ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងគាត់​មកពីណាអង្គុយសំកុកពីយប់ ព្រឹកឡើងស្រាប់តែប្រកាច់ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ប្រកាច់​នៅ​វាលស្រែ​សង្ស័យ​ថា គឺជា​ជនអនាថា​ដើរ​ខា​ច់​បាយ​រហូត​មាន​អាកា​រៈ​ប្រកាច់ និង​សន្លប់​បែប​នេះ​តែ​ម្ដង ហេតុ​ការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ឧសភា នៅ​វាលស្រែ​ត្រង់​ចំណុច​វត្ត​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​ចាក់​ជ្រូក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ប្រកាច់​នៅ​វាលស្រែ​សង្ស័យ​ថា គឺជា​ជនអនាថា​ដើរ​ខា​ច់​បាយ​រហូត​មាន​អាកា​រៈ​ប្រកាច់ និង​សន្លប់​បែប​នេះ​តែ​ម្ដង ហេតុ​ការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ឧសភា នៅ​វាលស្រែ​ត្រង់​ចំណុច​វត្ត​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ បើ​តាម​ការ​ប៉ាន់ស្មាន​គាត់​មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ កម្ពស់​ប្រហែល​១,៥៥​ម៉ែត្រ ក្បាល​ត្រ​ង៉ោ​ល សម្បុរ.ស ពាក់អាវ​ពណ៌​ផ្ទៃមេឃ​ដៃ​វែង​ខាងក្រៅ អាវយឺត​ពណ៌​ខៀវ​ដៃខ្លី​ខាងក្នុង មាន​អក្សរ​អង់គ្លេស (Fly Emirate) ស្លៀកខោ​ជើងវែង​ពណ៌​ស និង​មាន​ពាក់​ខ្សែ​គាថា (​ខ្សែ​ចង្កេះ​) ថែម​ទៀត​ផង​។

តាម​អ្នក​ភូមិ​ក្បែរ​នោះ​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ឧសភា ពួក​គាត់​ឃើញ​បុរស​រង​គ្រោះ​រូប​នេះ​អង្គុយតែ​ម្នាក់ឯង​នៅ​មុខ​វត្ត​ត្រពាំង​ឈូក​នោះ ដោយ​មិនដឹង​ថា​គាត់​មក​ពី​ទីណា​នោះ​ឡើយ​។ ខណៈនោះ​មិន​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ទេ ព្រោះ​មិន​នឹក​ស្មាន​ថា បុរស​នេះ​គឺជា​ជនអនាថា​ទេ ស្មានថា គាត់​អង្គុយ​លេង​ធម្មតា​។ លុះដល់​យប់​ក៏​មិន​ដឹង​​ថា បុរស​នេះ​មានរឿង​អ្វី​កើតឡើង​ដែរ ហើយ​ទំនងជា​គាត់​អត់​បាន​ហូប​បាយ​ទឹក ទើប​​ហេវ​ហត់​អស់កម្លាំង​ក៏​ដេក​ប្រកាច់​សន្លប់​បែប​នេះ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ពេល​​ពួក​គាត់​ឆ្លងកាត់​តាម​នោះ​ទើប​ប្រទះ​ឃើញ​បុរស​នេះ​ដេក​ប្រកាច់​ត្រឡប់ត្រឡិន ហើយ​​សន្លប់​បាត់ស្មារតី​ទៅ​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​ក៏​មាន​អ្នក​ទៅ​​ចោមរោម​មើល​ច្រើន​ដែរ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​ស្គាល់​នោះ​ឡើយ​។

តាម​ប្រភព​មួយទៀត​ឲ្យ​ដឹង​ថា នៅ​ម៉ោងជាង​៤​ជិត​ភ្លឺ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ធុងបាស់​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ​បុរស​នោះ​ប្រកាច់​ដែរ ប៉ុន្តែ​មើល​មិន​ច្បាស់​ស្មានថា ជា​សត្វ​ឆ្កែ​ពុល​ថ្នាំ​ប្រកាច់ ក៏​ជិះ​ម៉ូតូ​ហួស​ទៅ​មុខ​ទៀត ។ ក្រោយមក​ក៏​ប្រាប់​ទៅ​បុរស​ម្នាក់​ទៀត​ដែល​ចូល​ចិត្ត​បរិភោគ​សាច់​ឆ្កែ​ថា «​ទៅ​មើល​ឆ្កែ​១​ក្បាល​កំពុង​ប្រកាច់​នៅ​មុខ​វត្ត​ត្រពាំង​ឈូក​»​។ លុះ​ពេល​ភ្លឺ​បុរស​នោះ​ទៅ​មើល​នឹក​ស្មានថា បាន​ឆ្ងាញ់​មាត់​ហើយ តែ​ពេល​ទៅ​ដល់​ឃើញ​មាន​មនុស្ស​ជុំ​ៗ​កំពុង​ចោមរោម​មើល​បុរស​រង​គ្រោះ​សន្លប់​នោះ​ទៅ​វិញ​។

ពេល​នោះ​ក៏​មាន​អ្នក​ច្រឡំ​ថា​បុរស​នេះ​គឺជា​សាច់ញាតិ​ខ្លួន​ប្រុង​លើកយក​ទៅ​ផ្ទះ​ផង​ដែរ ប៉ុន្តែ​ក្រ​ឡេ​ត​ពិនិត្យ​ទៅ​ទើប​ដឹង​ថា មិនមែន​ទើប​លែងយក​វិញ​។ ក្រោយមក​នគរបាល​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ហើយ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​របស់​បុរស​នេះ​ហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ