ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ថៅកែ​ផ្សារ​បិទ​ភ្លើង​មិន​ឱ្យ​​ប្រើ…លើកគ្នាតវ៉ា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវករ​ជាង​១០០​នាក់​ ដែលជា​ម្ចាស់​តូប​ជាង​២០០​នៅក្នុង​ផ្សារ​ឯករាជ្យ​២ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​ប្រឆាំងនឹង​អ្នកគ្រប់គ្រង​ផ្សារ​ខាងលើ ដោយ​ពួក​គាត់​ចោទប្រកាន់ថា ដំឡើង​ថ្លៃ​អនាម័យ និង សន្តិសុខ​តាម​តូប​នីមួយ​ៗ​ស្រេច​តែ​ចិត្ត​នឹកឃើញ ។…

រាជធានី​ភ្នំពេញ ៖ អាជីវករ​ជាង​១០០​នាក់​ ដែលជា​ម្ចាស់​តូប​ជាង​២០០​នៅក្នុង​ផ្សារ​ឯករាជ្យ​២ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​ប្រឆាំងនឹង​អ្នកគ្រប់គ្រង​ផ្សារ​ខាងលើ ដោយ​ពួក​គាត់​ចោទប្រកាន់ថា ដំឡើង​ថ្លៃ​អនាម័យ និង សន្តិសុខ​តាម​តូប​នីមួយ​ៗ​ស្រេច​តែ​ចិត្ត​នឹកឃើញ ។ មិនតែ​ប៉ុណ្ណោះ​ នៅ​ពេល​ពួក​គាត់​មិន​យល់ព្រម ស្រាប់តែ​អ្នកគ្រប់គ្រង​ផ្សារ​នេះ ​បិទ​ភ្លើង​មិន​ឲ្យ​ប្រើប្រាស់​ឡើយ ។ ដោយសារ​ទទួល​រង​នូវ​ការ​គាបសង្កត់​បែប​នេះ​ទើប​ពួកគាត់​អត់ទ្រាំ​លែង​បាន ក៏​នាំ​គ្នា​ធ្វើការ​តវ៉ា​ដើម្បី​ស្វែងរក​យុត្តិធម៌ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលាម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ដែល​ផ្សារ​ខាងលើ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រុម​អាជីវករ​និយាយ​ថា ពួក​គាត់​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​២​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​អ្នកគ្រប់គ្រង​ផ្សារ​បាន​កំណត់​យក​ថ្លៃ​សេវា​អនាម័យ​និង​សន្តិសុខក្នុង​១​ខែ តូប​មួយ​ចំនួន​២០​ដុល្លារ ។ ពេល​នោះ ​ពួក​គាត់​មិន​បាន​ប្រកែក​អ្វី​ទេ គឺបាន​ អនុវត្ត​តាម​គោលការណ៍​ខាងលើ​រហូត​មក ​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ទើបតែ​ពេល​ថ្មី​ៗ​នេះ ស្រាប់តែ​អ្នកគ្រប់គ្រង​ផ្សារ​បាន​ផ្លាស់​ប្តូរ​គោលការណ៍​ចាស់​ចោល ហើយ​ដាក់​ចេញ​នូវ​គោលការណ៍​ថ្មី​មក​ជំនួស​វិញ ។

ប្រភព​ដដែល​បន្ត​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​ អ្នកគ្រប់គ្រង​ផ្សារ​បាន​កំណត់​ដំឡើង​ថ្លៃ​លើ​ការ​ប្រមូល​សេវា​អនាម័យ​និង​សន្តិសុខ​ពីលើ​សេវា​ចាស់​៥​ដុល្លារ​ទៀត ដែល​ធ្វើ​ឲ្យ​សេវា​នេះ​ឡើង​ដល់​២៥​ដុល្លារ ។ ពេល​នោះ​ពួក​គាត់​មិន​បាន​យល់ព្រម​បង់​តាម​ការ​ទាមទារ​ដំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​នេះ​ឡើយ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា​ស្រាប់តែ​អ្នកគ្រប់គ្រង​ផ្សារ​បិទ​ភ្លើង​ឈប់​ឲ្យ​ប្រើ ដែល​ធ្វើ​ឲ្យ​រំខាន​និង​ប៉ះពាល់​ការ​លក់ដូរ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង ។ ដោយ​អត់ទ្រាំ​ចំពោះ​ការ​គាបសង្កត់​នេះ​លែង​បាន ទើប​ពួក​គាត់​នាំ​គ្នា​ប្រមូលផ្ដុំ​ធ្វើការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌ ។

ទាក់ទង​ទៅ​នឹង​ហេតុការណ៍​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកគ្រប់គ្រង​ផ្សារ​បាន​ទេ ហើយ​បន្ទាប់​ពី​អាជីវករ​ផ្ទុះ​ការ​តវ៉ា អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣​បាន​ចុះ​ទៅ​សម្របសម្រួល​ឲ្យ​ពួក​គាត់​មានការ​ស្ងប់ស្ងាត់​សិន និង​ឲ្យ​អ្នកគ្រប់គ្រង​ផ្សារ​បើកភ្លើង​ឡើង​វិញ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ