ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆេះ​ផ្ទះ​លោកតា​អាយុ​៨០​ឆ្នាំ​ខ្ទេច (មានវីដេអូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ​៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង​ស្ថិត​នៅ​ភូមិ​បឹង​កណ្តាល ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ២០១៨ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​​ចេញ​ទៅ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។…

ខេត្ត​ត្បូងឃ្មុំ​៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង​ស្ថិត​នៅ​ភូមិ​បឹង​កណ្តាល ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ២០១៨ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​​ចេញ​ទៅ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

 

លោក​វរ​សេនី​យ៍​ឯក លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ​បានដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ
បាន​អគ្គី​ភ័យ​ឆាបឆេះ​នោះ​ជា​កម្ម​សិទ្ធ​របស់​លោកតា​ឈ្មោះ ប៉ា ស្រ៊ី អាយុ​៨០​ឆ្នាំ មាន​ទំហំ​៧​ម៉ែត្រ​គុណ​៩​ម៉ែត្រ​ធ្វើអំពើ​ឈើ​ប្រក់​ក្បឿង​។ ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​ឆេះ​ផ្ទះ​នោះ​គឺ​ម្ចាស់ផ្ទះ​មិន​បាន​នៅទេ ដោយ​គាត់​បាន​ចាកចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​រាជធានី​ភ្នំពេញ ។

អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ​ប្រាប់​បន្ត​ថា ក្នុង​ពេល​អគ្គិភ័យឆេះផ្ទះកើតឡើង​​ ត្រូវ​បានលោកនាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​មៀន បាន​រាយ​ការ​ណ៏​មក​រូប​លោក​ជា​បន្ទាន់ ហើយ​លោក​ក៏​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​របស់​អធិការដ្ឋាន​ស្រុក​១​គ្រឿង​ដែល​នៅ​ប្រចាំការ​២៤​ម៉ោង​ចេញ​អន្តរា​គម​ន៍​បាញ់​ទឹក​ពន្លត់ ។ ជាមួយ​នោះ​លោក​ឧត្តម​សេនី​យ៍​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​ត្បូងឃ្មុំ​១​គ្រឿង ចេញ​មក​ជួយ​បាញ់​ទឹក​ផង​ដែរ ទំ​រាំ​តែ​ពន្លត់​បាន ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ដោយនៅ​សល់​តែ​សសរ​ប៉ុណ្ណោះ​។

ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នេះ​មិន​បាន​រាលដាល​ឆាបឆេះ​បន្ត​ទៅ​ផ្ទះ​អ្នក​ផ្សេង​នោះ​ទេ ព្រោះ​ផ្ទះ​កើតហេតុ​សាងសង់​នៅ​ឆ្ងាយ​ដាច់​ពី​គេ ហើយ​មូលហេតុ​នៃ​ការ​ឆេះ​នេះ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។

លោក​វរ​សេនី​យ៏​ឯក លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​រស់
នៅ​តាម​មូលដ្ឋាន​ក្នុងស្រុក​អូរ​រាំង​ឪ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​មុន​នឹង​ចេញពីផ្ទះ​ត្រូវ​បិទ​បា​រ៉ែត​ភ្លើង
ពន្លត់​ភ្លើងទៀន ឬ​ធូប ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​អគ្គី​ភ័យ​កើតឡើង​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ