ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញស្ទង​់ៗស្មានជា​សត្វព្រៃ…មនុស្ស​សោះ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ជា​ការ​ចៃដន្យ​ដ៏​អាក្រក់​មួយ​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ អួន រ៉ា​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ប្រមេ​រុ ឃុំ​ប្រមេ​រុស្រុក​ត្បែងមានជ័យបាន​ស្លាប់​បាត់បង់​ជីវិត…

ខេត្តព្រះវិហារ ៖ ជា​ការ​ចៃដន្យ​ដ៏​អាក្រក់​មួយ​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ អួន រ៉ា​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ប្រមេ​រុ ឃុំ​ប្រមេ​រុស្រុក​ត្បែងមានជ័យបាន​ស្លាប់​បាត់បង់​ជីវិត ​ខណៈ​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​១៦​ មក​រា ក្រុង​ព្រះ​វិហារ ដោយសារ​តែ​ត្រូវ​គ្រាប់កាំភ្លើង​ច្នៃ នៅ​វេលា​ម៉ោង​ជិត​១១​យប់ថ្ងៃ​ទី​១៥ ឧសភា ស្ថិត​នៅ​ចំណុច​ស្រែ​ព្រាល ខាងកើត​ភូមិ​ប្រមាណ​ជា​១៥​គីឡូម៉ែត្រ ។ ការ​ត្រូវ​គ្រាប់កាំភ្លើង​ច្នៃ​នេះ គឺ​ពួក​គេ ​ជា​ព្រានព្រៃ​បាន​ដើរ​ប្រមាញ់​សត្វព្រៃ​ពេល​យប់ ប៉ុន្តែ​ពេល​បាញ់​មិន​ត្រូវ​សត្វ ក៏​ត្រូវ​ចំ​គ្នា​ឯង​ទៅ​វិញ ។

តាម​សម្តី​លោក​វរសេនីយ៍ឯក ឆ​យ បូ​រិ​ន នាយសេនាធិការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​កោះ សន្តិភាព ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា​ ថា មូលហេតុ​ដែល​នាំ​ឱ្យ​ជន​រង​គ្រោះ​ខាងលើ​ស្លាប់ ដោយសារ​តែ​បុរស​នោះ​ និង​បក្សពួក​ម្នាក់​ទៀត​បាន​នាំ​គ្នា​ចូល​ព្រៃ​ដើរ​រក​បាញ់​សត្វ ។ ពេល​នោះ​ ជន​រង​គ្រោះ​បាន​ប្រទះ​ឃើញ​សត្វ​ ក៏​ដើរ​សំដៅ​ទៅ​យ៉ាង​រហ័ស ។ រីឯ​បក្សពួក​ម្នាក់​ទៀត ​នៅ​ពីក្រោយ​ខ្នង​ក៏​លើក​កាំភ្លើង​កែ​ច្នៃ​ម៉ាក​កា​រា​ប៊ិ​ន​ប្រុង​នឹង​បាញ់​សត្វ ក៏​ស្រាប់តែ​រាលកៃ​ផ្ទុះ​២​គ្រាប់​ផ្ទួន​ៗ​គ្នា​ ហោះ​ទៅ​ចំ​កណ្តាល​ក្បាល​គ្នា​ឯង​មួយ​គ្រាប់ និង​ថ្ពាល់​មួយ​គ្រាប់​ហូរ​ឈាម​ជោក​ខ្លួន ។ ឃើញ​សភាព​បែប​នេះ​ អ្នក​កាន់​កាំភ្លើង​ច្នៃ​ក៏​បាន​នាំ​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ភូមិ​វិញ រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

លោក​វរសេនីយ៍ឯក ឆ​យ បូ​រិ​ន បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​អ្នក​ប្រើ​កាំភ្លើង ​ឈ្មោះ សុខ វ៉ា​ន់​ឌី​ន អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជន​រង​គ្រោះ​ខាងលើ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។

គួរ​កត់​សម្គាល់ថា ការ​ដើរ​បរបាញ់​សត្វ​នេះ ​គឺជា​ទំនៀមទម្លាប់​របស់​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​ព្រៃ តែងតែ​យក​ពេលទំនេរ​ពី​ការ​ធ្វើស្រែ ​និង​ដាំ​ដំណាំ​ចូល​ព្រៃ​បរបាញ់​សត្វ​យក​មក​ធ្វើ​ម្ហូបអាហារ ដោយ​មិន​មានការ​លក់ដូរ​នោះ​ទេ ហើយ​សត្វ​ដែល​បរបាញ់​បាន​ពី​ក្នុង​ព្រៃ​មាន​ជ្រូកព្រៃ ឬ​ក៏​សត្វ​ឈ្លូស និង​សត្វព្រៃ​មួយ​ចំនួន​ទៀត ។ ទោះជា​យ៉ាងណា​ ការ​ប្រើប្រាស់​អាវុធ​ច្នៃ​ពី​កាំភ្លើង​កា​រា​ប៊ី​ន​នេះ ​គឺ​ប្រឈម​នឹង​គ្រោះថ្នាក់​ណាស់ ព្រោះ​មិន​មាន​សោ​ចាក់​ទេ បើ​ធ្វេសប្រហែស​តែ​បន្តិច​កៃកាំភ្លើង​នេះ​នឹង​លោត ហើយ​គ្រាប់​នឹង​ហោះ​ទៅ​ភ្លាម​អត់​ប្រាប់​ម្ចាស់​ទេ ។

អត្ថបទសរសេរ ដោយ