​ពិនិត្យជំងឺ​ទូទៅ​​អត់​គិតថ្លៃ ជូន​ពលរដ្ឋ​ក្រីក្រនិង​ចាស់ជរា៣៥០​នាក់ ​


រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី១៩ ​ឧសភា ​​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ សហការ​ជាមួយសហភាព​សហព័ន្ធ​យុវជន​ខណ្ឌ​ច្បារ​អំពៅ បាន​រៀបចំ​ពិធី​ពិនិត្យ​ជម្ងឺ​ទូទៅ​ដោយ​ឥត​គិតថ្លៃ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា និង​ទុ​រ​គ​ត៌​ជន ចំនួន​៣៥០​នាក់ នា​សង្កាត់​ក្បាល​កេ​ាះ ខណ្ឌ​ច្បារ​អំពៅ ក្រោម​ប្រធានបទ « សុខមាលភាព​គ្រួសារ​យើង » ។

ការ​ពិនិត្យ​ជម្ងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​ពលរដ្ឋ​ក្រីក្រ​នា​ពេល​នេះ ធ្វើ​ឡើង​ក្រោម​វត្តមាន លោក​ជំទាវ ឌិ​ត នី​តា សាយ​សំ​អាល់ ដោយ​មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រុស​ស្រី ក្រុម​យុវជន​សស​យក សង្កាត់ ខណ្ឌ និង​រាជធានី​ភ្នំពេញ​ជា​ច្រើន​នាក់​ចូលរួម​ផង​ដែរ ។ ឆ្លៀត​ក្នុង​ឱ​កាល​ខាងលើ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍ អោយ​ដឹង​ថា ការ​រៀបចំ​កម្មវិធី ពិនិត្យ​ជម្ងឺ​ដោយ​ឥត​គិតថ្លៃ ដែល​រៀបចំ​ឡើង​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ គឺជា​សក្ខីភាព​បញ្ជាក់​អោយ​ឃើញ​ពី​មនោ​សញ្ចេតនា យកចិត្តទុកដាក់​ខ្ពស់ ចំ​ពេ​ាះ​សុខទុក្ខ និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​លោកតា លោក​យាយ អ៊ំ​ុ​ពូ​មីង ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ក្តី​សង្ឃឹម​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ស្រប​តាម​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹ​ល៊​ក​នាំ​ប្រកប​ដោយ​បញ្ញាញាណ និង​ឧត្តមគតិ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ឈ្លៀត​ក្នុង​ឱកាស​ដដែល​នេ​ាះ លោក​ជំទាវ​ឌិ​ត នី​តា សាយ សំ​អាល់ បាន​ឡើង​មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូន​ពលរដ្ឋ អោយ​ពលរដ្ឋ អោយ​ចេះ​ថែរក្សា​នូវ​អនាម័យ​សុខភាព ពិសេស​អនាម័យ​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ធានា​បាន​នូវ ភាព​ស្អាត​ល្អ​សម្រាប់​ខ្លួនឯង ជៀសវៀង​ជម្ងឺ​ដ​ង្កា​ត់​ផ្សេង​ៗ​ដែល​កើតឡើង​តាម​រយះ​មេរោគ លើ​ការ​ខ្វះ​អនាម័យ​របស់​យើង ។ លោក​ជំទាវ គ​ណះ​អធិបតី បញ្ជាក់​ថា ក្រុម សស​យក រាជធានី​ភ្ន​ម​ពេញ នឹង​បន្តសកម្មភាព​ចុះ​ពិនិត្យ​ជម្ងឺ​ដោយ​ឥត​គិតថ្លៃ​បន្ថែម​ទៀត ដើម្បី ពិនិត្យ​ពិ​គ្រេ​ាះ​យោបល់​ជូន​បងប្អូន​អ្នកជម្ងឺ​ក្រីក្រ ក្នុង​ការ​ធានា​បាន​នូវ​សុខភាព​ល្អ​បរិបូរណ៍​សម្រាប់​បងប្អូន​ពលរដ្ឋ​ទូទៅ​ទាំងអស់​គ្នា ។

សូម​បញ្ជាក់ នៅ​ក្នុង​ពិធី​ពិនិត្យ​ជម្ងឺ​ដោយ​ឥត​គិតថ្លៃ​នៅ​ពេល​នេះ ក៏​មានការ​រៀប​ភោជនីយ៍​អាហារ ជា​នំ​បញ្ចុក​សម្លរ​ការី សម្រាប់​បងប្អូន​ពលរដ្ឋ​មក​ពិនិត្យ​ជម្ងឺ អាច​ពិសារ​មុន​ពេល​ពិនិត្យ ឬ​ពិនិត្យ​រួច​ចាំ​ទទួលទាន​តាម​ក្រោយ​ក៏​បាន​ដែរ ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ