ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​ទៀត​ហើយ និង​៣នាក់ទៀត​មុខ​មាត់​ប្រឡាក់​សុទ្ធ​តែឈាម​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ពួក ក្នុងភូមិ​ពួក​ចាស់ ឃុំ​ពួក…

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ពួក ក្នុងភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

 បើ​តាម​លោក​វរសេនីយ៍ឯក​ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បានឱ្យ​ដឹង​ថា ម៉ូតូ​ទាំង​ពីរ​គ្រឿង​​ខាង
លើ រួម​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប​១B-៤៥៧៥ បើកបរ​ដោយ​ឈ្មោះ ឡុ​ច ធិ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ឡុ​ច ពៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​រង​របួសស្រាល ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​ពីរ​នាក់​ដែរ​ម៉ាក​វេ​វ អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AF-៥១៤៩ បើកបរ​ដោយ​ឈ្មោះ ឈឿ​ត ចំរើន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​សន្តិសុខ​ព្រ​លាន​យន្តហោះ នៅ​ភូមិ​ប្រាសាទ ឃុំ​សំរោង​យា ស្រុក​ពួក បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ឈ្មោះ នៅ សម្បត្តិ ភេទ​ស្រី អាយុ​៤៦ ឆ្នាំ មុខរបរ​សន្តិសុខ​ព្រ​លាន​យន្តហោះ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បាន​រង​របួសធ្ងន់​រហូត​ដល់​ស្លាប់ ។

ប្រភព​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ម៉ូតូ​ម៉ាក​ហុងដា​មួយគ្រឿងជិះគ្នា​ពីរនាក់​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុកយ៉ាង​ពេញទំហឹង​ជាមួយ​​ម៉ូតូ​មួយគ្រឿងទៀត​ជិះគ្នា​ពីរនាក់​ដែរ​​ម៉ាក​វ៉េវ​អាល់​ហ្វា​​បើកបរ​មក​ពី​ទិស​ខាងកើត ហើយ​បម្រុង​បត់​ឆ្វេង​មក​ទិស​ខាងលិច ដោយ​មិន​បាន​ប្រុងប្រយ័ត្ន​ បណ្តាល​ឱ្យអ្នក​បើកបរ​ម៉ូតូវេវអាល់ហ្វា រងរបួសធ្ងន់ ចំណែកជិះពីក្រោយ​បាន​រងរបួសធ្ងន់​រហូត​ដល់ស្លាប់​ ចំណែក​អ្នកបើក​បរម៉ូតូម៉ាកហុង​ដា រងរបួសធ្ងន់ និង​អ្នក​ជិះពីក្រោយរងរបួស​ស្រាល រីឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​​រង​ការ​ខូចខាត​ផង​ដែរ ។

ក្រោយ​កើតហេតុ កម្លាំង​ផ្នែក​ជំនាញ​បាន​ចុះ​វាស់វែង​ដល់ទី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។ បច្ចុប្បន្ន សព​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​អ្នក​រង​របួស​ទាំង​៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក ។ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ