ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចរាចរណ៍​មមាញឹក​ខ្លាំង ព្រោះ​ភ្ញៀវ​ទេសចរ​សម្រុក​មក​លេង​ច្រើន (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ ២០១៨ ជា​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ​ ​បរមនាថ…

ខេត្តកំពត ៖ ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ ២០១៨ ជា​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ​ ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​៦៥​យាង​ចូល​៦៦​ព្រះ​វស្សា មាន​រយៈពេល​បី​ថ្ងៃ ហើយ​នៅ​លើ​ទឹកដី​ខេត្តកំពត​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​កំពុង​សម្រុកចូល​មក​លេង​នៅ​តាម​តំបន់​រមណី​យ​ដ្ឋា​ន​នានា​យ៉ាងច្រើន​កុះករ ដោយ​មធ្យោបាយ​យានយន្ត​គ្រប់​ប្រភេទ​ជិះ​ចូល​ទៅ​កំសាន្ត​តាម​តំបន់​រមណី​យ​ដ្ឋា​ន​នានា​នៅ​ទូ​ទាំង​ខេត្ត​យ៉ាង​សប្បាយ​រីករាយ ។

នា​រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​​នេះ សមត្ថកិច្ច​ចរាចរណ៍​សណ្តាប់ធ្នាប់​ខេត្ត​មាន​ភាព​មមាញឹក​​ក្នុងការ​អនុវត្ត​បទបញ្ជា​ពី​លោក​ឧត្តម​សេនី​ទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត ចុះ​​សម្រួល​ចរាចរណ៍​នៅ​គ្រប់​គោលដៅ និង​ច្រក​ផ្លូវបំបែក​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​នានា​ជូន​ភ្ញៀវ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ប៉ុន្តែ​ទោះបី​យ៉ាងណា ក៏​ការ​កកស្ទះ​ចរាចរណ៍​នៅ​តែ​មាន​ខ្លះ​ៗ​ដែរ ដោយសារ​អ្នកបើកបរ​រថយន្ត​ធំ​ៗ​ដឹក​សម្ភារៈ​ធ្ងន់​ៗ​មួយ​ចំនួន​ពុំ​គោរព​នូវ​ការ​សម្រួល​ចរាចរណ៍ ចេះ​តែ​ប្រជ្រៀតចូល​ដូច​រថយន្ត​តូច​ៗ​ដែរ ម៉្លោះ​ហើយ​អាច​កកស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​សាធារណៈ​ខ្លះ​ៗ ប៉ុន្តែ​ការ​កកស្ទះ​ចរាចរណ៍​ខាងលើ​ក៏​មិន​បណ្តាល​ឲ្យ​ខកខាន​ពេលវេលា​សំរាប់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​រមណី​ដ្ឋា​ន​នានា​រយៈពេល​យូរ​នោះ​ទេ គឺ​យ៉ាង​យូរ​បំផុត​ពី​១៥​នាទី​ទៅ​២០​នាទី​ប៉ុណ្ណោះ ​។

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពតបាន​ប្រាប់​ កោះសន្តិភាព ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ នេះ​ថា ស្ថាន​ភាព​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​កំសាន្ត​តាម​តំបន់​រមណី​ដ្ឋា​ន​នានា​ក្នុង​ទឹកដី​ខេត្តកំពត ចាប់ពី​ថ្ងៃ​ទី​១៣ ​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ឧសភា ​នេះ គឺ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បន្ត​ទៀត​ថា រាល់​ការ​បំរើសេវា​ហូប​ចុក​នៅ​តាម​តំបន់​រមណីយដ្ឋាន ក៏​ដូច​សេវា​ភ្ញៀវ​សំរាក​ស្នាក់​នៅ​ក៏​មិន​មាន​លេចឮ​បាតុភាព​អ្វី​ខុស​ប្រក្រតី​ដូច​កាលពីមុន​ៗ​នោះ​ដែរ គឺ​ដោយសារ​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើការ​ណែនាំ​ក៏​ដូច​ជា​សំណូមពរ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​តាម​ភោជនីយដ្ឋាន ​រមណីយដ្ឋាន និង​ផ្ទះសំណាក់ កុំ​ដំឡើង​ថ្លៃ​តាម​អំពើ​ចិត្ត ត្រូវ​លក់ដូរ​ឲ្យ​បាន​សម​ស្រប ដើម្បី​រក្សា​កិត្តិយស​ខេត្ត​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ