ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប​ដិ​សេ​ដ​ពាក់ព័ន្ធ​នឹង​រឿង​រ៉ែ​មាស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​រ៉ែ និង​ថាមពល​បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ចចាមអារ៉ាម​អំពី​ការ​រក​ឃើញ​រ៉ែ​មាស នៅ​ទីតាំង​ការដ្ឋាន​សាងសង់ តំបន់​សេដ្ឋកិច្ច​ចេ​ជាង ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​ចេញ​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​រ៉ែ និង​ថាមពល​បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ចចាមអារ៉ាម​អំពី​ការ​រក​ឃើញ​រ៉ែ​មាស នៅ​ទីតាំង​ការដ្ឋាន​សាងសង់ តំបន់​សេដ្ឋកិច្ច​ចេ​ជាង ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​ចេញ​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ ។​

​ដោយ​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​មាន​ព័ត៌មាន​ ​ចចាមអារ៉ាម​អំពី​ការ​រក​ឃើញ​រ៉ែ​មាស នៅ​ទីតាំង​ការដ្ឋាន​សាងសង់ តំបន់​សេដ្ឋកិច្ច​ចេ​ជាង ក្នុងស្រុក​ព្រៃ​នប់ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល​  ។​

​ដើម្បី​ស្វែងរក​ការ​ពិត​ខាងលើ​នៅ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​នាម​ជា​ក្រសួង​ទទួល​បន្ទុក​វី​ស័​យ​រ៉ែ ក្រសួង​រ៉ែ និង​ថាមពល​បាន​ចាត់​បញ្ជូន​ក្រុមបច្ចេកទេស​មួយ​ចំនួន​សហការ​ជាមួយ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះ​សីហ​នុ និង​អាជ្ញាធរ​ស្រុក​ព្រៃ​នប់ ចុះ​ទៅ​សិក្សា​ផ្ទាល់​នៅ​ទីតាំង​ការដ្ឋាន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា បាន​រក​ឃើញ​រ៉ែ​មាស ។​

​រ៉ែ​ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​មិនមែន​ជា​រ៉ែ​មាស​ដូច​ជា​គេ​លើក​ឡើង​ដោយ​ព័ត៌មាន​ចចាមអារ៉ាម​នោះ​ទេ​  ប៉ុន្តែ​គឺជា​ប្រភេទ​រ៉ែ​ពី​រីត​ដែល​ជា​បណ្តុំ​នៃ​សមាស​ធាតុដែក​  ៕

​បញ្ជាក់ ៖ ព័ត៌មាន​លម្អិត​មាន​ក្នុង​លិខិត​ខាងក្រោម​នេះ ៖

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ