អាសូរ​ណាស់​ស្លាប់​ដោយសារ​រន្ទះបាញ់​៦​នាក់​ហើយ


ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង​៣​រសៀល នៅ​ចំណុច​អូរ​ទា​ពង ស្តិ​ត​ក្នុងភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្ម​បាំង ខេត្តកោះកុង មាន​ករណី​គ្រោះថ្នាក់​ធម្មជាតិ​កើតឡើង​មួយ លើក​គឺ រន្ទះបាញ់​មនុស្ស​ស្លាប់​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់​ផង​ដែរ​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​រន្ទះបាញ់​នោះ​រួម​មាន​៖១-​ឈ្មោះ សេ​ម សា​វឿ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ​, ២-​ឈ្មោះ សេ​ម សឿ​ន ភេទ​ស្រី អាយុ​១៦​ឆ្នាំ
៣-​ឈ្មោះ ទិល សា​រុណ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​(​ត្រូវជា​ប្តី​របស់ សេ​ម សា​វឿ​ន​)​។

 

៤-​ឈ្មោះ ផា​ន់ វ៉ា​ធី ភេទ​ប្រុស អាយុ​៤​ឆ្នាំ អ្នក​ទាំង​បួន​រស់នៅ​ភូមិ ច្រក​ឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្ម​បាំង ខេត្តកោះកុង​។ ៥-​ឈ្មោះ ភិន ភឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្ម​បាំង ខេត្តកោះកុង​។ ៦-​ឈ្មោះ ធឿ​ន ចាន់​ថា ភេទ ស្រី អាយុ ១៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ ច្រក​ឬ​ស្សី ឃុំ ជំនាប់ ស្រុក ថ្ម​បាំង ខេត្ត កោះកុង ។ ហេតុការណ៍​រន្ទះបាញ់​នេះ ស្ថិត​នៅ​ចំណុច​អូរ​ទា​ពង ដែល​កំពុង​សាងសង់​ផ្ទះ​ថ្មី​។ សម្ភារ​ដែល​ខូចខាត​រួម​មាន ទូរស័ព្ទ​ចំនួន​២​គ្រឿង ស្ពី​ក​គ័​រ (​ធុងបាស​) មួយ​គ្រឿង និង​សត្វ​ឆ្កែ​ចំនួន​៣​ក្បាល​។ ជន​រង​គ្រោះ​ទាំង​៦​នាក់ ត្រូវ​បាន​អ្នក​ជិតខាង​ទៅ​ជួយ​លើក ទៅ​តម្កល់​នៅផ្ទះ​អ្នក​ភូមិ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ