​ស​ប្តា​ហ៍ ។ រោគ​សញ្ញា​ផ្សេង​ទៀត​អាច​កើត​មាន​ដែរ​ដូច​ជា​៖

•​អស់កម្លាំង
•​ដកដង្ហើម​លឺ​សូរដូច​ហួច
•​តឹង ឬ​ឈឺ​ក្នុង​ទ្រូង
•​ពិបាក​ដកដង្ហើម

ការ​ក្តៅខ្លួន​មិនមែន​ជា​សញ្ញា​ធម្មតា​ទេ ហើយ​វា​ច្រើន​តែ​បញ្ជាក់​អំពី​ជំងឺ​រលាក​សួត ឬ​ផ្តាសាយធំ ។

ជំងឺ​រលាក​ទងសួត​ស្រួចស្រាល់​ច្រើន​តែ​កើតឡើង​ពី​៣​ទៅ​៤​ថ្ងៃក្រោយ​ពី​ផ្តាសាយ​រួច​។ វា​ប្រហែលជា​ចាប់ផ្តើម​ជាមួយនឹង​ការ​ក្អក​ស្ងួត បន្ទាប់​មក​ពី​បី​ថ្ងៃក្រោយ ការ​ក្អក​ទៅ​ជា​មាន​ស្លេស្ម​វិញ ។ មនុស្ស​ភាគច្រើន​អាច​មាន​ភាព​ស្រួចស្រាល់​នៃ​ការ​រលាក​ទងសួត​រយៈ​ពេល​​២​ទៅ​៣​ស​ប្តា​ហ៍ ថ្វីបើ​ការ​ក្អក​ពេល​ខ្លះ​អាច​បន្ត​ចាប់ពី​៤​ស​ប្តា​ហ៍​ឡើយ​ទៅ​ក៏​មាន​ដែរ។ បើសិនជា​អ្នកមាន​សុខភាព​ល្អ​ធម្មតា សួត​នឹង​ត្រឡប់​មក​សភាព​ធម្មតា​វិញ​ក្រោយ​ពី​អ្នកជា​ពី​ការ​បង្ក​រោគ​ដំបូង​រួច​។

​គ្រូពេទ្យ​អាច​នឹង​សង្ស័យ​ថា​អ្នកមាន​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​នៅ​ពេល​ក្អកមាន​ស្លេស្ម​ច្រើន​ថ្ងៃ​រយៈពេល​យ៉ាង​ហោច​ណាស់ ៣​ខែ​ក្នុង​មួយ​ឆ្នាំ រយៈពេល​២​ឆ្នាំ​ជាប់​គ្នា ។ ការ​រលាក​ទងសួត​រ៉ាំរ៉ៃ​គឺជា​ជំងឺ​ធ្ងន់​មួយ​ដែល​ធ្វើ​ឲ្យ​សួត​អ្នក​ងាយ​នឹង​មានការ​បង្ក​រោគ​ដោយ​បាក់​តេរី ហើយ​ក៏​ត្រូវការ​ការ​ព្យាបាល​ជាប់​យូរ​ដែរ ។ វា​គឺជា​ទម្ងន់​ជំងឺ​មួយ​របស់ ជំងឺ​ស្ទះ​សួត​​រ៉ាំរ៉ៃ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ពិបាក​ដកដង្ហើម ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ