ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​កើន​ដល់​80​ដុល្លារ​ក្នុង​1​ធុង​បាន​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ប្រតិភូ​៤​រូប​មក​ពី​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) បាន​ឲ្យ​ដឹង​ថា អង្គការ​នេះ​មើលឃើញ​ថា តម្លៃ​ប្រេង​កើនឡើង​ដល់​ជិត​៨០​ដុល្លារ​ក្នុង​១​ធុង គឺជា​កំណើន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ពីព្រោះ​មានការ​ជំរុញ​ពី​ភូមិសាស្ត្រ​នយោបាយ មិនមែន​មក​ពី​ខ្វះ​ខាត​​ការ​ផ្គត់ផ្គង់​ទេ…

ទីក្រុង​ឡុ​ង​ដ៍ ៖ ប្រតិភូ​៤​រូប​មក​ពី​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) បាន​ឲ្យ​ដឹង​ថា អង្គការ​នេះ​មើលឃើញ​ថា តម្លៃ​ប្រេង​កើនឡើង​ដល់​ជិត​៨០​ដុល្លារ​ក្នុង​១​ធុង គឺជា​កំណើន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ពីព្រោះ​មានការ​ជំរុញ​ពី​ភូមិសាស្ត្រ​នយោបាយ មិនមែន​មក​ពី​ខ្វះ​ខាត​​ការ​ផ្គត់ផ្គង់​ទេ ។

ប្រភព​មួយ​មក​ពី OPEC បាន​និយាយ​ថា ក្រុមហ៊ុននាំចេញ​ប្រេង​ធំ​ៗ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​គិត​ថា រាល់​កំណើន​ដែល​បាន​ជំរុញ​ដោយ​ការ​ប៉ាន់ស្មាន គឺ​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ការ​បង្កើន​ផលិតកម្ម​ប្រេង ។ ប្រភព​បន្ត​ថា ដើម្បី​សម្រេច​បញ្ហា​នេះ តម្លៃ​ត្រូវ​តែ​ជំរុញ​ដោយ​ទិន្នន័យ​បង្ហាញ​ពី​ឥទ្ធិពល​ការ​ផ្គត់ផ្គង់ ។

ប្រតិភូ​ទាំង​៤​រូប​នេះ​បន្ថែម​ថា តម្លៃ​ប្រេង​កើនឡើង​នា​ពេល​ថ្មី​ៗ​នេះ គឺ​ដោយសារ​ការ​ព្រួយបារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​កលើ​ប្រទេស​អ៊ី​រ៉​ង់ និង​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ។

គួរ​បញ្ជាក់​ថា តាំងពី​ឆ្នាំ​មុន​មក តម្លៃ​ប្រេង​បាន​ជំរុញ​ដោយ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ក្នុង OPEC, រុ​ស្ស៊ី និង​ប្រទេស​មិនមែន​ជា​សមាជិក​ដទៃ យល់​ស្រប​ថា នឹង​កាត់​បន្ថយ​ផលិតកម្ម ។ តាំងពី​កិច្ចព្រមព្រៀង​បាន​អនុម័ត​នា​ខែមករា ឆ្នាំ​២០១៧​មក តម្លៃ​ប្រេង​បាន​កើនឡើង​៤០% ។

ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក តម្លៃ​ប្រេង​របស់ Brent បាន​កើន​ដល់​៧៩,៤៧​ដុល្លារ​ក្នុង​១​ធុង ដែល​ជា​តម្លៃ​ខ្ពស់​ជាងគេ​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៤​មក មុន​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​៧៨​ដុល្លារ​ក្នុង​១​ធុង​វិញ​កាលពី​ថ្ងៃ​ពុធ ។

ប្រភព​មួយ​ចំនួន​ពី OPEC បាន​និយាយ​ថា តម្លៃ​ប្រេង​អាច​នឹង​កើនឡើង​បន្ថែម​ទៀត មុន​នឹង​វា​ចាប់ផ្តើម​ធ្លាក់​ចុះ​វិញ ។

តាម​ប្រភព​មួយ​ថា វា​អាច​កើនឡើង​លើស​ពី​៨០% ហើយ​ធ្លាក់​ចុះ​វិញ ។ ទោះជា​យ៉ាង​ណា កំណើន​នេះ​មិន​ទាន់​អាច​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ