ងាយស្រួលសម្រាប់អ្នកមិនទាន់ធ្វើប៉ាស្ព័រហើយចឹង…!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០១៨ នេះ ការផ្តល់ជូនលិខិតឆ្លងដែនគំរូថ្មី នឹងត្រូវផ្តល់ជូនមានដូចជា ៖ សម្រាប់មនុស្សចាស់…
រាជធានីភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០១៨ នេះ ការផ្តល់ជូនលិខិតឆ្លងដែនគំរូថ្មី នឹងត្រូវផ្តល់ជូនមានដូចជា ៖ សម្រាប់មនុស្សចាស់…
រាជធានីភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០១៨ នេះ ការផ្តល់ជូនលិខិតឆ្លងដែនគំរូថ្មី នឹងត្រូវផ្តល់ជូនមានដូចជា ៖ សម្រាប់មនុស្សចាស់ ទី១-សេវារយៈពេល១ថ្ងៃ (តម្លៃ១ក្បាល ២០០$), ទី២-សេវារយៈពេល៧ថ្ងៃ (តម្លៃ១ក្បាល ១៥០$) និងទី៣-សេវារយៈពេល១៥ថ្ងៃ (តម្លៃ១ក្បាល ១០០$) ។ ដោយឡែក សម្រាប់កូនក្មេងវិញ គឺមានការផ្តល់ជូន ទី១-សេវារយៈ១ថ្ងៃ (តម្លៃ១ក្បាល ១៦០$), ទី២-សេវារយៈពេល៧ថ្ងៃ (តម្លៃ១ក្បាល ១២០$) និងទី៣-សេវារយៈពេល១៥ថ្ងៃ (តម្លៃ១ក្បាល ៨០$) ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានប្រកាសកាលពីថ្ងៃទី១៧ ឧសភា នេះ ។
ការកែប្រែជាថ្មីនេះ គឺក្នុងគោលបំណងដើម្បីលើកកម្ពស់នៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតា សម្រាប់ជូនទៅដល់ប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួល និងឆាប់រហ័សជាងមុន ។
សូមមើលតារាងដូចខាងក្រោម ៖
ចែករំលែកព័តមាននេះ