ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដីធ្លី​នៅ​ជុំវិញ​ទីក្រុង​​​បាន​កើនឡើង

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​ពាណិជ្ជករ​និង​ភ្នាក់ងារ​អចលនទ្រព្យ​បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ហូ​ជី​មិ​ញ និង​បណ្តា​ខេត្ត​នៅ​ជាប់​ៗ​នោះ​បាន​កើន​ឡើង។ ក្រុង Bien Hoa, Long…

ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​ពាណិជ្ជករ​និង​ភ្នាក់ងារ​អចលនទ្រព្យ​បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ហូ​ជី​មិ​ញ និង​បណ្តា​ខេត្ត​នៅ​ជាប់​ៗ​នោះ​បាន​កើន​ឡើង។

ក្រុង Bien Hoa, Long Thanh និង Nhon Trach ក្នុង​ខេត្ត Dong Nai បាន​មើលឃើញ​តម្លៃ​កើនឡើង​ដូច​តំបន់​មួយ​ចំនួន​ដែរ រួម​មាន Binh Duong និង Long An ។

អ្នកស្រី Thuy Diem ភ្នាក់ងារតម្លៃ​ដីធ្លី​នៅ​ជុំវិញ​ទីក្រុង​​​បាន​កើនឡើង​អចលនទ្រព្យ​ក្នុង​សង្កាត់​៧ ទីក្រុង​ហូ​ជី​មិ​ញ បាន​ប្រាប់​ថា តម្លៃ​ដីធ្លី​តាម​តំបន់​ព្រំដែន​រវាង Long An និង​ទីក្រុង​ហូ​ជី​មិ​ញ បាន​កើនឡើង​យ៉ាង​ខ្ពស់ ។ អ្នកស្រី​ថា ៖« តម្លៃ​បាន​កើនឡើង​ប្រមាណ​ពី​៣០​ទៅ​៤០%​ឯណោះ​តាំងពី​ចុងឆ្នាំ​មុន ហើយ​វា​នឹង​បន្ត​កើនឡើង​ទៀត » ។

អ្នកស្រី​គិត​ថា តម្លៃ​កំពុង​តែ​កើនឡើង​នេះ​ដោយសារ​មាន​គម្រោង​លំនៅ​ឋាន​កំពុង​តែ​ស្ថាបនា​នៅ​ទីនោះ ។  សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា តម្លៃ​ដី​ក្នុង​សង្កាត់ Can Giuoc និង Can Duoc ខេត្ត Long An បាន​កើនឡើង​៣០% ។

សារព័ត៌មាន​នេះ​បន្ត​ថា តម្លៃ​ដី​បាន​កើនឡើង​ពី​ប្រមាណ​២២០ ទៅ​៣០៧​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ មក​ស្មើ​៤៣៨ ទៅ​៦១៤​ដុល្លារ​ឯណោះ​ក្នុង​១​ម៉ែត្រការ៉េ ។ តម្លៃ​ដី​ក្នុង​សង្កាត់ Nhon Trach ខេត្ត Dong Nai កើនឡើង​ប្រមាណ​ពី​៦០​ទៅ​១០០%​ផង​ដែរ ។

រីឯ​ខេត្ត Binh Duong វិញ តម្លៃ​ដី​ក្នុង​ក្រុង Lai Thieu បាន​កើនឡើង​ពី​៧៨៩​ដុល្លារ​កាលពី​៥​ខែ​មុន មក​ស្មើ​១​ពាន់​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។

លោក Huynh Phuoc Nghia មក​ពី​សាកលវិទ្យាល័យ​សេដ្ឋកិច្ច ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ បាន​និយាយ​ថា តម្លៃ​ដីធ្លី​កើនឡើង​នេះ ព្រោះតែ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​ឡើង ។ ប៉ុន្តែ​លោក​បាន​ព្រមាន​ដែរ​ថា យើង​មិន​អាច​ព្យាករ​ពី​តម្លៃ​ដី​បាន​ទេ ហើយ​វា​មិន​ដើរ​តាម​ច្បាប់​ណាមួយ​ឡើយ ដូច្នេះ អតិថិជន​គួរតែ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ