ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ពេល​៥​ថ្ងៃ​ទៀត​ឲ្យ​៤​បក្ស​បំពេញបែបបទ​បន្ថែម ដើម្បី​ឲ្យ​គ​.​ជ​.​ប​ទទួលស្គាល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២៩១៨ គឺជា​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បិទ​បញ្ចប់​ការ​ពិនិត្យ​សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​នយោបាយ អ្វី​សំខាន់​នោះ គ​.​ជ​.​ប បាន​ទទួលស្គាល់​គណបក្ស​នយោបាយ​១៦​ជា​ផ្លូវការ ។…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២៩១៨ គឺជា​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បិទ​បញ្ចប់​ការ​ពិនិត្យ​សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​នយោបាយ អ្វី​សំខាន់​នោះ គ​.​ជ​.​ប បាន​ទទួលស្គាល់​គណបក្ស​នយោបាយ​១៦​ជា​ផ្លូវការ ។ នេះ​បើ​តាម​មន្ត្រី ជាន់ខ្ពស់​គ​.​ជ​.​ប ។

លោក សោម សូ​រី​ដា​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ទទួល​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​គណបក្ស​នយោបាយ​មក​គ​.​ជ​.​ប បាន​ទទួលស្គាល់​ជា​ផ្លូវការ​គណបក្ស​នយោបាយ​ចំនួន​១៦ ហើយ​មក​ត្រឹមត្រូវ​ថ្ងៃនេះ ដោយ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ត្រូវ​បាន​គ​.​ជ​.​ប ទទួលស្គាល់​នៅ​ថ្ងៃ​ទី​២១ ឧសភា​ជា​ថ្ងៃ​ចុង​ក្រោយ ។

លោក​បន្ត​ថា ការ​ទទួលស្គាល់​គណបក្ស​១​បន្ថែម​ទៀត​នេះ​នាំ​ឲ្យ​ចំនួន​គណបក្ស​ដែល​ត្រូវ​បាន​ចុះបញ្ជី​សម្រាប់​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​កើន​ដល់​១៦ គណបក្ស​ន​យោ បាយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​២០ បាន​មក​ចុះបញ្ជី​នៅ​គ​.​ជ​.​ប ។

លោក​បញ្ជាក់​ថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ពិនិត្យ​បេក្ខជន​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ ហើយ​មាន​១៦ បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​សម្រាប់​ការ​បញ្ជី​រួច​ហើយ ។ នៅ​សល់​គណបក្ស​៤​ទៀត​មិន​ទាន់​បាន​បំពេញ​គ្រប់ ដូច្នេះ​រាប់​ពី​ថ្ងៃនេះ​ទៅ​គ​.​ជ​.​ប ទុក​ពេល​៥​ថ្ងៃ ដើម្បី​ឲ្យ​គណបក្ស​បំពេញបែបបទ​បន្ថែម​» ។

លោក​បន្ត​ថា គណបក្ស​ទាំង​១៦​ដែល​ត្រូវ​បាន​ចុះបញ្ជី​ផ្លូវការ​រួម​មាន​ទី​១- គណបក្ស​យុវជន​កម្ពុជា ទី​២- គណបក្ស​ប្រជាជន​កម្ពុជា ទី​៣- គណបក្ស​សញ្ជាតិ​កម្ពុជា ទី​៤- គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទី​៥- គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ទី​៦- គណបក្ស​ពន្លឺ​ថ្មី ទី​៧- គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទី​៨- គណបក្ស​ខ្មែរ​តែ​មួយ ទី​៩- គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ទី​១០- គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទី​១១- គណបក្ស​ខ្មែរ​ឈប់​ក្រ ទី​១២- គណបក្ស​ធម្មាធិបតេយ្យ ទី​១៣- គណបក្ស​មាតុភូមិ​យើង ទី​១៤ – គណបក្ស​ខ្មែរ​ក្រោក ទី​១៥- គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ទី​១៦- គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ។

លោក​អគ្គលេខាធិការ​រង​គ​.​ជ​.​ប ក៏​បាន​ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​ចំនួន​៤​ដែល​មិន​ត្រូវ​បាន​គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​មាន​ទី​១- គណបក្ស​ឆន្ទៈ​ខ្មែរ ទី​២- គណបក្ស​ខ្មែរ​សាធារណរដ្ឋ ទី​៣- គណបក្ស​រស្មី​ខេមរា ទី​៤- គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា គណបក្ស​ទាំង​៤​នេះ​ត្រូវ​បាន​ទុក​ពេល​៥​ថ្ងៃ ដើម្បី​បំពេញបែបបទ​ដែល​ត្រូវ​បាន គ​.​ជ​.​ប ឲ្យ​បំពេញ​តែបើ​ហួស​រយៈពេល​នេះ គ​.​ជ​.​ប ចាត់​ទុក​ថា គណបក្ស​នយោបាយ ទាំងនោះ​បោះបង់​ការ​ឈរឈ្មោះ​បោះ​ឆ្នោត​អាណត្តិ​ទី​៦​នេះ ។

សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ គ​.​ជ​.​ប​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ព្រោះថា ការ​បោះ​ឆ្នោត​មាន​រយៈ​ពេ ល​៥​ឆ្នាំ​ម្តង ដើម្បី​ជ្រើស​អ្នកដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​តាម​រយៈ​សន្លឹក​ឆ្នោត​មួយ​សន្លឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ