ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ណែនាំ​ក្រោយ​សម្រាល​ដែល​ស្ត្រី​ត្រូវ​ដឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ការ​សម្រាល​ គឺ​មានរឿង​មួយ​ចំនួន​ដែល​ស្ត្រី​ជា​ម្តាយ​ត្រូវ​យល់​ដឹង ។ ខាងក្រោម​នេះ ជា​ការ​ណែនាំ​ក្រោយ​សម្រាល​ដែល​ស្ត្រី​ត្រូវ​ដឹង​ ៖ 1.​ ​ថ្ងៃ​ចេញពី​ពេទ្យ​មក​ដល់​ផ្ទះ​ដំបូង…

រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ការ​សម្រាល​ គឺ​មានរឿង​មួយ​ចំនួន​ដែល​ស្ត្រី​ជា​ម្តាយ​ត្រូវ​យល់​ដឹង ។ ខាងក្រោម​នេះ ជា​ការ​ណែនាំ​ក្រោយ​សម្រាល​ដែល​ស្ត្រី​ត្រូវ​ដឹង​ ៖

1.​ ​ថ្ងៃ​ចេញពី​ពេទ្យ​មក​ដល់​ផ្ទះ​ដំបូង ​៖ អ្នក​ត្រូវ​សម្រាក​នៅ​ពេល​ថ្ងៃ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ពេល​ល្ងាច អ្នក​នឹង​មាន​អារម្មណ៍​ថា ​ធុញ​ធ​ប់​មិន​ដូច​នៅ​មន្ទីរពេទ្យ​ឡើយ​។

2.​ ​១​ទៅ​២​ស​ប្តា​ហ៍​ក្រោយ​សម្រាល​ ៖ អ្នក​អាច​ធ្វើ​សកម្មភាព​ច្រើន​ជាង​មុន​ម្តង​បន្តិច​ៗ​ដើម្បី​ឱ្យ​​អ្នក​ស៊ាំ​មក​វិញ​។ អ្នក​អាច​ងូតទឹក កក់សក់ នៅ​ពេល​ណា​ក៏​បាន​ដែរ ​ក្រោយ​សម្រាល​។ កំឡុង​ពេល​៦​ស​ប្តា​ហ៍​ដំបូង ហាម​ធ្វើ​សកម្មភាព​ខ្លាំង ​ឬ​លើក​របស់​ដែល​ធ្ងន់​។ ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ អ្នក​គួរ​ឧស្សាហ៍​ឈប់​ឡាន​ និង​ចេញ​ស្រូប​យក​ខ្យល់​អាកាស​​នៅ​ខាងក្រៅ​ឡាន​ឱ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

3.​ ​ការ​បន្ទោ​របង់​ ៖ រាល់​ក្រោយ​ពេល​បន្ទោ​របង់​រួច អ្នក​ត្រូវ​ជូត​សម្អាត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​។ ​បើសិន​អ្នកមាន​បញ្ហា​ទល់លាមក អ្នក​អាច​ញ៉ាំ​ទឹក​ឱ្យ​បាន​កាន់តែ​ច្រើន​ជាង​មុន ញ៉ាំ​ថ្នាំ​បន្ទន់​លាមក​ដូច​ជា​ទឹកដោះគោ​ដែល​មាន​ជាតិ​ម៉ាញេ​ស្យ៉ូ​ម​។

4.​ ​ការ​ថែរក្សា​មុខរបួស​នៅ​តំបន់​សំងាត់​ ៖ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា ​នៅ​តែ​ឈឺ​ត្រង់​មុខរបួស ​ទោះបី​ចេញពី​មន្ទីរពេទ្យ​ហើយ​ក៏​ដោយ អ្នក​អាច ៖
•​ ​អង្គុយ​ត្រាំ​ក្នុង​ទឹក​ក្តៅ​តិច​ៗ​ប្រហែល​១៥​នាទី មួយ​ថ្ងៃ​២​ទៅ​៣​ដង
•​ ​ជូត​សម្អាត​ជាមួយ​បន្ទះ​សំឡី​ទន់​ស្តើង
•​ ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ​លាមក​ទន់​ដើម្បី​សម្រួល​ដល់​ការ​បន្ទោ​របង់​និង​មិន​ប៉ះពាល់​មុខរបួស

5.​ ​ទឹករំអិល​ ៖ វា​នឹង​ចាប់ផ្តើម​ថយ​ចុះ​ហើយ​ប្រែ​ពណ៌​ទៅ​ផ្កាឈូក បន្ទាប់​មក​ព​ណ៌​ត្នោត​ហើយ​លឿង​។​ អ្នក​អាច​មក​រដូវ​លឿន​ជាង​ការ​ណាត់​របស់​គ្រូពេទ្យ​អាស្រ័យ​លើ​ថា ​អ្នក​ឱ្យ​​កូន​បៅដោះ​ឬទេ​។ ករណី​ដែល​ឈាមមាន​ពណ៌​ក្រហម​ស្រស់ ​ហើយ​ជោក​សំឡី​រហូត​ដល់​មួយ​ម៉ោង​ត្រូវ​ប្តូរ​ម្តង អ្នក​ត្រូវ​ប្រ​ញ៉ាប់​ទៅ​ជួប​គ្រូពេទ្យ​។

6.​ ​សុដន់ ​៖ អ្នក​ត្រូវ​បំបៅ​កូន​រៀង​រាល់​១​ទៅ​៣​ម៉ោង​ម្តង​រយៈពេល​១៥​ទៅ​២០​នាទី​។​ នៅ​ដំណាក់កាល​ដំបូង​នេះ ក្បាលដោះ​នឹង​ហើម​ ហើយ​ឈឺ​ខ្លាំង​ដែល​ជា​មូលហេតុ​ម្តាយ​មួយ​​ចំនួន​បោះបង់​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ចោល​។

7.​ ​ជំងឺ​បាក់ទឹកចិត្ត​ក្រោយ​សម្រាលកូន​ ៖ អ្នក​ត្រូវ​ប្រ​ញ៉ាប់​ទៅ​ជួប​ពេទ្យ ​ប្រសិនបើ​ខ្លួន​អ្នក​មាន​អាកា​រៈ​មិន​ប្រក្រតី​ដូច​ជា ​យំ​យូរ មានគំនិត​ចង់​ធ្វើបាប​ខ្លួន ​ឬ​ធ្វើបាប​កូន ឬ​អ្នក​ដទៃ មិន​អាច​មើលថែ​ខ្លួនឯង​ ឬ​កូន​បាន ដែល​ភាព​មិន​ប្រក្រតី​នេះ​កើត​មាន​លើស​ពី​២​សប្តា​ហ៍​។

8.​ ​មាន​អារម្មណ៍មិនល្អ​ឆាប់​ខឹង​ក្រោយ​សម្រាល ​៖ វា​ជា​រឿង​ធម្មតា​ដោយសារ​បម្រែ​បម្រួល​អរ​ម៉ូ​ន ​និង​ការ​គេង​មិន​គ្រប់គ្រាន់​។ អ្នក​ត្រូវ​សម្រាក​ឱ្យ​បាន​ច្រើន​។ ព្យាយាម​រក​ពេល​សប្បាយ​សម្រាប់​ខ្លួនឯង​ឱ្យ​បាន​ច្រើន​។

9.​ ​ការ​ឈឺចាប់​ក្រោយ​សម្រាល​ ៖ វា​កើតឡើង​នៅ​ប្រហែល​៣​ថ្ងៃ​ជាប់​គ្នា​ក្រោយ​សម្រាល ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា ​កាន់តែ​ឈឺ​នៅ​ពេល​បំបៅ​ដោះ​កូន​។

10.​ ​ការ​មក​រដូវ ​៖ ឈាមរដូវ​នឹង​ធ្លាក់​ចុះ​មក​នៅ​២​ខែ​ក្រោយ​សម្រាល​។ ​រដូវ​អាច​មាន​រយៈពេល​យូរ​ និង​ច្រើន​ខុស​ប្រក្រតី​។

11.​ ​ការ​រួម​ភេទ​ ៖ អ្នក​មិន​គួរ​រួមដំណេក​មុន​រយៈពេល​ណែនាំ​១​ខែ​ទេ​។ ក្នុង​ពេល​នោះ អ្នក​អាច​មាន​អារម្មណ៍​ថា ​ឈឺ ​និង​ស្ងួត ​ដោយសារ​បម្រែបម្រួល​អរ​ម៉ូ​ន ​និង​ការ​សម្រាលកូន​។

12.​ ​ការ​ណាត់ជួប​គ្រូពេទ្យ​ ៖ ជា​ធម្មតា​អ្នក​ត្រូវ​មក​ជួប​គ្រូពេទ្យ​វិញ​នៅ​រយៈពេល​៦​សប្តាហ៍​ក្រោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Saforelle ជា​ជម្រើស​ទឹក​អនាម័យ​ស្ត្រី និង​ទឹក​សម្អាត​រាង​កាយ​ធម្មជាតិ ដែល​មានគុណ​ភាព និង​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុភាព​នារី​ជាមួយ​ផលិត​ផល​ប្រទេស​បារាំង​ទទួលស្គាល់​ដោយ​គ្រូពេទ្យ​ជំនាញ ។ សូម​ពិគ្រោះ​ជាមួយ​ឱសថការី ឬ​វេជ្ជបណ្ឌិត​ក្នុង​ការ​ប្រើប្រាស់ ដើម្បី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​អ្នក​អាច​រក​ទិញ Saforelle បាន​នៅ​តាម​បណ្តា​ឱសថស្ថាន​ទូ​ទាំង​ប្រទេស​កម្ពុជា​៕

ប្រភព ៖ womenscare.com
ប្រែ​សម្រួល​ដោយ ៖ flashsanté.info
ផលិតផល​៖ saforelle

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ