ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រធ្វើឱ្យដៃគូរជិវិតស្រលាញ់ល្អូកល្អិនដកចិត្តមិនរួច

5 ឆ្នាំ មុន

មាន​វិធីសាស្ដ្រ​មួយ​ចំនួន​ក្នុង​ការ​ថែរក្សា​ក្ដី​ស្រលាញ់ ​និង​ភាព​ល្អូកល្អិន​ដល់​ដៃគូ​ដើម្បី​ឱ្យ​ស្ថានភាព​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​យូរអង្វែង ។ ខាងក្រោម​នេះ​ជា​វិធីសាស្ដ្រ​ដែល​ត្រូវ​អនុវត្ដ​តាម និង​សំរាប់​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ៖ -​កុំ​ខ្មាស​អៀន​លើ​ការ​ប្រាប់​ថា “​ស្រលាញ់​” ព្រោះ​មិនមែន​ជា​រឿង​ចំលែក​ដែល​និយាយ​ពាក្យ​ថា “​ស្រលាញ់​”…

មាន​វិធីសាស្ដ្រ​មួយ​ចំនួន​ក្នុង​ការ​ថែរក្សា​ក្ដី​ស្រលាញ់ ​និង​ភាព​ល្អូកល្អិន​ដល់​ដៃគូ​ដើម្បី​ឱ្យ​ស្ថានភាព​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​យូរអង្វែង ។ ខាងក្រោម​នេះ​ជា​វិធីសាស្ដ្រ​ដែល​ត្រូវ​អនុវត្ដ​តាម និង​សំរាប់​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ៖

-​កុំ​ខ្មាស​អៀន​លើ​ការ​ប្រាប់​ថា “​ស្រលាញ់​” ព្រោះ​មិនមែន​ជា​រឿង​ចំលែក​ដែល​និយាយ​ពាក្យ​ថា “​ស្រលាញ់​” ដល់​មនុស្ស​ណា​ម្នាក់ ដែល​លោក​អ្នកមាន​មនោសញ្ចេតនា​ល្អជា​មួយ​ឡើយ ។

-​ត្រូវ​ចង​ចាំ​ព័ត៌មាន​លំអិត​របស់​មនុស្ស​ជាទី​ស្រលាញ់​ដូច​ជា​ពាក្យ​ថា ចូល​ចិត្ដ​ទទួលទាន​អ្វី? ស្ដាប់​បទ​ចំរៀង​ណាមួយ?

-​ផ្ដល់​កិត្ដិយស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចាត់​ទុក​ថា ជា​រឿង​សំខាន់ កុំ​ធ្វើការ​បកអាក្រាត​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក ព្រោះ​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​តប់ប្រមល់ ។

-​កុំ​បណ្ដោយ​ឱ្យ​អារម្មណ៍​ឆេវឆាវ​នៅ​ពីលើ “​ក្ដី​ស្រលាញ់​” ក្នុងអំឡុងពេល​ឈ្លោះប្រកែក​គ្នា ត្រូវ​ព្យាយាម និង​គិត​ពី​រឿង​ល្អ​ៗ ដែល​ភាគី​ម្ខាង​ទៀត​ធ្លាប់​ធ្វើ​នា​ពេល​កន្លង​មក​អាច​ធ្វើ​ឱ្យ​ការ​ខឹងសម្បា និង​អារម្មណ៍​ឆេវឆាវ មានការ​ធូរស្រាល ។

-​នៅ​ពេល​មាន​បញ្ហា គួរ​ប្រើប្រាស់​នូវ​ហេតុផល​នៃ​ការពិគ្រោះ​គ្នា ។

-​មាន​លក្ខណៈ​ចេះ​សម្រប​ខ្លួន ព្រោះ​គ្មាន អ្នក​ណា​ម្នាក់​អាច​ផ្លាស់​ប្ដូរ​ខ្លួន សំរាប់​អ្នក​ដទៃ បាន​យូរអង្វែង​ទេ ។

-​ហាម​កុហក ឬ​ភូតភរ ព្រោះថា ចំណុច​នេះ​មាន​លក្ខណៈ​សំខាន់ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ធ្វើ​បាន​គ្រប់​ជ្រុងជ្រោយ​ដែរ ។

-​កុំ​ខ្មាស​អៀន​ក្នុង​ការ​ប្រើ​ពាក្យ​ថា “​សុំ ទោស​” ព្រោះ​ការ​សុំ​ទោស មិនមែន​ជា​រឿង គួរ​ឱ្យ​ខ្មាស​អៀន​ទេ ។

-​ស្រលាញ់​ខ្លួនឯង​ឱ្យ​បាន​ច្រើន ព្រោះ​បើ មិន​ស្រលាញ់​ខ្លួនឯង តើ​អ្នក​ណា​នឹង​មក ស្រលាញ់​ជំនួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ