ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាធុ… សាធុ…

5 ឆ្នាំ មុន

តាម​ចំណាំ​…​ឱ្យ​តែ​រដូវ​បោះ​ឆ្នោត​ជិត​ឈាន​មក​ដល់​…​ឱ្យ​តែ​ដល់​រដូវ​គណបក្សកាន់អំណាច​កំពុង​ធ្វើ​ល្អ​…​កំពុង​លួង​ចិត្ត​ប្រជាជន​ទូ​ទាំង​ប្រទេស​…តំបន់​ដែល​មាន​បញ្ហា​ទំនាស់​ដី​ធំ​ចាប់ផ្តើម​ពុះកញ្ជ្រោល​ឡើង​…​។ ជាក់ស្តែង​ទំនាស់​ដី​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​…​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង​…​នៅ​ក្រុង​តា​ខ្មៅ​ខេត្ត​កណ្តាល​…​មួយ​ខែ​កន្លង​នេះ​កក្រើក​ឡើង​វិញ​…​បន្ទាប់​ពី​ទំនាស់​ដី​នោះ​កើតឡើង​រាប់​ឆ្នាំ​កន្លង​…​មិន​ព្រម​ដោះ​ស្រាយ​ទេ​…​ភូត​លេច​ភូត​កើត​…​ទុក​ចោល​ធ្វើ​មិនដឹង ! តាម​ការ​កត់សម្គាល់​ទៀត​…​ពេល​ទំនាស់​ដី​ចាប់ផ្តើម​ដំបូង​ៗ…​អ្នក​ទាមទារ​តវ៉ា​មាន​តែ​មនុស្ស​រាប់រយ​នាក់​ប៉ុណ្ណោះ​…​តំបន់​ខ្លះ​រាប់​សិប​នាក់​…​អះអាង​ថា​ជា​ម្ចាស់​ដី​ដែល​រង​គ្រោះ​ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​…​។ កន្លង​ហួស​យូរ​ខែ​យូរ​ឆ្នាំ​…​ដល់​ពេលវេលា​បក្ស​កាន់​អំណាច​ត្រូវការ «​យុត្តិធម៌​»​សម្រាប់​អ្នក​រង​គ្រោះ​ពិត​ប្រាកដ​…​សម្រាប់​ដើម្បី​ប្រជាប្រិយភាព​ឆ្ពោះទៅ​ការ​បោះ​ឆ្នោត​ចុង​អាណត្តិ​…​ទើប​ចាប់ផ្តើម​ស្វែងរក​ដំណោះស្រាយ​…​ស្វែងរក​ការ​លុប​បំបាត់​នូវ​តំបន់​ដែល​មាន​ទំនាស់​…​ដែល​មានការ​ប្រទាញប្រទង់​។ ប៉ុន្តែ​គួរ​ឱ្យ​ហួសចិត្ត​…​ហួស​ព្រំដែន​ដំណោះស្រាយ​មែន​…​សង្ឃឹមថា​មិន​អាច​ដោះស្រាយ​បាន​ឆាប់​ឡើយ​…​។ បានជា​មាន​ទស្សនៈ​ចង្អៀត​ដូច្នោះ​…​ព្រោះ​ពេល​មាន​ទំនាស់ ឬ​បា​តុកម្ម​ទាមទារ​កើតឡើង​ថ្មី​ៗ…​មាន​អ្នក…

តាម​ចំណាំ​…​ឱ្យ​តែ​រដូវ​បោះ​ឆ្នោត​ជិត​ឈាន​មក​ដល់​…​ឱ្យ​តែ​ដល់​រដូវ​គណបក្សកាន់អំណាច​កំពុង​ធ្វើ​ល្អ​…​កំពុង​លួង​ចិត្ត​ប្រជាជន​ទូ​ទាំង​ប្រទេស​…តំបន់​ដែល​មាន​បញ្ហា​ទំនាស់​ដី​ធំ​ចាប់ផ្តើម​ពុះកញ្ជ្រោល​ឡើង​…​។

ជាក់ស្តែង​ទំនាស់​ដី​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​…​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង​…​នៅ​ក្រុង​តា​ខ្មៅ​ខេត្ត​កណ្តាល​…​មួយ​ខែ​កន្លង​នេះ​កក្រើក​ឡើង​វិញ​…​បន្ទាប់​ពី​ទំនាស់​ដី​នោះ​កើតឡើង​រាប់​ឆ្នាំ​កន្លង​…​មិន​ព្រម​ដោះ​ស្រាយ​ទេ​…​ភូត​លេច​ភូត​កើត​…​ទុក​ចោល​ធ្វើ​មិនដឹង !

តាម​ការ​កត់សម្គាល់​ទៀត​…​ពេល​ទំនាស់​ដី​ចាប់ផ្តើម​ដំបូង​ៗ…​អ្នក​ទាមទារ​តវ៉ា​មាន​តែ​មនុស្ស​រាប់រយ​នាក់​ប៉ុណ្ណោះ​…​តំបន់​ខ្លះ​រាប់​សិប​នាក់​…​អះអាង​ថា​ជា​ម្ចាស់​ដី​ដែល​រង​គ្រោះ​ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​…​។

កន្លង​ហួស​យូរ​ខែ​យូរ​ឆ្នាំ​…​ដល់​ពេលវេលា​បក្ស​កាន់​អំណាច​ត្រូវការ «​យុត្តិធម៌​»​សម្រាប់​អ្នក​រង​គ្រោះ​ពិត​ប្រាកដ​…​សម្រាប់​ដើម្បី​ប្រជាប្រិយភាព​ឆ្ពោះទៅ​ការ​បោះ​ឆ្នោត​ចុង​អាណត្តិ​…​ទើប​ចាប់ផ្តើម​ស្វែងរក​ដំណោះស្រាយ​…​ស្វែងរក​ការ​លុប​បំបាត់​នូវ​តំបន់​ដែល​មាន​ទំនាស់​…​ដែល​មានការ​ប្រទាញប្រទង់​។

ប៉ុន្តែ​គួរ​ឱ្យ​ហួសចិត្ត​…​ហួស​ព្រំដែន​ដំណោះស្រាយ​មែន​…​សង្ឃឹមថា​មិន​អាច​ដោះស្រាយ​បាន​ឆាប់​ឡើយ​…​។

បានជា​មាន​ទស្សនៈ​ចង្អៀត​ដូច្នោះ​…​ព្រោះ​ពេល​មាន​ទំនាស់ ឬ​បា​តុកម្ម​ទាមទារ​កើតឡើង​ថ្មី​ៗ…​មាន​អ្នក
រង​គ្រោះ​តំបន់​ខ្លះ​តែ​រាប់​សិប​នាក់​…តំបន់​ខ្លះ​ត្រឹម​ពីរ​បី​រយ​នាក់​យ៉ាងច្រើន​…​។ លុះ​ឮ​ថា​អាជ្ញាធរ​លួងលោម​ដោះស្រាយ ស្រាប់តែ​កើនឡើង​រាប់ពាន់​នាក់​…​មិនដឹង​ថា​កើតកូន​ពូន​ជា​ចៅ​មកពីណា​ទេ ច្រើន​ម្លឹ​ង​ៗ…​។ ហ្នឹងហើយ ថ្មី​ៗ​នាំ​គ្នា​ធ្វើ​ព្រងើយ​…​។

សាធុ​…​សាធុ​…​បើ​យ៉ាងហ្នឹង​ដោះស្រាយ​ម៉េច​ឆាប់​ចេញ​ទឹក​ទៅ ? អ្នកថ្មី​ដូច​រុញ​អ្នក​ចាស់​ឱ្យ​កប់​ជ្រៅ​ទៅ
ហោង​…​ហេ ! េ​ហ !

អត្ថបទសរសេរ ដោយ