ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ភ័យ​ បើ​​បង្គោល​ភ្លើង​រលំ​សង្កត់លើបែបនេះ​ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដែក​ធុន​ធំ​មួយ​គ្រឿង បាន​បើក​ទាក់​ជាមួយនឹង​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ បណ្តាល​ឱ្យ​រំលំ​បង្គោល​ភ្លើង​សង្កត់​លើ​រថយន្ត​ដឹក​សិស្ស នៅ​ចំណុច​ផ្លូ​លំ ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដែក​ធុន​ធំ​មួយ​គ្រឿង បាន​បើក​ទាក់​ជាមួយនឹង​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ បណ្តាល​ឱ្យ​រំលំ​បង្គោល​ភ្លើង​សង្កត់​លើ​រថយន្ត​ដឹក​សិស្ស នៅ​ចំណុច​ផ្លូ​លំ ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ។

រថយន្ត​បង្ក​ជា​រថយន្ត​ដឹក​ដែកធុនធំ ម៉ាក​ហ៊ី​យ៉ា​ន់​ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៣២៥៧ រីឯ​រថយន្ត​រង​គ្រោះ ជា​រថយន្ត​ដឹក​សិស្សសាលា ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-៨២៦៨ ។

 តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​បង្ក​បើកបរ​តាម​បណ្តោយ​ផ្លូវលំ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ខ្សែភ្លើង និង​ខ្សែកាប​កាត់​ទទឹង​ផ្លូវ​ជា​ច្រើន​នោះ រថយន្ត​បង្ក​បាន​បើក​ទាក់​នឹង​ខ្សែភ្លើង​មួយ​សំណុំ​ធំ បណ្តាល​ឱ្យ​ខ្សែភ្លើង​ទាញ​បង្គោល​ភ្លើង​បាក់​រំលំ​មក​សង្កត់​លើ​រថយន្ត​សាំ​យ៉ុ​ងរង​ការ​ខូចខាត ហើយ​ខ្សែភ្លើង​​ជ្រុះរ​ប៉ាត់​របាយ ពេញ​ផ្លូវ ។ ក្នុង​ហេតុការណ៍​នេះ ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ព្រោះ​នៅ​ក្នុង​រថយន្ត​សាំ​យ៉ុ​ង​ដឹក​សិស្សសាលា​នោះ គឺ​ពុំ​មាន​សិស្ស​រួម​ដំណើរ​ទេ គឺ​មាន​តែ​អ្នកបើកបរ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​ព្យាយាម​បើក​ទៅ​មុខ​បាន​ប្រមាណ​៥០០​ម៉ែត្រ ក៏​ឈប់​រថយន្ត ហើយ​រត់​ចូល​ពួន​សំងំ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន ដែល​មាន​ទីតាំង​ក្បែរ​នោះ​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង និង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគររាជ​ធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ចំណែក​ខ្សែភ្លើង និង​ខ្សែកាប​ដែល​បាន​ដាច់​ធ្លាក់​ពេញ​ផ្លូវ ត្រូវ​បាន​ក្រុម​ជំនាញ ចុះ​មក​ត​ភ្ជាប់ ហើយ​បាន​ដំណើរការ​ឡើង​វិញ​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ