រាជធានីភ្នំពេញ ៖ តារាចម្រៀងអ៊ុង នីនិច្ច ទាំងកាយវិការ សំឡេង និងស្ទីលបញ្ចេញក្បាច់រាំរបស់នាងកាន់តែល្អពិសេសចង្វាក់រាំវិវឌ្ឍស្ទីលទៅរកតារាចម្រៀងទេព បូព្រឹក្ស ។
ទាំងនេះត្រូវយុវវ័យអ្នកគាំទ្រនាងយល់ថានាពេលខាងមុខនីនិច្ចកាន់តែល្បីល្បាញនៅលើវិថីសិល្បៈស្របពេលគេមើលឃើញការសម្តែងរបស់នាងនានទេពកោសល្យរស់រវើក។
កញ្ញាអ៊ុង នីនិច្ច ពេលឡើងច្រៀងនៅកម្មវិធីតន្ត្រីផ្សាយផ្ទាល់របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥កាលពីពេល ថ្មីៗកន្លងមក នាងតុបតែខ្លួនកាយយ៉ាងស្រស់សោភាទាន់សម័យជាមួយក្រុមរាំផ្ទាល់ខ្លួន ។ នាងធ្វើឱ្យគេចាប់អារម្មណ៍ព្រោះសំឡេងច្រៀងរបស់នាងពីរោះ ហើយបត់បែនបានច្រើន ។ អ្វីដែលកាន់តែពិសេសនាងអាចបញ្ចេញក្បាច់រាំយ៉ាងទាន់សម័យមើលទៅប្រហាក់ប្រហែលទេព បូព្រឹក្ស ហើយរាំវិញគឺស្រុះគ្នាជាមួយក្រុមរាំ ចាំក្បាច ់ចាំចង្វាក់មិនបារម្ភរាំខុស ។ មូលហេតុបែបនេះហើយទើបអ៊ុង នីនិច្ច ត្រូវបណ្តាស្ថានីយទូរទស្សន៍ ល្បីៗនៅក្នុងស្រុកទាក់ទងឲ្យឡើងសម្តែងរាល់ចុងសប្តាហ៍មិនដែលអាក់ខាន សូម្បីតែតន្ត្រីឯកជនផ្សេងទៀតក៏នាងចូលរួមច្រើនដែរ ។
កញ្ញា អ៑ុង នីនិច និយាយថា មកទល់ពេលនេះនាងមិនត្រឹមតែមានបទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែនាងក៏មានក្រុមរាំផ្ទាល់ខ្លួន និងមានគ្រូបំបែកក្បាច់រាំផ្ទាល់ខ្លួនផងដែរ ។ អ៊ីចឹងហើយទើបនាងរមែងលេចធ្លោ លើឆាកតន្ត្រី ជាពិសេសក្នុងកម្មវិធីសប្បុរសធម៌ ធំៗ ជាមួយនឹងក្បាច់រាំ ៕
ចែករំលែកព័តមាននេះ