ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគយ៉ាង​ណា… ដឹងហើយឮហើយ នៅតែជួយ​នាងអត់​ទាន់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​ស្រះ​នៅ​ក្បែ​ផ្ទះ​ស្លាប់​ កាលពី​វេលា​ម៉ោង​០២​នាទី​រសៀល​ថ្ងៃ​ទី​១៦ ​ឧសភា នេះ ស្ថិត​នៅ​ក្នុងភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​ស្រះ​នៅ​ក្បែ​ផ្ទះ​ស្លាប់​ កាលពី​វេលា​ម៉ោង​០២​នាទី​រសៀល​ថ្ងៃ​ទី​១៦ ​ឧសភា នេះ ស្ថិត​នៅ​ក្នុងភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​តូ ណា​វី​ អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​​​សង្កាត់​កើតហេតុ​ខាងលើ​ ។ ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​នោះ​បាន​ចុះ​លេង​ទឹកស្រះ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​មើលឃើញ ​ពេល​នាង​កំពុង​លង់ទឹក តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន បើ​ទោះជា​ជីតា​របស់​នាង​បាន​ចុះ​រាវរក​ឃើញ​ភ្លាម​ៗ​ក្ដី​ ។ បើ​តាម​ការ​បញ្ជាក់​របស់​ជីតា​​នាង ឈ្មោះ​តូ ភ​ណ្ឌ័ អាយុ​៥០​ឆ្នាំ ​បាន​បញ្ជាក់​ថា​ ចៅស្រី​គាត់​កើត​ជំងឺ​ស្រឺត​ និង​ប្រកាច់​ជា​ញឹកញាប់​។ គាត់​និយាយ​ថា ពេល​កើតហេតុ គឺ​គាត់​កំពុង​នៅ​ក្នុងផ្ទះ ស្រាប់តែ​អ្នក​ភូមិ​មក​ប្រាប់​ថា ចៅស្រី​គាត់​កំពុង​លង់ទឹក គាត់​ក៏​រត់​ទៅ​ចុះ​រាវរក​ចៅ​ឃើញ ហើយ​យក​មក​ជួយ​សង្គ្រោះ​ដែរ​ តែ​នាង​បាន​ស្លាប់​បាត់​ហើយ​។

ក្រោយ​ពី​ទ​ទូល​ព័ត៌មាន​នេះ​មន្ត្រី​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ទីកន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​។ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ក្មេង​ស្រី​នោះ​ ពិតជា​បាន​លង់ទឹក​ស្រះ​ស្លាប់​ពិតប្រាកដ​មែន ហើយ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ក្មេង​ស្រី​ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

អត្ថបទសរសេរ ដោយ